សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​សុខាភិបាល អនុញ្ញាត​ប្រើប្រាស់​ឱសថ ព្យាបាល​ជំងឺ​កូវី​ដ​-១៩​ថ្មី​១​ប្រភេទ​ទៀត​តែ​ត្រូវ​តាមដាន​ប្រតិកម្ម​!

​ក្រសួង​សុខាភិបាល អនុញ្ញាត​ប្រើប្រាស់​ឱសថ ព្យាបាល​ជំងឺ​កូវី​ដ​-១៩​ថ្មី​១​ប្រភេទ​ទៀត​តែ​ត្រូវ​តាមដាន​ប្រតិកម្ម​!

​ភ្នំពេញ ​៖​ ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ បានអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ឱសថ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ១​ប្រភេទ​ទៀត ឈ្មោះ Molnupiravir ក្នុង​លក្ខខណ្ឌ​បន្ទាន់ លេខ CAM 015 EUA-2021​។ នេះ​បើ​យោងតាម វិញ្ញាបនបត្រ​អនុញ្ញាត​ប្រើប្រាស់ ក្នុង​លក្ខខណ្ឌ​បន្ទាន់ ដែល​ចុះហត្ថលេខា​ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ។ ឱសថ​នេះ​ផលិត​នៅ​ប្រទេស​ឥណ្ឌា ជា​ប្រភេទ​ឱសថ​គ្រាប់​ប្រើ​តាម​មាត់ ប្រឆាំង​នឹង​មេ​រោគកូ​វីដ​-១៩ ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ព្យាបាល​ជំងឺ​កូវី​ដ​-១៩​។​នាយកដ្ឋាន​ឱសថ​ក​ម្ពនា​យក​ដ្ឋា​ន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង នឹង​ដឹកនាំ​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​អនុវត្ត​ផែនការ​គ្រប់គ្រង​ហានិភ័យ ដោយ​ផ្អើកលើ Risk Management Plan (RMP) ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន ឬ​អាច​រកបាន​ពី​អង្គការ​សុខភាព​ពិភពលោក​។​

​លោក ម៉ម ប៊ុនហេង បាន​បន្តថា មណ្ឌល​ព័ត៌មាន​ឱសថ​កម្ពុជា​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង និង​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​រាយការណ៍​អំពី​ប្រតិកម្ម​រំខាន និង​តាមដាន​ការប្រើប្រាស់ រួម​ទាំង​កំណត់ត្រា​លេខ​ឡូតិ៍​ដែល​បាន​ចែកចាយ​ទៅ​ទីកន្លែង​ព្យាបាល និង​ដែល​ផ្ដល់ជូន​អ្នកជំងឺ​។​

​ឱសថ​សម្រាប់​ព្យាបាល​ត្រូវ​សហការ​ជាមួយ​អង្គភាព​ដទៃទៀត ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​គ្លីនិក​ក្នុង​ការឆ្លើយតប​បន្ទាន់ និង​ទាន់​ពេលវេលា​ចំពោះ​ប្រតិកម្ម​រំខាន បន្ទាប់​ពី​ពី​ប្រើប្រាស់​ឱសថ​នេះ​។​

Filed in: ព័ត៌មានជាតិ