សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រយត្ន័​!​អ្នក​ចូលចិត្ត​ស៊ី​ជ្រូក​តូចៗ​អាំង​ថា​ជា​ជ្រូក​កណ្តុរ​ការពិត​ជ្រូក​រត់ពន្ធ​តើ​

ប្រយត្ន័​!​អ្នក​ចូលចិត្ត​ស៊ី​ជ្រូក​តូចៗ​អាំង​ថា​ជា​ជ្រូក​កណ្តុរ​ការពិត​ជ្រូក​រត់ពន្ធ​តើ​

​បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​មាន​មន្ត្រី​ផលិតកម្ម​និង​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​បន្ទាយមានជ័យ​ស​ហ​ការ ជាមួយ​មន្ត្រី​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​ន​កាលពី​ព្រលឹម​ថ្ងៃទី​០៤​ខែ​វិច្ឆិកា​បាន​ស្ទាក់​ឃាត់​ចាប់​រថយន្ត​មួយ​គ្រឿង​ផ្ទុក​កូនជ្រូក​ក្លាសេ​(​បន្លំ​ថា​ជ្រូក​កណ្តុរ​)​ចំនួន​១៦០​ក្បាល​នៅ​លើ​ផ្លូវជាតិ​លេខ​៥៦​នា​ភូមិ​ខ្លែង​ពណ៌​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​។

​ទាក់ទង​និង​ការដឹកជញ្ជូន​កូនជ្រូក​ក្លាស្សេ​នេះ​អ្នកបើកបរ​រថយន្ត​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិនដឹង​ប្រភព​ទេ គ្រាន់តែ​ដឹងថា បាន​ផ្ទេរ​ពី​រថយន្ត​ដែល​ដឹក​ពី​ព្រំដែន​ថៃ​មក ហើយ​ត្រូវ​យក​ទៅ​ចែកចាយ​ក្នុង​ខេត្ត​និង​ទៅ​ខេត្ត​ផ្សេងទៀត​។​នៅ​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​ចម្រុះ​បាន​យក​វត្ថុតាង​(​កូនជ្រូក​) យក​ទៅ​កម្ទេចចោល​នៅ​ទីលាន​នា​ក្រុង​សិរីសោភ័ណ​។

​ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ដូចខាងលើ​ត្រូវបាន​លោក ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​នាំខ្លួន​ទៅ​តុលាការ​ដើម្បី​សួរនាំ​ស៊ើបអង្កេត​បន្ថែម ហើយ​អាច​ត្រូវ​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​លើកដំបូង​ព្រោះ​កន្លងមក មន្ត្រី​ពេទ្យសត្វ​បាន​សួរនាំ​ហើយ​ធ្វើ​កិច្ចសន្យា មិន​បញ្ជូន​ទៅ​ឃុំខ្លួន​ឡើយ .៕

Filed in: ព័ត៌មានជាតិ