សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទូត​អូស្ត្រាលី​អរគុណ​កម្ពុជា​ដែល​ប្រើ​ជំនួយ​បាន​ផល​ល្អ​លើ​វិស័យ​កសិកម្ម​

​ទូត​អូស្ត្រាលី​អរគុណ​កម្ពុជា​ដែល​ប្រើ​ជំនួយ​បាន​ផល​ល្អ​លើ​វិស័យ​កសិកម្ម​

​ភ្នំពេញ​៖ លោក រដ្ឋមន្ត្រី វេង សាខុន និង​លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ និង ពិគ្រោះ​យោបល់​លើ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​នឹង​រួមបញ្ចូល​ផងដែរ​អំពី​និរន្តរភាព នៃ​វិស័យ​កសិកម្ម​។

​ជំនួប នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១,​លោក​ឯកអគ្គរាជទូត​អូស្ដ្រាលី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​របស់​លោក​ម​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយកដ្ឋាន និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់​ថ្នាក់​ធ្វើឲ្យ​ការអនុវត្ត​គម្រោង ឬ​កម្មវិធី​ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​សម្រេច​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ដូច​ការគ្រោងទុក ហើយ​សមទ្ធិ​ផល​នេះ​បាន​និង​កំពុង​ចូល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​លោក​ទូត​បាន​ថ្លែងថា ជាក់ស្តែង កម្មវិធី CAVAC បាន​រួមចំណែក​ជំរុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការលើកកម្ពស់​គុណភាព​គ្រាប់ពូជ​ដំណាំ ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការកែលម្អ​ខ្សែ​ច្រវាក់​តម្លៃ ការផ្តល់​ធាតុ​ចូល​កសិកម្ម ទីផ្សារ​កសិផល និង​ការកែលម្អ​ប្រព័ន្ធ​ស្រោចស្រព ជំងឺ​ដំឡូង​មី សត្វល្អិត​ចង្រៃ ក្នុង​គោលបំណង​បង្កើន​ផលិតភាព និង​ប្រាក់​ចំណូល របស់​គ្រួសារ​កសិករ​ខ្នាត​តូច និង​ពាណិជ្ជកម្ម​ស្រូវ​-​អង្ករ បន្លែ ចិញ្ចឹមសត្វ និង​ដំណាំ​ផ្សេងៗ​ទៀត​។​

​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ជូន​ថា​រដ្ឋាភិបាល​អូស្ត្រាលី​នឹង​នៅតែ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស និង​ជា​ពិសេស​ការលើកកម្ពស់​ផលិតកម្ម​ស្បៀង​ស្របពេល​ដែល​កម្ពុជា ក៏​ដូច​ពិភពលោក​កំពុង​ប្រឈម និង​ក្រោយ​ពេល​បញ្ហា​កូវី​ដ​-១៩ ត្រូវបាន​បញ្ចប់​។​

​លោក រដ្ឋមន្ត្រី វេង សា​ខុន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏​មាន​វិស័យ​កសិកម្ម តាមរយ​:​គម្រោង​កម្មវិធី​អភិវឌ្ឍ ការ​ស្រាវ ជ្រាវ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ​ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​អសន្តិសុខ​ស្បៀង មក​ជា​ប្រទេស​ផលិត​ស្បៀង​បាន​គ្រប់គ្រាន់ និង​ឈាន​ទៅ​ជា​ប្រទេស​នាំចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ៕

Filed in: ព័ត៌មានជាតិ