សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាល​រាជធានី​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​កម្លាំងប្រដាប់អាវុធ អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ជុំវិញ​ការហាម​មិន​ឲ្យ​បើក​កា​រ៉ា​អូ​ខេ​និង​ក្លឹប​កំសាន្ត​

អភិបាល​រាជធានី​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​កម្លាំងប្រដាប់អាវុធ អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ជុំវិញ​ការហាម​មិន​ឲ្យ​បើក​កា​រ៉ា​អូ​ខេ​និង​ក្លឹប​កំសាន្ត​

​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ជុំវិញ​វិធានការ​នៃ​ការហាម​មិន​ឲ្យ​បើក​អាជីវកម្ម កា​រ៉ា​អូ​ខេ​និង​ក្លឹប​កំសាន្ត​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បើទោះបី​អាហា​រដ្ឋា​ន ប៊ៀហ្គាឌិន​ត្រូវបាន​បើក​ឱ្យ​ដំណើរ​ការជា​ប្រក្រតី​ឡើងវិញ​ក៏ដោយ​។​

​ការ​ដាក់​នូវ​បទបញ្ជា​បាន​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការជំរុញ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​តាមរយៈ​ការប​ញ្ជូ​ន​រូបភាព និង​សម្លេង ( Video Conference ) នា​ល្ងាច​ថ្ងៃទី​០២​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ