សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​យី​ឌុប​ដឹកឈើ​ដោយ​ខុសច្បាប់ ១ គ្រឿង ដឹកឈើ​អា​ប្រភេទ​លេខ ២ បង្កប់​ឈើ​តាប់ ដឹក​ចេញពី​តំបន់​ក្បាលដំរី ស្ថិត​ក្នុង​ស្រ​ម៉ោច ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ត្រូវ​លោក ទី សុវណ្ណ​ថាល់ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ព្រះវិហ៊ារ​បញ្ជា​ឲ្យ​ស​មត្ត​កិច្ច​បង្ក្រាប​

រថយន្ត​យី​ឌុប​ដឹកឈើ​ដោយ​ខុសច្បាប់ ១ គ្រឿង ដឹកឈើ​អា​ប្រភេទ​លេខ ២ បង្កប់​ឈើ​តាប់ ដឹក​ចេញពី​តំបន់​ក្បាលដំរី ស្ថិត​ក្នុង​ស្រ​ម៉ោច ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ត្រូវ​លោក ទី សុវណ្ណ​ថាល់ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ព្រះវិហ៊ារ​បញ្ជា​ឲ្យ​ស​មត្ត​កិច្ច​បង្ក្រាប​

ព្រះវិហារ ៖ រថយន្ត​យី​ឌុប​ដឹកឈើ​ដោយ​ខុសច្បាប់ ១​គ្រឿង ដឹកឈើ​អា​ប្រភេទ​លេខ​២​បង្កប់​ឈើ​តាប់ ដឹក​ចេញពី​តំបន់​ក្បាលដំរី ស្ថិត​ក្នុង​ស្រ​ម៉ោច ឃុំ​មរតក ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ កាលពី​វេលា​​ម៉ោង​១០​ព្រឹក ថ្ងៃទី​៣​ខែវិច្ឆិការ ឆ្នាំ​២០២១ ត្រូវបាន​លោក​ទី​សុវណ្ណ​ថាល់​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ព្រះ​វិ​ហ៊ារ​បញ្ជា​ឲ្យ​ស​មត្ត​កិច្ច​បង្ក្រាប ។​

​រថយន្ត​ដឹកឈើ​ខាងលើ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ផ្លាកលេខ កំពង់ចាម 3A4441 ដឹកឈើ​ពេញ​ត្រូវបាន​នាំយក មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់ ។​

​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​ព្រះរាជអាជ្ញា​ចេញមុខ​មក​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ដោយ​ចិត្ត​ឯង ឬ​មាន​គេ​ប្តឹង​នោះទេ តែ​បើ​យោង​តាម​ប្រភព​ពត័មាន​ខ្លះ​និយាយ ថា រថយន្ត​ដឹកឈើ​ខាងលើ បាន​យកឈ្មោះ លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ មក​
​កាង ដើម្បី​រួចខ្លួន ។ តែ​លោក វុ​ធ សា​វី ប្រកែក​។​

​មហាជន​តែងតែមាន​ចម្ងល់​ថា រថយន្ត​យី​ឌុប​ដឹកឈើ​ដោយ​ខុសច្បាប់ ចេញពី​ស្រុក​ជាំ​ក្សាន្ត ហេតុ​អី​សមត្ថកិច្ច​ជំនាញ រួម​ទាំង​សមត្ថកិច្ច​ផ្សេងៗ​ទៀត​រាប់សិប​ស្ថាបន័​មិន​ដែល​បង្ក្រា​បបាន​ម្តង​ណា​សោះ​​ឬ​មួយ​មាន​អ្វី​លាក់បាំង​នៅ​ពីក្រោយ​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នេះ ។​

​លោក នួន សុខុម នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ មិនអាច​សុំ​ការអធិប្បាយ​បានឡើយ​ករណី​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ចាប់​ឈើ​នៅ​ល្ងាច​
​ថ្ងៃនេះ​បាន​ទេ ៕

Filed in: ព័ត៌មានជាតិ