សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រូបភាព​កុមារ​ម្នាក់​ពាក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នៅ​ក​តម្រង់​ជួរ​ចូលរៀន​ធ្វើ​ឲ្យ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​រំជួលចិត្ត​

​រូបភាព​កុមារ​ម្នាក់​ពាក់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​នៅ​ក​តម្រង់​ជួរ​ចូលរៀន​ធ្វើ​ឲ្យ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​រំជួលចិត្ត​

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ការ​រំជួលចិត្ត​ចំពោះ​កុមារា​ម្នាក់​ដែល​ព្យួរ​កាត​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ច្រក​ក្នុង​ថង់កៅស៊ូ​តម្រង់​ជួរ​ចូលរៀន​វិញ​។​

​តាមរយៈ​ហ្វេ​ស​បុក​ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានសរសេរថា “​ទោះ​ជា​រូបភាព​មួយ​សន្លឹក​នេះ ខ្ញុំ​មិនដឹងថា នៅទីណា​? និង​ចៅ​តូច​នេះ​ឈ្មោះ​អី អាយុ​ប៉ុន្មាន​? តែ​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ចៅៗ​ដែល​ចង់​រៀនសូត្រ​។​”

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែមថា “​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ពាក់​នៅ​ក បង្ហាញថា ខ្ញុំ​បាន​ចាក់ វ៉ាក់សាំង​រួចហើយ និង​ចូល​រៀន​ដោយ​គ្មាន​ការភ័យខ្លាច ជាមួយ​នឹង​ការពាក់​ម៉ាស់​បាន​ត្រឹមត្រូវ​។ ទោះ​ចៅ មិន​មាន​ស្បែកជើង​ពាក់ តែ​តា​ជឿថា ចៅ​ច្បាស់​ជា​លាងដៃ និង​រក្សា​អនាម័យ​បានល្អ​។​” សូម​ជម្រាប់​ថា​បន្ទាប់ពី​បាន​ឃើញ​រូបភាព​នេះ​សម្តេច​តេ​ជោបាន​ផ្ញើ​សារ​ជា​សម្លេង​ឲ្យ​អាជ្ញាធរ​និង​នាយក​សាលា​អនុញ្ញាតិ​កុមារ​ប្រើ​កាត​ហ្វូ​តូ​កូ​ពី​មក​បង្ហាញ​បាន​ដើម្បី​ធានា​ថា​បណ្ណដើ​ម​មិន​បាត់​ឬ​ខូចខាត​។​សម្រាប់​កុមារ​ខាងលើ​នេះ​បន្ទាប់ពី​មាន​សំណេរ​របស់​នាយក​រដ្ឋមន្ត្រី​គេ​ឃើញ​មាន​សប្បុរសជន​ខ្លះ​ចេញមុខ​ជួយឧបត្ថម្ភ​ផងដែរ​ក្នុង​នោះ​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​អតី​កម្មករ​មក​ពី​កូរ៉េ​ប្រកាសជួយ​២០​លាន​រៀល​ភ្លាមៗ​ផងដែរ​ដល់​គ្រួសារ​។​

​សូមជម្រាបថា អត្រា​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន ១០០,០៥% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៧,៩៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ជាង ១​លាន​៨​សែន​នាក់ និង​លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០១,៤៦% ធៀប​ជាមួយ​នឹង​ប្រជាជន​គោលដៅ ជិត​១​លាន ៩​សែន​នាក់​៕

Filed in: ព័ត៌មានជាតិ