សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រីនគរបាល​ម្នាក់​ឡើង​អធិការរង​ក្រុង​តាខ្មៅ បាន​១​ដង្ហើម​ចង្រឹត​របូត​តំណែង​

មន្ត្រីនគរបាល​ម្នាក់​ឡើង​អធិការរង​ក្រុង​តាខ្មៅ បាន​១​ដង្ហើម​ចង្រឹត​របូត​តំណែង​

ខេត្ត​កណ្តាល ៖ មន្ត្រីនគរបាល​ម្នាក់​ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចេញ​ប្រកាស​ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ដក​មុខតំណែង ពី​អធិការរង នៃ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដោយសារ​មូលហេតុ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាល​ជា​។​

យោងតាម​ប្រកាស របស់​សម្ដេច​ក្រឡាហោម ស ខេង​ដែល​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​នេះ បាន​សម្រេច​ថា ត្រូវ​អនុវត្ត​វិន័យ​ក្រោមរូបភាព​ដកហូត​មុខតំណែង ចំពោះ​វរសេនីយ៍ឯក ដន សុខ​រិទ្ធ អត្តលេខ ៧៨១៩៣ ពី​អធិការរង អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​។

បើ​តាម​ប្រភព​ព័ត៌មាន​មួយចំនួន បាន​និយាយថា ការដកហូត​មុខតំណែង​នេះ ក៏​ប្រហែល​អាច​មក​ពី​មន្ត្រីនគរបាល​រូបនេះ ទើប​ទទួលបាន​តំណែង​ថ្មី ជា​អធិការរង បាន​បបួល​មិត្ត​ភ័ក្តិ និង​ក្រុមការងារ​របស់​ខ្លួន រៀបចំ​ពិធី​ជួប ជុំ​ផឹកស៊ី ល្មើស​នឹង​វិធានការ​រដ្ឋបាល​ខេត្ត​កណ្ដាល ដើម្បី​ស្កាត់​ការ​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក៏ដូចជា​ច្បាប់​ស្ដីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ កាលពី​អំឡុង​ខែកក្កដា​កន្លងទៅនេះ​។​

ម្យ៉ាងទៀត​មន្ត្រី​រូ​នេះ​បាន​ឡើង​តួនាទី​ផ្លោះ​ពី​អនុប្រេធាន​ប៉ុស្តិ​រដ្ឋបាល​មក​អធិការរង​តែម្តង​។​ប្រសិនបើចឹង​មែន​នោះ​វា​ដូចជា​វា​មិន​សម​ព្រោះ​ករណីយ៍​ផឹក​ស៊ីចឹង​ដែរ​នៅក្នុង​អគ្គនាយករដ្ឋ​ភស្តុភា​ហិរញ្ញវត្ថុ​ក្រសួង​មហាផ្ទៃ​ឧត្តមសេនីយ៍ឯក​ជា​ប្រ​ធា​ននាយកដ្ឋាន​១​រូប​ដែល​ត្រូវបាន​រាយការណ៍​ចូល​ហ្វេ​សប៊ុក​សម្តេច​តេជោ​បែជា​មិន​ត្រូវបានចាត់កា​រ​បែ​ជា​ប្រកាស​រកមុខ​អ្នករាយការណ៍​ទៅវិញ​។​

Filed in: ព័ត៌មានជាតិ