សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឧត្តមសេនីយ៍ត្រី ឡុង សាវុធ មេបញ្ជាការរង​កងពល​តូច​លេខ​៩០ ខ្យល់គ​ស្លាប់​នៅ​ក្នុង​បញ្ជាការដ្ឋាន​

លោក​ឧត្តមសេនីយ៍ត្រី ឡុង សាវុធ មេបញ្ជាការរង​កងពល​តូច​លេខ​៩០ ខ្យល់គ​ស្លាប់​នៅ​ក្នុង​បញ្ជាការដ្ឋាន​

ខេត្ត​កណ្ដាល ៖ លោក​ឧត្តមសេនីយ៍ត្រី ឡុង សាវុធ មេបញ្ជាការរង​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០ ខ្យល់គ​ស្លាប់ នៅ​ម៉ោង​៣ និង​៤៥​នាទី​ទាបភ្លឺ ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៦​នេះ នៅ​ទីបញ្ជាការដ្ឋាន ស្ថិតក្នុង​ស្រុក​អង្គ​ស្នូល ខេត្ត​កណ្ដាល​។​

​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ ឈ្មោះ ឃួន ឈឿន បានឲ្យដឹងថា នៅ​រសៀល​ម្សិលមិញ​នេះ ជនរងគ្រោះ​បាន​អង្គុយ​នៅ​សា​ឡុង ខាង​មុខ​ទីបញ្ជាការ ហើយ​និយាយ​ថា «​ឈឺ​គ្រាប់ភ្នែក​» មិន​បាន​ទៅ​ហូបបាយ​ទេ ក៏​ចូល​ទៅ​សម្រាក ក្នុង​បន្ទប់​លុះដល់​ម៉ោង​ខាងលើ ខ្លួន​បាន​ក្រោក​មក​បន្ទប់ទឹក ស្រាប់តែ​ប្រទះឃើញ​លោក​ឡុង សាវុធ បាន​ស្លាប់​ផ្ងាក​ក្រោយ លើ​សួនច្បារ ខាងមុខ​ទីបញ្ជាការ​បាត់ទៅហើយ ដោយ​មាន​ក្រមា និង​ស្លៀក​ខោខ្លី​ជាប់​នឹង​ខ្លួន​។​

​ចំណែកឯ​លោក ឡុង សុផាន់​ណា ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ បាន​បំភ្លឺថា​ឪពុក​របស់​ខ្លួន​មាន​ជម្ងឺ​ប្រចាំកាយ គឺ​លើសឈាម​ជា​យូរ​ឆ្នាំ​មកហើយ​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​ពិនិត្យ​សាកសព ហើយ​បាន​បញ្ជាក់ថា សព​ជនរងគ្រោះ​ពិតជា​សា្លប់​ដោយសារ​ខ្យល់គរ ។ បច្ចុប្បន្ន​សព ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​៕

 

 

IMG-20160830-WA0053 IMG-20160830-WA0055

Filed in: ព័ត៌មានជាតិ