សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ហាញមុខ​អ្នកក្លាហាន​ដាវ​សាំ​ម៉ូ​រ៉ៃ និង​អ្នកក្លាហាន​ដំបង​វ៉ៃ​ឆ្កែ មុន​បញ្ជូនទៅ​តុលាការ​

បង្ហាញមុខ​អ្នកក្លាហាន​ដាវ​សាំ​ម៉ូ​រ៉ៃ និង​អ្នកក្លាហាន​ដំបង​វ៉ៃ​ឆ្កែ មុន​បញ្ជូនទៅ​តុលាការ​

កំពង់ស្ពឺ ៖ ស្ទាវ​ចំនួន ២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ បង្ហាញ​មុខ​ជា​សាធារណៈ ក្រោយ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ពាក់​ព​ន្ថ័​និង​ការប្រើប្រាស​អាវុធ​បង្ក​អសន្តិសុខ​។

​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល ខេត្ដ កំពង់ស្ពឺ បានឱ្យដឹងថា កម្លាំង​នគរបាល​ស្រុក​ឧដុង្គ បាន​ចេញ​ប្រតិ​ប​ត្ត​ការប្រម៉ា​ញ់​ក្រុមអ្នកក្លាហាន​មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ និង​ដំបង ចេញ​អុកឡុក​បង្ក​ការភ័យខ្លាច​ដល់​ក្រុម​អ្នក​បង់​ត្រី​នៅក្នុង ភូមិ​តា ឡ​ក ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ​។

​អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ភ្លាមៗ​ចំនួន ២​នាក់ ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​ផ្សេងទៀត បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ក្នុងចំណោម ២​នាក់ ដែល​ចាប់ខ្លួន​បាន ឈ្មោះ អូន រក្សា ភេទ​ប្រុ ស អាយុ ២៣​ឆ្នាំ រស់នៅ ភូមិ​ត្រាច​ទង ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ (​អ្នកក្លាហាន​ដាវ សាំ​ម៉ូ​រ៉ៃ​) និង​ឈ្មោះ អូន លី​យ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ ភូមិ​ត្រាច​ទង ឃុំ​ក្សេមក្សាន្ដ ស្រុក​ឧដុង្គ ខេត្ដ​កពង់​ស្ពឺ (​អ្នកក្លាហាន​ដំបង​វៃ​ឆ្កែ​)​។​

​បច្ចុប្បន្ន អ្នក​ក្លាហាន​ទាំង​ពីរ​នាក់​បងប្អូន ត្រូវបាន​សមត្ថកិច្ច ជំនាញ​បញ្ជូន​ទៅ​សាលាដំបូង​រួចហើយ នៅ​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ចំណែក​បក្ខពួក​ដែល​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​៕

Filed in: ព័ត៌មានជាតិ