សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បើក​ដំណើរការ​ឡើងវិញ​រថ​យន្ត​ក្រុង និង​កាណូត ដោយ​បម្រើ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មិន​យក​លុយ​រយៈពេល​៦​ថ្ងៃ

បើក​ដំណើរការ​ឡើងវិញ​រថ​យន្ត​ក្រុង និង​កាណូត ដោយ​បម្រើ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មិន​យក​លុយ​រយៈពេល​៦​ថ្ងៃ

រាជធានី​ភ្នំពេញ​៖ យោងតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (CITY BUS)​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (CITY BUS)​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ សេវា​ដឹកជញ្ជូន​ជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​កាណូត​យោង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការណែនាំ​របស់ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០១​ខែវិច្ឆិកា ឆ្នាំ ២០២១ ។

​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (CyBus) រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា រដ្ឋាករ​នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​និង​កាណូត​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាម​ខ្សែ​រត់​ដូចខាងក្រោម​៖
១- រថយន្តក្រុង​
– ខ្សែ​ទី​១ : ចេញពី​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ ដល់​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​វាល​ស្បូវ​
– ខ្សែ​ទី​២ : ចេញពី​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​រង្វង់​មូល​គួច​កាណុង ដល់​ស្ថានីយ៍​ចំណតរ​ថយ​ន្តំ​ក្រុង​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ​។​
– ខ្សែ​ទី​៣ : ចេញពី​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​សួន​ឫស្សីកែវ ដល​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​បុរី​សន្តិភាព​២​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​។​
– ខ្សែ​ទី​៤A: ចេញពី​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​សួន​ឫស្សីកែវ ដល់​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​បុរី​សន្តិភាព​២​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​។​
​ខ្សែ​ទី​៤៧: ចេញពី​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​សួន​ឫស្សីកែវ ដល់​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​បុរី​សន្តិភាព​២​តាម​មហាវិថី​ចោមចៅ​។​
២- កាណូតៈ ចេញពី​ស្ថានីយ៍​ចំណត​សួន​ឫស្សីកែវ ដល់​ស្ថានីយ៍​ចំណត​ក្រុង​តាខ្មៅ​។​

​សេចក្ដីជូនដំណឹង​បានឱ្យដឹង​ទៀត​ថា ទន្ទឹមនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាតិ​ឱ្យ​ជិះ​ដោយ​មិន​បង់ប្រាក់​រយៈពេល ០៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​គិត​កម្រៃ​សេវា​ធម្មតា ចាប់ពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ លើកលែង​មិន​គិតថ្លៃ​សេវា​ចំពោះ​ព្រះសង្ឃ​ចាស់ជរា កុមារ​កម្ពស់​ក្រោម ១​ម៉ែត្រ សិស្ស​-​និស្សិត កម្មករ​-​កម្មការិនី កីឡាករ​-​កីឡា​ការិនី និង​គ្រូ​បង្រៀន​។​

​ល័ក្ខខ័ណ្ឌ នៃ​ការ​ជិះ​រថយន្តក្រុង និង​កាណូត អ្នកដំណើរ​ទាំងអស់​ត្រូវ​គោរព​តាម​វិធាន​សុខាភិបាល ដោយ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្សពេញវ័យ ពាក់​ម៉ាស លាងដៃ​និង​អាល់​កុល វាស់​កម្ដៅ ស្តេន QR Code និង​អង្គុយ​តាម​កៅអី ដែល​បាន​រៀបចំ​៕

Filed in: ព័ត៌មានជាតិ