សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជូន​ជនសង្ស័យ​ចំនួន​បី​នាក់​ពាក់ព័ន្ធ​រឿង​ហឹង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

បញ្ជូន​ជនសង្ស័យ​ចំនួន​បី​នាក់​ពាក់ព័ន្ធ​រឿង​ហឹង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

ក្រចេះ ៖ នគរបាល​ស្រុក​សំបូរ បញ្ជូន​ជនសង្ស័យ​ចំនួន​បី​នាក់ ទៅ​ការិយាលយ័​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៅ​រសៀល​នេះ​ពាក់​ពន្ធ​និង​រឿង​ហឹង្សា​ដោយ​ចេតនា ប្រើប្រាស់​អាវុធ​ខុសច្បាប់ មាន​ស្ថាន​ទំងន់ទោស កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំនុច​អន្លង់​ត្រឡោក​កន្ទុយ​កោះ​តា​ចាន់ ភូមិ​ពន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​លោក ណ​យ ស៊ី​ថាច អធិកា​រង​ទទួល​ការងា​យុតិធម៌ ស្រុក​សំបូរ​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​បី​នាក់ ជាប់​ពាក់​ពន្ធ​ករណី​បាញ់រះ ចំនួន ៧ គ្រាប់ ទៅ​ជនរងគ្រោះ​ចំនួន ៧ គ្រាប់ ហើយ​ត្រូវ​១​គ្រាប់​ចំ​ត្រគៀក ពី​ម្ខាង​ធ្លាយ​ទៅ​ម្ខាង​ជនរងគ្រោះ ឈ្មោះ ឃឹម សុខន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​ជា​អ្នកនេសាទ​រស់នៅ​ភូមិ​កំពង់រ​ទះ​ឃុំ​បឹង​ចារ​ស្រុក​សំបូរ​ខេត្តក្រចេះ​នៅពេល​ដែល​ជន​រង់​គ្រោះ​កំពុង​បើកទូក មក​ពី​លើ​កលប កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​លោក​អធិការរង​បន្ដទៀតថា បន្ទាប់​ពី​ហេតុនេះ​កើតឡើង កម្លាំង​របស់​លោក​សហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​អូរ​គ្រៀង និង​កម្លាំង​ការិយាលយ័​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដោយ​មាន​ការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ទើប​ការស៊ើបអង្កេត​ដល់​កន្លែង​កើតហេតុ ហើយ​កំណត់​មុខសញ្ញា​ឈានដល់​ការឃាត់ខ្លួន​ឈ្មោះ ទី​ល ខាន ភេទ​ប្រុស​មុខរបរ​សមាជិក​ស​ហគ​មន៍​នេសាទ​ពន្ធ​ជា និង​ជា​ឪពុក​ជនដៃដល់ ដកហូត​បាន​អាវុធ​កែច្នៃ​ចំនួន ៣ ដើម និង​អាវុធ​អាកា​ស្វាយ​ត្រង់ ចំនួន ១ ដើម​គ្រាប់​ចំនួន​៣១​គ្រាប់ លុះដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៦​និង​២០​នាទី កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២ នាក់​ទៀត ទី​១៖​ឈ្មោះ សុខ អា​ចិត្ត ហៅ​បាន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​សមាជិក​ស​ហគ​មន៍​នេសាទ​ពន្ធ ជា រស់នៅ​ភមិ​ពន្ធ​ជា ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ជា​ជនដៃដល់​បាញ់​ទៅលើ​ជនរងគ្រោះ​៕

 

 

IMG-20160830-WA0018 IMG-20160830-WA0019

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម