សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាមេរិក​ស្នើ​ឲ្យ​បង់​ប្រាក់គេច​ពន្ធ​ចំនួន​៥០៩​លាន​ដុល្លារ​សេដ្ឋី​រុស្ស៊ី​លា​សញ្ជាតិ​អាមេរិក​

អាមេរិក​ស្នើ​ឲ្យ​បង់​ប្រាក់គេច​ពន្ធ​ចំនួន​៥០៩​លាន​ដុល្លារ​សេដ្ឋី​រុស្ស៊ី​លា​សញ្ជាតិ​អាមេរិក​

អាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៩ តុលា មហាសេដ្ឋី​រុស្ស៊ី​លោក​អូ​ឡេទីន​កូវ​(OlegTinkov)​អាយុ​៥៣​ឆ្នាំ​ត្រូវបាន​ក្រសួង​យុត្តិធម៌​អាមេរិក​អាមេរិក​បង្គាប់​ឱ្យ​បង់ប្រាក់​ជិត​៥០៩​លាន​ដុល្លារ​ទាក់ទង​និង​ការ​ចោទថា​លោក​បាន​គេច​ពន្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ មហាសេដ្ឋី​ផ្នែក​ធនាគារ និង​វិនិយោគ​បាន​បង់ពន្ធ​និង​ពិន័យ​ជា​ប្រាក់​បន្ទាប់ពី​បាន​សារភាព​កំហុស​កាលពី​ថ្ងៃ​ទី​១​ខែតុលា​ក្នុងការ​លាក់បាំង​ទ្រព្យសម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ​ដើម្បី​គេច​ពី​ពន្ធ​នៅ​ពេល​លោក​បោះបង់​ចោល​សញ្ជាតិ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។

​លោក​ទីន​កូវ​( Tinkov )​គឺជា​ស្ថាបនិក​នៃ​សេវាកម្ម​ឥណទាន​Tinkoff ដែល​ក្រោយមក​បាន​ក្លាយ​ជា​ធនាគា​រ​តាម​អ៊ីនធឺណិត​Tinkoff ។ លោក​អូ​ឡេទីន​កូវ​(OlegTinkov)​ក៏​ជា​ម្ចាស់​ក្រុម​ជិះ​កង់​អាជីព Tinkoff ផងដែរ​។​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​និយាយថា​លោក​Tinkov​ដែល​កើត​នៅក្នុង​ប្រទេស​រុស្ស៊ី​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​១៩៩៦​។ នៅ​ឆ្នាំ​២០១៣​សេដ្ឋី​រុស្ស៊ី​រូប​នេះ​លោក​បាន​ចុះបញ្ជី​ឥណទាន​ទីន​កូហ្វ​(Tinkoff )​នៅលើ​ផ្សារ​ហ៊ុន​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។ ភាគហ៊ុន​ដែល​លោក​គ្រប់គ្រង​មានតម្លៃ​១.១​ពាន់​លាន​ដុល្លារ​។​

៣​ថ្ងៃ​បន្ទាប់​ពី​ចេញ​ជា​សាធារណៈ លោក​បាន​បោះបង់​សញ្ជាតិ​អាមេរិក​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​។ ទោះជា​យ៉ាងណា​ក៏ដោយ​ដើម្បី​បោះបង់​សញ្ជាតិ​អាមេរិក​របស់លោក​ទីន​កូវ​ចាំបាច់​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក ហើយ​លោក​បាន​និយាយថា​លោក​បាន​ដាក់​ឯកសា​រដែ​ល​និយាយថា​លោក​មាន​ត្រឹមតែ ៣០០,០០០​ដុល្លារ​ប៉ុណ្ណោះ​។​ក្នុង​ឆ្នាំ​២០១៩​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​និយាយថា​លោក​ជំពាក់​ប្រាក់​ប្រហែល​២៤៩​លាន​ដុល្លារ​។ ក្នុងការ​ទូទាត់​ដែល​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​លោក​ត្រូវ​បង្ខំចិត្ត​បង់ប្រាក់​លើសពី​ទ្វេរ​ដង​នៃ​ចំនួន​ដែល​ជំពាក់​ដោយសារ​ការប្រាក់​និង​ការពិន័យ​។​

​ចាប់តាំងពី​ឆ្នាំ ២០២០​មក​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​បាន​ស្វែងរក​ការធ្វើ​បត្យាប័ន​លោក​ទីន​កូវ​(Tinkov )​ពី​ចក្រភព​អង់គ្លេស​សម្រាប់​ការចោទប្រកាន់​ដែល​បាន​រៀបរាប់​ខាងលើ​។ លោក Tinkov បាន​ជំទាស់​នឹង​សំណើ​នេះ​ដោយ​និយាយថា លោក​កំពុង​ទទួល​ការព្យាបាល​ជំងឺ​មហារីក​ឈាម ដែល​ធ្វើឲ្យ​លោក​មាន​ភាពស៊ាំ​នឹង​ជំងឺ​ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក​មិន​អាច​ដើរ​បាន​។​យោងតាម​ស្ថិតិ​របស់​ទស្សនាវដ្ដី Forbes លោក Tinkov បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​ច្រើនជាង​៨​ពាន់​លាន​ដុល្លារ​៕​យោងតាម​AFP

 

Filed in: អន្តរជាតិ