សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ​ហង់​ជួន ណារ៉ុន អញ្ជើញ​ពិនិត្យ​កញ្ចប់​សម្ភារៈ​សិក្សា​នៅផ្ទះ និង​ការបើក​ដំណើរការ​សាលារៀន​ឡើង​វិញ​នៅ​ស្រុក​ទឹកផុស​

​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ​ហង់​ជួន ណារ៉ុន អញ្ជើញ​ពិនិត្យ​កញ្ចប់​សម្ភារៈ​សិក្សា​នៅផ្ទះ និង​ការបើក​ដំណើរការ​សាលារៀន​ឡើង​វិញ​នៅ​ស្រុក​ទឹកផុស​

ខេត្ត​កំពង់ឆ្នាំង​: ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈប្រតិភូ បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​សិក្សា​ពិនិត្យ​មើល​ការបែងចែក​កញ្ចប់​សម្ភា​រ​សិក្សា​នៅ​ផ្ទះ និង​ការបើក ដំណើរការ​សាលារៀន​ឡើង​វិញ​នៅ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន រមាស និង​តាម​បណ្តុំ​ក្នុង​ទីរួមស្រុក​ទឹកផុស​។​

​ក្នុង​ពិធី​នោះ ឃើញ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​
១. លោកជំទាវ Carmen Mereno អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​
២. លោកស្រី Foroogh Foyouzat ប្រធាន​អង្គការ UNICEF ប្រចាំ​កម្ពុជា​
៣. លោក Magnus Saemundsson អគ្គលេខា​ទី​១ ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​ប្រទេស​ស៊ុយអែត​ប្រចាំ​កម្ពុជា​
៤. លោកស្រី Caitlyn McElroy តំណាង​ទីភ្នាក់ងារ​អភិវឌ្ឍ​អន្តរជាតិ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា
៥. ឯកឧត្តម ស្រ៊ន សំ​ឬ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​. ថ្នាក់ដឹកនាំ​មន្ទីរ អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ឆ្នាំង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ទឹកផុស និង​មន្ត្រី​អប់រំ​ក្នុងស្រុក​ទឹកផុស ជាច្រើន​នាក់​ទៀត​។

​នៅក្នុង​ពិធី​ដ៏​អធិក​អ​ធ័មនោះ ឯកឧត្តម​បណ្ឌិត​បាន​ផ្ដាំផ្ញើ​ឱ្យ​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នានា ពិសេស​ជំងឺ​កូវី​ដ​19 នៅពេល​ប្អូនៗ ក្មួយៗ​មក​សិក្សា​រៀនសូត្រ​នៅ​សាលារៀន ក៏​ដូច​ជា​ការ​ប្រាស័យ​ទាក់ទងនៅ​ក្នុងសហគ​មន៍​ដែល​ប្អូនៗ ក្មួយៗ​រស់នៅ​។​ក្នុង​គ្រា​នោះ​ដែរ​ឯកឧត្តម​បណ្ឌិត​និង​ប្រតិភូ​បាន​ត្រួតពិនិត្យ​ការបែងចែក​កញ្ចប់​សំភារៈ​សិក្សា​នៅផ្ទះ ចែក​សម្ភារៈ​និមិត្តរូប​រូប ត្រួតពិនិត្យ​ការបើក​ឲ្យ​ដំណើរការ​សាលារៀន​ឡើងវិញ​ទៅ​សាលា​បឋមសិក្សា​ប៊ុនរ៉ានី​ហ៊ុនសែន​រមាស​និង​តាម​បណ្ដុំ ក្នុង​ទីរួមស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​៕

Filed in: ព័ត៌មានជាតិ