សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើកឡាន​ជាន់​ធុង​ហ្គាស​ផ្ទុះ​ឆេះ​ឡាន​អស់​២​គ្រឿង​របួស​មនុស្ស​ម្នាក់​

​បើកឡាន​ជាន់​ធុង​ហ្គាស​ផ្ទុះ​ឆេះ​ឡាន​អស់​២​គ្រឿង​របួស​មនុស្ស​ម្នាក់​

បន្ទាយមានជ័យ ៖ អគ្គីភ័យ​មួយ​បាន​បំផ្លាញ​រថយន្ត​អស់​២​គ្រឿង​កើតឡើង​នៅវេលា​ម៉ោង ៧.​និង​៣០​នាទី​ព្រឹក ថ្ងៃ​២៩ ខែ តុលា ឆ្នាំ ២០២១ នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​ជា លី ផ្លូវជាតិ​លេខ​៥ ចំណុច​ខាងលិច​ផ្សារ​អូរ​អំបិល​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

​សមត្ថកិច្ច​ឲ្យដឹងថា : ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទ​ន​:​ដែល​មាន​អគ្គិភ័យ​នោះ​មានឈ្មោះ លោក​ជា លី ភេទ​ប្រុស​អាយុ​៦៨ ឆ្នាំ ប្រពន្ធ​ឈ្មោះ លឹម ប៊ុនលី អាយុ​៦៣ ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​មូលហេតុ​គឺ​ម្ចាស់​ឈ្មោះ ជាលី បាន​បូម​ផ្ទេរ​ប្រេង​ពី​រថយន្ត​ស៊ីទែន ដាក់​រថយន្ត​តូច ។​ក្រោយ​ពី​បូម​រួចហើយ ក៏​ឡើង​បើក​រថយន្ត​ថយក្រោយ តែ​ចៃដន្យ ក៏​បាន​ជាន់​ធុង​ហ្គាស​នៅក្រោយ ផ្ទុះ​បែកធ្លាយ​បង្ក​ឲ្យ​កើត​ជា​ផ្កាភ្លើង​ឆេះ​យ៉ាង​សន្ធៅ​សន្ធៅ បង្ក​ឲ្យ​ឆេះ​រថយន្ត​ទាំង​២​គ្រឿង​នោះ ។​

​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី បោ​ន បិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ជឹម ប៊ុន អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយ​ជ័យ លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​និង​មន្ត្រី​រដ្ឋបាល​ក្រុង​សិរីសោភ័ណ សង្កាត់​អូរ​អំបិល​បាន​ចុះ​មើល​និង​កម្លាំង​ជិត ១០០​នាក់​ព្រមទាំង​មធ្យោបាយ​ពន្លត់អគ្គីភ័យ សង្គ្រោៈ​អស់​រយះពេល​កន្លះ​ម៉ោង​ក្រោយមក​ភ្លើង បាន​រលត់ ។​តាម​ការប៉ានស្មាន​ការខូចខាត​រួមមាន រថយន្ត​តូច​និង រថយន្ត​ស៊ីទែន​ឆេះ​ខូច អ្នកបើក​រថយន្ត​និង​ជា​ម្ចាស់កា​រ៉ា​ស​ឈ្មោះ​ជា លី បាន​ដួល​បោក​ក្បាល​និង​រលាក​របួសធ្ងន់​និង​ទ្រព្យ​មួយចំនួន ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម