សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែក​កង់​ពេល​ឡាន​លឿន​ក្រឡាប់​ចូល​ប្រឡាយ​ស្លាប់​ទាំងអស់​៧​នាក់​

​បែក​កង់​ពេល​ឡាន​លឿន​ក្រឡាប់​ចូល​ប្រឡាយ​ស្លាប់​ទាំងអស់​៧​នាក់​

កំពត ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី ៧ នាក់ បាន​ស្លាប់​ក្នុង​រថយន្ត មួយ​គ្រឿង​បន្ទាប់​បាន បែក​កង់ ពេល​កំពុង​បើកបរ រួច​ក្រឡាប់​ចូលក្នុង​ស្នាម​ភ្លោះ ដែល​មាន​ទឹក​ត្រឹម​ក​រសៀល ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២១​ស្ថិត​ក្នុង​ទឹកដី​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត ។

​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​អ្នកឃើញ​ហេតុការណ៍ បានឱ្យដឹងថា រថយន្ត​របស់ ជនរងគ្រោះ បាន​ធ្វើដំណើរ ក្នុង​ល្បឿន យ៉ាង​លឿន ហើយ​បាន​បែក​កង់​រថយន្ត ក្រឡាប់​ចូល ក្នុង​ប្រឡាយ​ទឹក បណ្តាលឱ្យ​មនុស្ស នៅក្នុង​រថយន្ត ទាំង ៧ នាក់​(​ប្រុស​៤​នាក់​)​ឈ្លក់​ទឹក (​ព្រោះ​បើកទ្វារ​ចេញ​មិន​រួច​)​ស្លាប់​ទាំងអស់​តែម្តង​។​

​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល ខេត្ត​កំពត បាន​មានប្រសាសន៍ ប្រាប់​កាសែត​ថាៈ ជនរងគ្រោះ ទាំង ៧ នាក់ ជា​អ្នកស្រុក នៅ​ជុំ​គី​រី​(​ក្នុងចំណោម​នោះ ប្រាំ​នាក់ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត ដោយ​បួន​នាក់ ស្ថិត​ក្នុង​គ្រួសា​តែមួយ និង​ម្នាក់ ជា​អ្នក​ជិតខាង​)​។ បាន​ធ្វើដំណើរ​ពី​ជុំ​គី​រី ទៅ​កំពត នៅពេល​ធ្វើដំណើរ ដល់​គីឡូ​ម៉ែត ៩៤ , ៩៥ នៅ​ឃុំ​ល្អាង ស្រុក​ដង់​ទង បាន​បែក​កង់ ក៏​ក្រឡាប់​ទៅក្នុង​កាង​ថ្នល់ និង​មាន​ទឹក​ជ្រៅ បាន​បណ្តាល​ឲ្យ​ពួកគាត់​ឈ្លក់​ទឹក​ស្លាប់ តែម្ដង​៕

Filed in: ព័ត៌មានជាតិ