សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមាគម​និង​អង្គការ​៩​សម្តែង​ការ​ព្រួយ​ពី​រឿង​សិទ្ធ​អ្នកកាសែត​!

សមាគម​និង​អង្គការ​៩​សម្តែង​ការ​ព្រួយ​ពី​រឿង​សិទ្ធ​អ្នកកាសែត​!

​ភ្នំពេញ​ ៖ ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១ គឺជា​ទិវា​អន្តរជាតិ​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋ​កម្មប្រឆាំង​អ្នកសារព័ត៌មាន​។ ក្រុម​អង្គការ​សមាគម​កាសែត​និង​អង្គការ​ចំនួន​៩ បាន​ចេញ​មុខ​សម្តែង​ការព្រួយបារម្ភ​ពី​ការបរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការចាប់ខ្លួន​អ្នកប្រ​ព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ មាន​ជាអាទិ៍ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(​ខេ​ម​បូ​ចា​) មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ សមាគម​កម្ពុជា ដើម្បី​ការពារ​អ្នកកាសែត មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ជាដើម​។​បើតាម​អង្គការ​ទាំងអស់​នេះ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក មាន​អ្នកសារព័ត៌មាន​ចំនួន​ប្រមាណ​១៧​នាក់​ត្រូវបាន​សម្លាប់ និង​ស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា​។
​ក្នុងចំណោម​១៧​នាក់​នេះ មាន​១២​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ពេល​ពួក​គេ​រាយការណ៍​ពី​ព័ត៌មាន​រសើប ហើយ​អ្នកប្រព្រឹត្ត​បទល្មើស​មិន​ត្រូវបាន​នាំយក​មក​ផ្តន្ទាទោស​ទេ​។ ដោយឡែក ក្នុង​រយៈពេល​១០​ខែ​ចុងក្រោយ​នេះ​វិញ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​បាន​បញ្ជាក់​ពី​ការរកឃើញ​អ្នកសារព័ត៌មាន​៨១​នាក់ បាន​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ក្នុង​រូបភាព​ផ្សេងៗ​។​

​ក្នុងនោះ អ្នកសារព័ត៌មាន​ចំនួន​៣១​នាក់​ត្រូវបាន​ចាប់ខ្លួន ២០​នាក់​រង​អំពើសិង្សា ១៦​នាក់​រង​ការគំរាមកំហែង ៨​នាក់​រង​ពាក្យបណ្តឹង​ពី​តុលាការ ៥​នាក់​រង​ការឃាត់​សួរចម្លើយ និង​អ្នកសារព័ត៌មាន​ស្ត្រី​ម្នាក់​រង​ការ​បៀតបៀន​ផ្លូវភេទ​។ ទាំង​ខេ​ម​បូ​ចា និង​អង្គការ​ចំនួន​៨​ទៀត បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចាត់​វិធានការ​ជាក់ស្តែង ដើម្បី​ធានា​ថា ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព​នាំ​យក​ជនល្មើស​មក​ផ្តន្ទាទោស​។

​ចំណែក អង្គការ​យូណេស្កូ​វិញ ក៏​បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ជាបន្ទាន់​លើ​ការស៊ើបអង្កេត និង​កាត់ទោស ការគំរាមកំហែង មិន​ថា​តាមរយៈ​អន​ឡា​ញ ឬ​លើ​រាងកាយ ដើម្បី​ការពារ​អ្នកសារព័ត៌មាន​។ ក្រុម​អង្គការ​ទាំង​៩​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​បន្ទាន់ ដើម្បី​ធានា​សុវត្ថិភាព និង​សន្តិសុខ​ដល់​អ្នកសារព័ត៌មាន​។​

​សម្រាប់​អង្គកា​ររ​ទាំងអស់នេះ គឺថា នៅពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ខកខាន​ក្នុង​ការស៊ើបអង្កេត​យ៉ាង​ត្រឹមត្រូវ និង​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន បែប​នេះ​ជា​សារ​បង្ហាញថា ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​នៅ​កម្ពុជា គឺ​ត្រូវបាន​អនុញ្ញាត​។​

​តាម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR ឲ្យដឹងទៀតថា មកទល់​បច្ចុប្បន្ន​នេះ ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព មិន​ត្រូវ​បាន​ដំណើរការ ដើម្បី​នាំ​ជនល្មើស ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មក​ធ្វើ​ការជំនុំជម្រះ​ឡើយ​។​

 

Filed in: ព័ត៌មានជាតិ