សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ប៉េអឹម​ក្រុង​ក្រចេះ​ប្រើ​ហឹង្សា​លើ​កូនឈ្នួល​ជា​អនីតិជន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

​មេ​ប៉េអឹម​ក្រុង​ក្រចេះ​ប្រើ​ហឹង្សា​លើ​កូនឈ្នួល​ជា​អនីតិជន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

​ខេត្ត​ក្រចេះ ៖ មន្ត្រី​ប៉េអឹម​២​នាក់​(​ម្នាក់​មេ​និង​ម្នាក់​ទៀត​រង​)​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ក្រចេះ នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១​វិច្ឆិកា​នេះ​ពី​បទ​ប្រើ​ព្រួត​គ្នា​ប្រើ​ហឹង្សា​លើ​ឈ្នួល​បំរើ​ស្រី​ដែល​ជា​អនីតិជន​ព្រោះតែ​ខឹង​ធ្វើ​ឲ្យ​កូន​ឆ្កែ​ខ្លួន​ងាប់​។​

​ជនសង្ស័យ​ទី​១ មានឈ្មោះ ទេព ហ៊ុយ មាន​តួនាទី​ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១ និង​ជនសង្ស័យ​ទី​២ មានឈ្មោះ គឹម សុ​វណ្ណា​រឹទ្ធ តួនាទី​ជា មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២១​។

​សម្រាប់​ក្មេងស្រី​កូនឈ្នួល​ទាំង​២​នាក់​ស្ថិតនៅ​ក្រុង​ក្រចេះ​ដែល​រង​ទារុណកម្ម​កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​ជា​១០​យប់ រហូត​ចូល​ដេកពេទ្យ​ត្រូវបាន​មេធាវី​សម្តេច​តេជោ​ចេញ​មុខជួ​យ​ការពារ​ក្តី​ត្រូវបាន​សមត្តកិច្ច​នាំ​មក​ធ្វើ​ត្រាប់​ឡើងវិញ​នូវ​សកម្មភាព​ដែល​មេ​ប៉េអឹ​ក្រុង​ក្រចេះ​និង​ជា​ថៅកែ​ហាង​លក​ទូរ​សព្ទ័​ធំជាងគេ​នៅ​ក្រុង​ក្រចេះ​បង្ក​មកលើ​។​

​ករណីនេះ មាន​អ្នកខ្លះ​រិះគន់​កុមារី​ទាំងពីរ​ថា​ចិត្តឃោរឃៅ​ហ៊ាន​សម្លាប់​ឆ្កែ​។​តែបើ​ពិនិត្យ​ស្ថាន​ទម្ងន់​ទោស​វិញ​មន្ត្រី​ប៉េអឹម​ដែលមាន​តួនាទី​ជា​មន្ត្រី​គ្រប់គ្រង​កម្លាំង​ប្រដាប់​អាវុ​គឺ​មាន​សភាព​ធ្ងន់​ជាង​ឆ្ងាយ​ណាស់​។​ព្រោះ​បើ​ខ្លួន​មាន​ចារឹក​ឃោរឃៅ​ចឹង​ជាមួយ​អនីតិជន​តើ​ជាមួយ​មនុស្ស​សាមញ្ញ័​ជា​ប្រជាពលរដ្ឋ​វិញ​យ៉ាង​ណា​ទៅ​?​។​ចារឹក​ចឹង​ធ្វើ​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់​មិន​បាន​ឡើយ​!៕

Filed in: ព័ត៌មានជាតិ