សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដេញ​បុគ្គ​លឹក​២២​នាក់​ព្រោះ​រកលុយ​អត់​បាន​សម័យ​កូវី​ត​បង្ក​ការតវ៉ា​

ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដេញ​បុគ្គ​លឹក​២២​នាក់​ព្រោះ​រកលុយ​អត់​បាន​សម័យ​កូវី​ត​បង្ក​ការតវ៉ា​

ភ្នំពេញ ៖ ក្រុម​បុគ្គលិក​ស្ថានីយ៍ទូរទស្សន៍​CNC ចំនួន​២២​នាក់​ត្រូវ​បាន​បណ្ដេញ​ក្រោម​ហេតុផល​ការចំណាយ​ថវិការ​ច្រើន​មិន​មាន​ប្រាក់ចំណេញ ដែល​ត្រូវ​ការកាត់បន្ថយ​បុគ្គលិក​មួយចំនួន​ទៅតាម​ផ្នែក​នៃ​ក្រុមហ៊ុន​CBS ក្នុងនោះ​CNC​ក៏​ស្ថិត​ក្នុង​ដំបូល​នេះដែរ​។

​ការបណ្ដេញចេញ​ដោយ​មិន​មាន​កំហុស​នេះ​បុគ្គលិក​មិន​បដិសេធ​ទេ តែ​សូម​ឱ្យ​អនុវត្តន៍​ផលប្រយោជន៍​ជា​សំណង​ទៅតាម​ច្បាប់​លើ​កិច្ចសន្យា​ការងារ​មិន​កំណត់​ថេរវេលា​រវាង​ពួកគាត់​និង​ក្រុមហ៊ុន​សព្វថ្ងៃ ខណៈ​ការបញ្ឈប់​នេះ​ភាគី​ក្រុមហ៊ុន​បាន​ផ្ដល់​ឱ្យ​មាន​ដូចជា​៖ ១.​ប្រាក់​អតីតភាព ២.​ប្រាក់​ឈប់សម្រាក់​ប្រចាំឆ្នាំ​(​គិតតែ​មួយ​ឆ្នាំ​ចុងក្រោយ​) ៣.​ប្រាក់​បំណាច់​ជួស​ការជូនដំណឹង ៤.​ប្រាក់ខែ​ចុងក្រោយ​។​

​ចំណែក​ការទាមទារ​របស់​អតីត​បុគ្គលិក​គឺ​សូម​ឱ្យ​ក្រុមហ៊ុន​គិត​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ការងារ​ដូចជា ១.​សូម​គិត​ប្រាក់​ជំនួស​ការ​ឈប់សម្រាក​ប្រចាំឆ្នាំ​តាម​អតីតភាព​ការងារ​ចាប់តាំងពី​ធ្វើការ​បាន​១​ឆ្នាំ​ដំបូង ២.​សូម​ឱ្យ​ក្រុមហ៊ុន​គិត​ប្រាក់​អតីតភាព​១៥​ថ្ងៃ​ក្នុង​១​ឆ្នាំ​ទៅ​តាម​អតីតភាព​ការងារ ៣.​សូម​ឱ្យ​គិត​ប្រាក់​ជំងឺ​ចិត្ត​តាម​មាត្រា​៩១ (១៥​ថ្ងៃ​ក្នុង​១​ឆ្នាំ​ទៅ​តាម​អតីតភាព​ការងារ​) និង​៤.​សូម​ឱ្យ​គិត​ប្រាក់​បន្ទាប់បន្សំ​(​ប្រាក់​ទូរ​សព្ទ​ប្រចាំខែ​)​។​
​ក្រុម​បុគ្គលិក​CNC កំពុង​ស្វែងរក​អ្នក​ច្បាប់​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ស្របច្បាប់​ក្រោយពី​ការបណ្ដេញចេញ​។​

​សូម​រំលឹក​ថា បុគ្គលិក​ផ្នែក​ព័ត៌មាន អ្នក​កាត់ត អ្នកសម្របសម្រួល​កម្ម​វិធី ២២​នាក់ នៃ​ទូរទស្សន៍ CNC មាន​អតីតភាព​ការងារ​ចន្លោះ​ពី​១០​ខែ រហូតដល់​ជាង​១៩​ឆ្នាំ ត្រូវ​បាន​បណ្ដេញចេញ​ជា​បន្តបន្ទាប់ ហើយ​ការបណ្ដេញចេញ​នេះ​ត្រូវ​បុគ្គលិក​លើកឡើងថា គ្មាន​តម្លាភាព​នោះទេ អ្នក​ចូល​ក្រោយ​នៅ​កៀក​មេៗ​មិនឃើញ​បណ្ដេញចេញ​ទេ​។​

Filed in: ព័ត៌មានជាតិ