សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម សុខ លូ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ គណៈអចិន្ដ្រៃយ៍ នៃ​គណៈកម្មការ​គណបក្ស​ខេត្ត​បាត់ដំបង ស្ដី​ពី​ការពិនិត្យ ឆ្លង ក្នុង​ការស្នើ​កំណត់​យក​ជម្រើស​ទី​១ និង​ជម្រើស​ទី​២ លើ​បេក្ខជន​គណបក្ស សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២

ឯកឧត្តម សុខ លូ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ គណៈអចិន្ដ្រៃយ៍ នៃ​គណៈកម្មការ​គណបក្ស​ខេត្ត​បាត់ដំបង ស្ដី​ពី​ការពិនិត្យ ឆ្លង ក្នុង​ការស្នើ​កំណត់​យក​ជម្រើស​ទី​១ និង​ជម្រើស​ទី​២ លើ​បេក្ខជន​គណបក្ស សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២

​ថ្ងៃ​អង្គារ ១២​រោច ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម សុខ លូ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ គណៈអចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​បាត់ដំបង ស្ដី​ពី​ការពិនិត្យ ឆ្លង ក្នុង​ការស្នើ​កំណត់​យក​ជម្រើស​ទី​១ និង​ជម្រើស​ទី​២ លើ​បេក្ខជន​គណបក្ស សម្រាប់​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សាលប្រជុំ​នៃ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បាត់ដំបង ។

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត លោក លោកស្រី ជា​ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស ក្រុង ស្រុក និង​សមាជិក សមាជិកា ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

Filed in: ព័ត៌មានជាតិ