សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក វរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការ កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បាន​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី ជា​កូនឈ្នួល​បម្រើ​នៅ ផ្ទះ ត្រូវបាន​ឃាត់ខ្លួន​វ៉ៃខ្នោះ​

លោក វរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការ កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បាន​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី ជា​កូនឈ្នួល​បម្រើ​នៅ ផ្ទះ ត្រូវបាន​ឃាត់ខ្លួន​វ៉ៃខ្នោះ​

​ភ្នំពេញ​, នៅ​ល្ងាច​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​អោយដឹងថា កង​រាជ អាវុធហត្ថ សូម​ធ្វើ​សេច ក្តីប្រកាស​ព័ត៌មាន ជូន​សាធារណជន និង​អ្នក សារព័ត៌មាន ជ្រាប ៖ អំពី​ការបើក​ការ​ស៊ើប អង្កេត​បឋម ដោយ​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ក្រចេះ លើ​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេង ស្រី ជា​កូនឈ្នួល​បម្រើ​នៅផ្ទះ បណ្ដាលឱ្យ​រងរបួស ពេល​បច្ចុប្បន្ន​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​អ្នក​នាំ ពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​គោរព​ជម្រាបជូន​ថា មន្ត្រីនគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បាន​និង​កំពុង​ធ្វើការ​ស៊ើបអង្កេត​បឋម តាម​នីតិវិធី ដោយ​មាន​ការដឹកនាំ និង​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ក្រចេះ​។

​លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ បានបញ្ជាក់​ថា ឈ្មោះ ទេព ហ៊ុយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ឋានន្តរសក្តិ​វរសេនីយ៍ត្រី មុខងារ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១ មូលហេតុ បុគ្គល​នេះ បាន​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ក្មេងស្រី​ដែល​ជា​កូន​ឈ្នួល (​អ្នកបម្រើ​នៅ​ផ្ទះ​)​។

​ទន្ទឹមនឹងនោះ ក៏​បាន​ឃាត់ខ្លួន​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ផងដែរ​។​កន្លងទៅ កង​រាជ អាវុធហត្ថ បានដាក់ ចេញ​នូវ​ទិស​ស្លោក “ ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប ” ជាមួយ គ្នា​នោះ​ដែរ ក្រោម​ការ គ្រប់គ្រង ដឹកនាំ បញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បុគ្គល​គ្រប់​រូប ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវតែ​បង្ក្រាប និង​អនុវត្ត​តាម​ច្បាប់ ។​

​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន និង​អ្នកសារព័ត៌មាន មេត្តា​ជ្រាប ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​, ករណី​នេះ​បាន​កើត​ហេតុ​កាលពី​យប់់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ ក្មេងស្រី​រងគ្រោះ​ឈ្មោះ ត្រែ​ក ធារ៉ា អាយុ​១២​ឆ្នាំ និង​ឈ្មោះ វ៉ន ពិសី ១២​ឆ្នាំ​ដូចគ្នា ក្មេងស្រី​រងគ្រោះ​ទាំង​ពីរ​នាក់​នេះ​ត្រូវជា​បងប្អូន​ជីដូនមួយ រស់នៅ​ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​បាន​មក​ស៊ីស្មួល​បំរើ​នៅ​ផ្ទះ​លោក​មេបញ្ជាការកង​រាជ​អាវុធ​ក្រុង​ក្រចេះ​។

​ដើមហេតុ​ដោយសារ​កូនស្រី​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ក្រុង​ក្រចេះ ជេរ​កូនឈ្នួល​បម្រើ​ខ្លាំងពេក កុមារ​រងគ្រោះ​ក៏​ខឹង​ចាប់​ឆ្កែ​ម្ចាស់ផ្ទះ​យក​ទៅ​ជ្រលក់​ទឹក ចៃដន្យ​កូន​ឆ្កែ​នោះ​ក៏​ងាប់ ទើប​លោក​មេបញ្ជាកា​រក​ង​រាជ​អាវុធ​ក្រុង​ក្រចេះ ខឹង​ប្រើ​ហិង្សា យក​ជើង​ជាន់ ក និង​អោយ​មន្ត្រី​របស់​ខ្លួន ទះ​បី​កំផ្លៀង និង​បង្ខំ​អោយ​ស៊ី​អាចម៍​ឆ្កែ​, សំពះ​ថ្នូ​ឆ្កែ , និង​ហៅ​ឪពុកម្តាយ​ក្មេង​រងគ្រោះ​អោយ​មក​កន្លែង​របស់​ខ្លួន ហើយ​ធ្វើ​លិខិត​អោយ​ចេញ​លុយ​សង​ក្នុង​១​ខែ​១០០​ដុល្លារ រយះពេល​៣​ឆ្នាំ​។ នេះ​បើ​តាម​យោង​ឲ្យដឹង​ពី​ការបញ្ជាក់រ​បស់​ក្មេងស្រី​រងគ្រោះ ក៏​ដូច​ជា​ម្ដាយ​របស់​ខ្លួន ។​

​ស្ត្រី ឈ្មោះ ពិន តុ​ប ៣៦ ត្រូវជា​ម្តាយ ពិសី​
​ឈ្មោះ ឈិន សុខ​ឃឿន អាយុ​៣៥​ឆ្នាំ ម្តាយ​នាង​ធារ៉ា បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ក៏​ដូចជា​អង្គការ​មួយ​ចំនួន​នៅក្នុង​មន្ទីរពេទ្យ​ថា​, ខ្លួន​មាន​ការតក់ស្លុត​យ៉ាងខ្លាំង បន្ទាប់ពី​ដឹង​ថា​,​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ក្រុង​ក្រចេះ បាន​ប្រើ​អំពើហិង្សា​មក​លើ​កូន​របស់​ខ្លួន និង​បង្ខំ​ឲ្យ​ស៊ី​អាចម៍​ឆ្កែ ។
​រួច​ហើយ​មេ​ប៉េអឹម​ក៏​ឲ្យ​ខ្លួន​នឹង​ប្ដី​រួម ជាមួយ​កូន​ចំនួន សរុប ៦​នាក់ មក​ផ្តិតមេដៃ​នៅ​កន្លែង​ធ្វើការ​របស់​គាត់ បង្ខំ​ឲ្យ​បង់​សង​ប្រាក់​ក្នុង​មួយខែ​១០០​ដុលារ រយះពេល​៣​ឆ្នាំ បើ​មិន​ព្រម​ផ្តិតមេដៃ​ឬ​អនុវត្ត​តាម​ទេ​ត្រូវ​ចាប់​កូន​ដាក់គុក​។

​សូម​ជម្រាប​ជូន​ផងដែរ​ថា​,​រឿង​ហិង្សា​នេះ អាច​ឮ​ដល់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា​អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជា​ឲ្យមាន​ចំណាត់ការ ទើប​លោក​មេបញ្ជាកា​រក​ង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ភិតភ័យ រូប​វិធី​អង្វរ​ខាង​ឪពុក​ម្ដាយ​កុមារ​រងគ្រោះ តាមរយៈ​ការសុំ​ទោស​ដោយ​ផ្ទាល់ ការសុំ​បង់​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន ២០​លាន​រៀល , ឈាន​ដល់​ចំនួន ២​ម៉ឺន​ដុល្លារ ប៉ុន្តែ​ឪពុកម្ដាយ​កុមារ​រងគ្រោះ​មិន​ព្រម​ទទួល ដោយ​គាត់​បាន​បញ្ជាក់ថា​, រឿង​នេះ​ខ្លួន​បាន​ប្រឹង​ទៅ​តុលាការ​រួចហើយ​។​

​មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាពលរដ្ឋ ក៏​ដូចជា​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ សូម​ថ្លែងអំណរគុណ​ចំពោះ​ចំណាត់ការ​របស់ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ពី​ថ្នាក់លើ និង​តំណាង​អយ្យការ​ចាត់ការ​ក្នុង​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​៕

Filed in: ព័ត៌មានជាតិ