សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ ចាម ត្រូវបាន​លោក អ៊ុន ចាន់​ដា ចៅហ្វាយខេត្ត​កំពង់ចាម ចេញ​លិខិត​ព្រមាន រដ្ឋបាល​ជា​សាធារណ​:​អំពី អត្ត​ចរិក និង​សកម្មភាព​មិន​ប្រក្រតី បើ​មិន​កែ​កំហុស ឆ្គង​ទេ ទៅ​ថ្ងៃ​ខាងមុខ លោក​ចៅហ្វាយខេត្ត នឹង​ចាត់វិធានការ​តាម​ច្បាប់​ស្តីពី​សហ​លក្ខណ្ឌ​តិ្តក​:​មន្ត្រីរាជការ​

លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ ចាម ត្រូវបាន​លោក អ៊ុន ចាន់​ដា ចៅហ្វាយខេត្ត​កំពង់ចាម ចេញ​លិខិត​ព្រមាន រដ្ឋបាល​ជា​សាធារណ​:​អំពី អត្ត​ចរិក និង​សកម្មភាព​មិន​ប្រក្រតី បើ​មិន​កែ​កំហុស ឆ្គង​ទេ ទៅ​ថ្ងៃ​ខាងមុខ លោក​ចៅហ្វាយខេត្ត នឹង​ចាត់វិធានការ​តាម​ច្បាប់​ស្តីពី​សហ​លក្ខណ្ឌ​តិ្តក​:​មន្ត្រីរាជការ​

កំពង់ចាម ៖ មន្ត្រី​រាជ ការ​ម្នាក់ មាន​តួនាទី ជា​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ ចាម​គឺ​លោក អ៊ុម វិបុល ដែល​ជា​កូនចៅ​របស់ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម ត្រូវ បាន លោក អ៊ុន ចាន់​ដា ចៅហ្វាយខេត្ត​កំពង់ ចាម បាន​ចេញ​លិខិត ព្រមាន​ជា​សាធារណ​: ចំពោះ កំហុសឆ្គង នៃ អត្ត​ចរិក មិន​ប្រក្រតី ដែល​បាន​ចូលរួម​ក្នុង ពិធី​ប្រកាស​តែងតាំង ប្រធាន​មន្ទីរ​សា​ធារ ណ​ការ និង ដឹកជញ្ជូន​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី ២៨​កក្កដា ២០២១ ដោយ​លោក អ៊ុម វិបុល ក្នុង​សភាព​ស្រវឹងស្រា ចូល​ទៅ​អុកឡុក​បង្ក​ការ រំខាន​ដល់​អង្គពិធី ដែល មាន​វត្តមាន​មន្ត្រី​ជាន់ ខ្ពស់​ក្រសួង សា​ធា រណ​ការ និង​ដឹកជញ្ជូន ព្រមទាំង រូបលោក​(​អ៊ុន ចាន់​ដា​) ជា​អធិបតី​ផង​នោះ ។ នៅថ្ងៃនោះ គេ ពុំបាន​ដឹងថា លោក​អ៊ុម វិបុល បញ្ចេញ​អាកប្បកិរិយា និង​សំដី​វោហារ សាស្ត្រ ស្រវឹងស្រា​ភ្លេច ភ្លាំងស្មារតី​ដល់​កំរិត​ណា នោះទេ ទើប​ធ្វើអោយ លោក​ចៅហ្វាយខេត្ត គាត់​ទ្រាំ​លែង​បាន រហូត ចេញ​លិខិត​ព្រមាន ជា​ផ្លូវការ​បង្ហាញ​ជា​សា​ធា រណ​:​បែបនេះ ? ព្រោះ បើ​ផ្អែក​តាម​លិខិត ប្រ ថាប់​ត្រា​ឈ្មោះ អ៊ុន ចាន់ ដា ចៅហ្វាយខេត្ត​កំពង់ ចាម ដែល​បណ្តាញ​សង្គម facebook និង Online នានា​បាន​បង្ហោះ​នោះ គឺ បាន​ព្រមាន​ចំ​ឈ្មោះ​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ ចាម តែម្តង ហើយ​លោក សាមុីខ្លួន គឺ​លោក អ៊ុម វិបុល ក៏បាន ចុះហត្ថលេខា​ទទួល យក ដោយ​ខ្លួនឯង​ផងដែរ ដោយ​គ្រាន់តែ សរសេរ​ថ្ងៃទី ខុស​ខែ បន្តិច គឺ​ថ្ងៃ​ទី ៣១-១១- ២០២១ ដែល​តាមពិត​ត្រូវ​សរសេរ ថ្ងៃទី​៣១ – ១០-២០២១ បាន​ត្រួវ ។

​មហាជន កំពុង​មាន​ចម្ងល់ និង ហួសចិត្ត​ផងដែរ ដោយ​លើក​ជា​មតិ​ថា​:​លោក​លឹម គានហោ មេ​ក្រសួង ធនធានទឹក និង ឧតុនិយម ហាក់​គ្មាន ធនធានមនុស្ស មានចំណេះដឹង ជំនាញ និង មាន​អត្ត​ចរិក​ល្អ សីលធម៌ រស់​នៅ​ល្អ ការធ្វើ​ការងារ​ប្រាស្រ័យ ទាក់ទង​ល្អ ជាមួយ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត កំពង់ចាម​ឬ ? បានជា តែងតាំង​មនុស្ស ដែល កាន់តំណែង​ខ្ពស់ និង​មាន​តួនាទី ជា​មេដឹកនាំ មន្ទីរ ជំនាញ​ដ៏​ធំ​មួយ​ក្នុង ខេត្ត​កំពង់ចាម តែ​មាន​អត្ត​ចរិក​អន់ មិន​ថ្លៃ ថ្នូរ ធ្វើអោយ​ជះឥទ្ធិពល អាក្រក់ មិនល្អ​ប៉ះពាល់ ដល់​កិត្តិយស ស្ថាប័ន រដ្ឋ បែបនេះ ? ។

​មហា ជន​ក៏​បាន​បញ្ចេញមតិ រិះគន់​ចំៗ​ទៅ​លើ​ចំណាត់ការ របស់លោក អ៊ុន ចាន់​ដា ចៅហ្វាយ ខេត្ត​កំពង់ចាម ផងដែរ ចំពោះ​ការចេញលិខិត ព្រមាន​លើ​មន្ត្រីរាជការ សាធារណ​: តាម​បែប​រដ្ឋបាល​នេះ គឺ មិនមាន អ្វី​ខុសឆ្គង​ទេ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ផ្នែក សីលធម៌​រស់នៅ និង អត្ត​ចរិក​នោះ គឺជា​ប្រការ ល្អ ដើម្បី​ដាស់តឿន និង កែលំអ​ឡើងវិញ ។ តែ ករណី បញ្ចេញ ឬ បែក ធ្លាយ ឬ​មាន​ចេតនា បញ្ចេញ​នូវ​ឯកសារ ដែល​មាន​បោះត្រា​ឈ្មោះ ចៅហ្វាយខេត្ត​កំពង់ចាម ចុះ កាល បរិច្ឆេទ​ត្រឹម ជា​សា​ធា រណ​:​បែបនេះ ក៏​មិន មែន​ជា​ថ្នាក់​ដឹកនាំ​ល្អ ណាស់ណា​ប៉ុន្មាន​ដែរ ព្រោះ​បាន​ធ្វើអោយ​ប៉ះ ពាល់​ដល់​មុខមាត់ កិត្តិយស បុគ្គល ធ្ងន់ធ្ងរ ទទួល​នូវ​ភាពអាម៉ាស ពាសពេញ​ផ្ទៃ​ប្រទេស ។

​ចំពោះ​ករណី នេះ អង្គភាព​យើងខ្ញុំ ពុំ​អាច​សុំ​ការ បំភ្លឺ​ពី ឯ​.​ឧ អ៊ុន ចាន់​ដា ចៅហ្វាយខេត្ត​កំពង់ ចាម​បានទេ នៅ​រសៀល​ថ្ងៃ​ទី​៣១​តុលា ២០២១ នេះ ព្រោះ​ទូរស័ព្ទ​ចូល តែ​ទទួល​ការឆ្លើយតប​មក​វិញ​ថា កំពុង​ជាប់រវល់ៗ​…​ៗ ។ ចាំមើលៗ តើ​ករណី​នេះ អាច​ជា​ការ ពាក់​មុខយក្ស ដាក់គ្នា រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង អាជ្ញា ធរ​ខេត្តកំពង់ចាម​ដែរ​ទេ​? ៕

Filed in: ព័ត៌មានជាតិ