សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

១​វិច្ឆិកា​កម្ពុជា​បើក​ប្រទេស​ឡើង​វី​ញ​លើ​គ្រប់​វិស័យ​លើកលែងតែ​ខារ៉ាអូខេ​!

១​វិច្ឆិកា​កម្ពុជា​បើក​ប្រទេស​ឡើង​វី​ញ​លើ​គ្រប់​វិស័យ​លើកលែងតែ​ខារ៉ាអូខេ​!

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១​វិច្ឆិកា​បាន​ប្រកាស​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ លើ​គ្រប់​វិស័យ លើកលែង​តែ​អាជីវកម្ម​ខារ៉ាអូខេ​ទុក​ពិចារណា​សិន​ដែល​បញ្ហា​នេះ​ជឿ​ង​ថា​មាន​អ្នកខកចិត្ត​ចិត្តច្រើន​មិន​ខាន​។​សម្រាប់​អាពាហ៍ពិពាហ៍​វី​ញ​ក៏​បើក​ដែរ​តែ​មិនឲ្យ​មាន​គ្នា​ច្រើន​ទេ​។​ចឹង​មានន័យ​ថា​ធ្វើ​ពិធី​ធំ​មិនទាន់​បាន​ទេ​។​

​ក្នុងឱកាស​អញ្ជើញ​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនាការ​ចាក់​សម្រាប់​ក្មេង​អាយុ​៥​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នា​វិមាន​សន្តិភាព​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចាប់ពីពេលនេះ ការបើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយកូ​វីដ​១៩ តាម​គន្លង​ថ្មី គឺ​ចាប់ពី​ថ្ងៃនេះ​តែម្តង​។ អីចឹង​យើង​នឹង​សាកល្បង​មើល ប៉ុន្តែ​ការសាកល្បង​យើង​បាន​សាកល្បង​ហើយ បើ​មនុស្ស​ចូល​ហាង​ពេញ​អស់ហើយ ស្ទះផ្លូវ​ឡើងវិញ​អស់ហើយ​»​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​នូវ​ការខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ដែល​រហូត​មកដល់ពេលនេះ​មាន ចំនួន​៤​ដំណាក់កាល​។ ដំណាក់កាល​ទី​១ គឺ​ដំណាក់កាល​ប្រយុទ្ធ​នឹង​ទប់ស្កាត់​ការឆ្លង​ជំងឺ​ចូលក្នុង​សហគមន៍ ចាប់ពី​ខែ​មីនា ឆ្នាំ​២០២០ រហូតដល់​ខែ​តុលា ឆ្នាំ​២០២០, ដំណាក់កាល​ទី​២ ការគ្រប់គ្រង​ការឆ្លង​រាលដាល​ការ​ឆ្លងកូវី​ដ​១៩ ចូល​សហគមន៍ គឺ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០២១, ដំណាក់កាល​ទី​៣ ការបង្កើត​ភាព​សុំា​ក្នុង​សហគមន៍​ប្រឆាំង​កូវី​ដ​១៩ តាមរយៈ​ការអនុវត្តន៍​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវី​ដ​១៩ គួបផ្សំ​ជាមួយ​ការ​បន្ត​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ចូល​សហគមន៍ ចាប់ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​រហូតមកដល់​បច្ចុប្បន្ន​នេះ និង​ដំណាក់កាល​ទី​៤ ចាប់ពីពេលនេះ គឺ​ការបើក​ដំណើរការ​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ​។​

​ករណី​កូវី​ត​នៅ​ស្រុក​ខ្មែរ​នេះ​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩៖ សរុប​ចំនួន​១១៨,៥២២​នាក់​, អ្នក​ជាសះស្បើយ​សរុប​ចំនួន​១១៤,៧២៧​នាក់​, ស្លាប់​សរុប​ចំនួន​២,៧៨៨​នាក់​។​ទោះជា​យ៉ាងណា​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​បាន​ថយ​រាលថ្ងៃ​ចុះ​ក្នុង​ពេល​ជា​ជាសះស្បើយ​កើន​ច្រើន​៕

Filed in: ព័ត៌មានជាតិ