សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ស្រ៊ុន ណាត​និង​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូនរ័ត្ន​សប្បាយ​និង​ប្រើ​តួនាទី​រក​លុយ​ខុស​ច្បាប់​

​លោក ស្រ៊ុន ណាត​និង​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូនរ័ត្ន​សប្បាយ​និង​ប្រើ​តួនាទី​រក​លុយ​ខុស​ច្បាប់​

ខេត្ត​ត្បូងឃ្មុំ ៖ ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន លោក ស្រ៊ុន ណាត​និង​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូនរ័ត្ន​មាន​សេចក្តីរាយការណ៍​ថា​ប្រើ​អំណាច​គៀប​យក​លុយ​ពី​ក្រុម​ឈ្នួ​ញតាម​អំពើ​ចិត្ត !

​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​ជិត​ស្នាក់ការ​ច្រក​ដូនរ័ត្ន បានឲ្យដឹងថា ការដែល​លោក ស្រ៊ុន ណាត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ​។ លោក ស្រ៊ុន ណាត បើក​បា​រ៉ា​ស់ ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ជ័រកៅស៊ូ​ស្អុយ​និង​ទំនិញ​ផ្សេងៗ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ហើយ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញ​ច្រើន​ប្រភេទ​តាម​ច្រក​ដូនរ័ត្ន យ៉ាង​ពេញបន្ទុក​ផងដែត​។ អំពើ​រក​លុយ​របស់​លោក ស្រ៊ុន ណាត ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គឺ​ដោយសារ​មាន​ការរួម​ដៃ​ពី​សំណាក់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន ផងដែរ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​នាំ​ចេញ​ជ័រកៅស៊ូ​ស្អុយ អុស ធ្យូង ទៅ​ស្រុក​យួន​តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ស្រ៊ុន ណាត ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន ។ លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិនទាន់​ឃើញ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ស្រ៊ុន ណាត ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន នៅឡើយ​ទេ​ដែល​ធ្វើឲ្យ​លោក ស្រ៊ុន ណាត ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​

Filed in: ព័ត៌មានជាតិ