សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខឹង​ហៅ​ប្រដាប់​មិន​ទៅ​ជាមួយ​យោធា​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់​បាញ់​មួយ​គ្រាប់​នៅ​ហាង​ផឹកស៊ី​ត្រូវ​បាន​ហៅ​មក​វាស់​កំពស់​

ខឹង​ហៅ​ប្រដាប់​មិន​ទៅ​ជាមួយ​យោធា​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់​បាញ់​មួយ​គ្រាប់​នៅ​ហាង​ផឹកស៊ី​ត្រូវ​បាន​ហៅ​មក​វាស់​កំពស់​

សៀមរាប ​៖ ​មន្ត្រី​យោធា​អង្គភាព​វិស្វកម្ម​ក្រសួងការពារជាតិ​ម្នាក់​ដែល​បាញ់បោះ​សេរី​កាលពី​រាត្រី​ថ្ងៃទី​៣​វិច្ឆិការ​ត្រូវបាន​សមត្តកិច្ច​ហៅ​មក​វាស់កំពស់​ហើយ​។​តាម​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សៀមរាប​ថា ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង ត្រង់​ចំណុច​មុខ​ភោជនីយដ្ឋាន ស្នាដៃ​ម៉ែ​ក្មែក​៥ ស្ថិតក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

​ជន​បង្ក​មាន​ឈ្មោះ កែវ វី ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ ជា​ទា​ហ៊ាន​កងវិស្វកម្ម ក្រសួង​ការពារជាតិ បច្ចុប្បន្ន រស់នៅ​ភូមិ​ទួលគោក ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ពេលនោះ ឈ្មោះ កែវ វី មាន​ទំនាស់​ពាក្យសម្តី ជាមួយ​នារី​ជា​សង្សារ នៅពេល​ចេញមក​មុខ​ហាង កន្លែង​ចត​ម៉ូតូ​ព្រោះ​ហៅ​នាង​មិន​ទៅ​ជាមួយ​ក៏​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​G Lock ១៩ ពី​ចង្កេះ បាញ់​ផ្ទុក​ដី ០១​គ្រាប់ ហើយ​ឡើង​ជិះ​រថយន្ត ជាមួយ​មិត្តភ័​ក្រ​គេចខ្លួន​បាត់​ទៅ​ដូច​អត់​មាន​រឿង​អីចឹង​។

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​រកឃើញ​វត្ថុតាង​សំបក​គ្រាប់​មួយ តាម​ចម្លើយ​របស់ ឈ្មោះ កែវ វី ថា រូបគាត់​ជា​ទា​ហ៊ាន កង​វិស្ម​កម្ម ក្រសួង​ការពារជាតិ ដោយ​ចុះ​បេសកកម្ម មក​ធ្វើ​ផ្លូវ​ក្នុង​ខេត្តសៀមរាប បាន​រយៈពេល ០៣​ថ្ងៃ​ហើយ​នៅវេលា​ម៉ោង​២១​យប់ ថ្ងៃទី​០៣ ខែវិច្ឆិកា ម្សិលមិញ រូបគាត់​និង​សង្សារ ឈ្មោះ ឈ​. ច​.​ឌ ភេទ​ស្រី​២៧​ឆ្នាំ បាន​ជិះ​ម៉ូតូ ទៅ​ផឹកស៊ី​ជាមួយ​មិត្តភ័​ក្រ នៅ​ហាង​ម៉ែ​ក្មេក​៥ លុះ​ចេញ​វិញ ដើរ​មក​កន្លែង​ចត​ម៉ូតូ បំណង​ទៅ​ដេក ដោយ​ពេលនោះ ជន​មាន​ទំនាស់​ជាមួយ​សង្សារ​រឿង​ហៅ​ទៅ​ជាមួយ​មិន​ទៅ​ក៏​ដក​កាំភ្លាំ​ភ្លើង​បាញ់​ភ្ជុ​ច​ដី​១​គ្រាប់​ហើយ​ក៏​ឡើង​ឡាន​ជាមួយ​មិត្ត​ភ​ក្រ​ចេញទៅ​ដូច​អត់​មានរឿង​អី​បាត់ទៅ​។​

​ឯ​ស្រី​ស្នេហ៍​នាង​ក៏​ជិហ​ម៉ូតូ​ចេញ​តាម​ក្រោយ​ទៅ​ដែរ​។​ទោះជា​យ៉ាងណា​អា​រឿង​ក្តៅក្រហាយ​ជាមួយ​ប្រដាប់​បាញ់បោះ​សេរី​ចឹង​នៅ​ល្ងាច​ថ្ងៃទី​៤​វិច្ឆិកា​សមត្តកិច្ច​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​មក​វាស់​កំពស់​ដើម្បី​ចាត់ការ​តាម​ច្បាប់ចឹង​ទៅ​។​មិនដឹងថា​តើ​ត្រូវ​ដេញ​ចេញ​ពី​កង​ទព័​ឬ​ដាក់​គុក​នោះទេ​សំខាន់​ពិនិត្យ​តាម​ខ្សែ​គាថា​ចឹង​ទៅ​៕

Filed in: ព័ត៌មានជាតិ