សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា អាច​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩ ជូន​ពលករ​ខ្មែរ​នៅ​ថៃ​បាន តែ​មន្ត្រី​សុខាភិបាល​ថៃ​ជា​អ្នក​ចាក់​!

​កម្ពុជា អាច​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩ ជូន​ពលករ​ខ្មែរ​នៅ​ថៃ​បាន តែ​មន្ត្រី​សុខាភិបាល​ថៃ​ជា​អ្នក​ចាក់​!

ប្រទេស​ថៃ​៖ ប្រទេស​ថៃ​ស្វាគមន៍​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ តែ​សម្រាប់​ការចាក់ គឺ​ត្រូវ​អនុវត្ត​ដោយ​មន្ត្រី​សុខាភិបាល​ថៃ​។

​ការអះអាង​ត្រូវបាន​ធ្វើឡើង​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ថៃ លោក វិ​ស្នុ គ្រឿង​ង៉ាម ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក សុខ សុក្រឹត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ពេល​ថ្មីៗ​នេះ​។​សម្រាប់​លោក សុខ សុក្រឹត្យា បាន​ថ្លែងថា ក្នុងជំនួប​នោះ​លោក​ក៏​បាន​លើក​ពី​បំណង​របស់​សម្តេច​តេជោ ហ៊ុន សែន រក​កិច្ចសហប្រតិបត្តិការ ដើម្បី​បាន​ផ្តល់​ជា​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។​

​ឆ្លើយតប​សំណើ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដើម្បី​ផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្មែរ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​បញ្ជាក់ថា រដ្ឋាភិបាល​ថៃ បាន​ជជែក ហើយក៏​បាន​សម្រេច​ដែរ​ថា កម្ពុជា អាច​ផ្តល់​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ​បាន​។ ប៉ុន្តែ​មិន​អាច​ទៅ​ចាក់​ដោយ​ខ្លួនឯង​បាន​ឡើយ ពោល​គឺ​កម្ពុជា អាច​ផ្តល់​វ៉ាក់សាំង ហើយ​មន្ត្រី​សុខាភិបាល​ថៃ​ជា​អ្នក​ចាក់​ជូន​។​

​ទោះជា​យ៉ាងណា​មន្ត្រី​កម្ពុជា អាច​ចូលរួម​សង្កេតការណ៍​លើ​ការងារ​ចាក់​នេះ​បាន​។ លោក​បាន​គូសបញ្ជាក់ថា ពេល​នេះ​មន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ កំពុង​ជជែក​គ្នា​លើ​ការងារ​នេះ ដើម្បី​រក​យន្តការ​កិច្ចសហប្រតិបត្តិការ​ឈាន​ទៅ​ការផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​។​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ១​លាន​នាក់​កំពុង​ធ្វើ​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ហើយ​រដ្ឋាភិបាល​ថៃ បាន​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ ២​សែន​ដូ​សហើយ​.​។​

​សូម​បញ្ជាក់​ដែរ​ថា​នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ស្ថានទូត​ថៃ បានប្រកាសថា ប្រទេស​ថៃ បាន​ដាក់បញ្ចូល​កម្ពុជា ទៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម​ប្រទេស​ចំនួន​៦៣ ដែល​ប្រជាជន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួចរាល់​ចំនួន​២​ដូស​ឡេីង​ទៅ អាច​ធ្វើ​ដំណើរ​ចូល​ទៅកាន់​ប្រទេស​ថៃ​បាន តាម​ផ្លូវអាកាស ហើយ​ត្រូវបាន​លើកលែង​ពី​ការធ្វើ​ចត្តា​ឡាស័ក គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​តទៅ​។

​តាមរយះ​ការប្រកាស​ស្ថានទូត​ថៃ បានបញ្ជាក់​ថា អ្នក​មាន​បំណង​ចូល​ទៅ​ប្រទេស​ថៃ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ចូល​ប្រទេស​ថៃ ដែល​ហៅថា «Thailand Pass» ដែល​នេះ​ជា​ទម្រង់​ថ្មី ជំនួស​ទម្រង់​ចាស់ ដែល​គេ​ហៅថា Certificate of Entry (COE) សម្រាប់​អ្នកដំណើរ​តាម​ផ្លូវអាកាស​។ សម្រាប់ ប្រជា​ពលករ​កម្ពុជា​ដែល​មាន​បំណង​ធ្វេី​ដំណេ​ី​រ​ទៅ​ប្រទេស​ថៃ​គួរ​ដាក់​ពាក្យសុំ Thailand Pass តាម​ប្រព័ន្ធ​អន​ឡាញ​ឱ្យបាន​មុន ព្រោះ​ដោយសារ​មាន​អ្នកដាក់ពាក្យ​ច្រេី​ន​មក​ពី​ជុំវិញ​ពិភពលោ​កអាច​ត្រូវការ​ពេល​យូរ​។​

​តាមរយៈ​ពាក្យស្នើសុំ​ទម្រង់​ថ្មី​នេះ គឺ​មាន​ជម្រើស​៣​សម្រាប់​អ្នកដំណើរ​រួមមាន​៖
​ជម្រើស​ទី​១៖ «Test and Go» គឺជា​ជម្រើស​មិនចាំបាច់​ធ្វើ​ចត្តា​ស័ក ក្រោយ​ធ្វើតេស្ត​អវិជ្ជមាន​ពេលទៅដល់​ប្រទេស​ថៃ​។ ជម្រើស​នេះ​ប្រើ​សម្រាប់​ទៅ​តំបន់​ដែល​អាជ្ញាធរ​ថៃ​បាន​បើក និង​មិន​មាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​។​
​ជម្រើស​ទី​២៖ «Sandbox Programme» គឺ​ត្រូវ​ស្ថិតនៅ​តំបន់​ដែល​កំណត់​មួយ​រយៈ មុន​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​។ ជម្រើស​នេះ សម្រាប់​ការធ្វើ​ដំណើរ​ទៅ​តំបន់ ដែល​អាជ្ញាធរ​ថៃ​មិន​ទាន់​បើកទូលាយ ឬ​នៅ​មាន​ភាព​ប្រឈម​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​។​
​ជម្រើស​ទី​៣៖ «Alternative Quarantine» គឺត្រូវធ្វើ​ចត្តា​ឡីស័​កធ​ម្មតា​។ ជម្រើស​នេះ គឺ​សម្រាប់​បុគ្គល​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ