សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើទោះបី​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត បាន​ស្រក​អស់​ក៏ពិតមែន ប៉ុន្តែ អាជ្ញាធរ​នៅ​តែ​តាម​មើលថែ បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​

​បើទោះបី​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត បាន​ស្រក​អស់​ក៏ពិតមែន ប៉ុន្តែ អាជ្ញាធរ​នៅ​តែ​តាម​មើលថែ បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើង​ថា បើទោះបី ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​បាន​ស្រក​ទៅ​អស់​ពិតមែន ប៉ុន្តែ​ក្នុងនាម​អាជ្ញាធរ​ដែល​ជា​ម៉ែ ជា​ឪ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅតែ​តាម​មើលថែ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច មានន័យ​ថា លុះត្រា​បងប្អូន​ប្រជាពលរដ្ឋ​បាន​សុខ​ស្រួល​ជាធម្មតា​វិញ ទើប​យើង​អាច​លែងដៃ​បាន ។

​នេះ​ជា​ការគិតគូរ​មួយ ដោយ​អនុវត្ត​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ហ៊ុនសែន ដែល​ការងារ​សំខាន់​ទី​១​គឺ​សង្គ្រោះ​អាយុ​ជី​វត​ប្រជាពលរដ្ឋ និង​មិន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ការ​អត់បាយ ដែល​យើង​មិនដឹង​នោះ​ទេ​។​

​ការលើកឡើង​របស់​លោក​ឃួង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ​បែបនេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១​នេះ ក្នុង​ពិធី ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ចំនួន​៨៦៩ គ្រួសារ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ