សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​ប៉េអឹម​ម្នាក់​បាញ់​គម្រាម​មន្ត្រីនគរបាល​ព្រោះ​ចុះ​អន្តរាគមន៍​រឿង​ជម្លោះ​

​មន្ត្រី​ប៉េអឹម​ម្នាក់​បាញ់​គម្រាម​មន្ត្រីនគរបាល​ព្រោះ​ចុះ​អន្តរាគមន៍​រឿង​ជម្លោះ​

ខេត្តសៀមរាប ៖ មន្ត្រី​ប៉េអឹម​ខេត្តសៀមរាប ម្នាក់​បាញ់ ១​គ្រាប់ គម្រាម​ប៉ូលីស​អន្តរាគមន៍​បណ្តាលឲ្យ​រង​របួសស្រា​ល​នៅវេលា​ម៉ោង​២៣ និង​០៥​នាទី ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ទីតាំង​កា​រ៉ាស់​សាំង សូរិយា ស្ថិតនៅក្នុង​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ជន​បង្ក​ជា​មន្ត្រី​អាវុធហត្ថ​ឈ្មោះ អាង សែន នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​ខេត្តសៀមរាប​។​ប្រភព​ពី​សមត្តកិច្ច​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ នៅ​ទីតាំង​កា​រ៉ាស់​សាំង ស្ថិតនៅ​ភូមិ​តាវៀន ដែល​មាន​ម្ចាស់​ឈ្មោះ​យ៉ា ភេទ​ស្រី អាយុ​ប្រហែល​៤០​ឆ្នាំ ដោយ​ឈ្មោះ អាំង សែន (​ហៅ ចិត្រ​) ជា​ប៉េអឹម បាន​ទៅ​ផឹកស៊ី​នៅ​ទីតាំង​ខាងលើ ដោយ​ក្នុង​នោះ​ក៏​មាន​មនុស្ស​ប្រុស​ម្នាក់​ទៀត​ឈ្មោះ ហាត សុភា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​អា​ជីករ ទីលំនៅ​ភូមិ​ឃុន​មោគ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​បន្ទាប់មក​ក៏​កើតមាន​ទំនាស់​ពាក្យសម្តី​គ្នា ហើយ​ឈ្មោះ ហាត សុភា ក៏​បាន​ទូរ​សព្ទ័​ហៅ​សមត្ថកិច្ច អោយ​ជួយ​អន្តរាគមន៍​។​ពេល​សមត្ថកិច្ច​ទៅ​ដល់​ហើយ​កំពុង​សាកសួរ​បាន​បន្តិច ប៉េអឹម​ឈ្មោះ អាំង សែន បាន​បាញ់​ទាំង​កំរោល​លើ​សាប​មុខ​ផ្ទះ​តែ​ម្ដង បណ្តាលអោយ​ខ្ទាត​បំណែក​ថ្ម​ត្រូវ​ឈ្មោះ ហាត សុភា រលាត់​ក្រោម​ត្របកភ្នែក​ខាងស្តាំ បណ្តាលអោយ​របួស​ស្រាល​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​បាន​នាំ​ខ្លួន​លោក អាង សែន និង​វត្ថុតាង​យកមក​ទីបញ្ជាការ​ដើម្បី​ធ្វើការ​សាកសួរ​អនុវត្ត​តាម​នីតិវិធី​។​ករណីនេះ ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សៀមរាប​ឲ្យជួយ​រក​យុត្តិធម៍​ហើយ​ ៕

Filed in: ព័ត៌មានជាតិ