សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលខេត្ត​ប៉ៃលិន ចុះ​បិទ​ស្លាក​សញ្ញា​សុ​វត្តិភាព​ចរាចរ ដល់​រថយន្ត​កែច្នៃរ និង គោយន្ត ជាង​៣០០​សន្លឹក ក្នុង​ឃុំ​ស្ទឹងត្រង់​

​អភិបាលខេត្ត​ប៉ៃលិន ចុះ​បិទ​ស្លាក​សញ្ញា​សុ​វត្តិភាព​ចរាចរ ដល់​រថយន្ត​កែច្នៃរ និង គោយន្ត ជាង​៣០០​សន្លឹក ក្នុង​ឃុំ​ស្ទឹងត្រង់​

ខេត្ត​ប៉ៃលិន​៖  ស្លាក​សញ្ញា​សុវត្ថិភាព ឬ​ស្ទី​កគ័រ ចំណាំង​ផ្លាត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ពេលយប់ ចំនួន​៣៦៩​សន្លឹក ត្រូវបាន​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ព្រម​ទាំង​អាជ្ញាធរ​ស្រុក ឃុំ រួម​និង​មន្ត្រី​ជំនាញ បាន​ចុះ​បិទ និង​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​រថយន្ដ​កែឆ្នៃ គោយន្ដ នៅក្នុង​ឃុំ​ស្ទឹងត្រង់ ។

​កម្មវិធី​ចុះ​បិទ​ស្លាក​សញ្ញា​សុវត្ថិភាព ឬ​ស្ទី​កគ័រ ចំណាំង​ផ្លាត ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦ ស្ថិតក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែលមាន រថយន្ដ​កែឆ្នៃ គោយន្ដ  ប្រមាណ​ជាង​១០០​គ្រឿង ។​

​លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ សម្រាប់​ខេត្ត​ប៉ៃលិន គឺ​ទទួលបាន «​ស្ទី​កគ័រ​» ចំណាំងផ្លាត​នេះ ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ប្រគល់​ជូន​មក​ឲ្យ​ខេត្ត ចុះ​ចែកចាយ  និង​បិទ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​រថយន្ត​កែច្ឆៃ គោយន្ត ពុំទាន់​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ។​

​លោក បាន​បន្តទៀតថា​៖ ការបិទ «​ស្ទី​កគ័រ​» នេះ​ក្នុង​គោលបំណង ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បន្ថែមទៀត  ដើម្បី​ពង្រឹង​ការគោរព​ច្បាប់​ចរាចរ  ដល់​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទូទាំង​ខេត្ត​ប៉ៃលិន​តែម្តង ។​ដោយឡែក​ថ្ងៃនេះ យើង​ចុះ​អនុវត្តន៍​នៅក្នុង​ឃុំ​ស្ទឹងត្រង់ ហើយ​និង​បន្ត​ទៅ​ឃុំ​/​សង្កាត់​ផ្សេងៗ​ទៀត នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​តែម្តង ។

​ក្នុង​ពិធី​ចុះ​ចែក​នោះដែរ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖​ថ្ងៃនេះ​ទូទាំង​ឃុំ​ស្ទឹងត្រង់ យើង​បើក​យុទ្ធនាការ បិទ «​ស្ទី​កគ័រ​»  ដែល​ស្ទីកគ័​រនេះ យើង​ទទួលបាន​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បិទ​លើ​យានជំនិះ​ណា ដែល​មិនទាន់​មាន​សញ្ញា​ចរាចរ​ត្រឹមត្រូវ ពិសេស​លើ​រថយន្ត​កែច្ឆៃ គោយន្ដ ដែល​អត់​មាន​ភ្លើង​នៅ​ពីក្រោយ ផងដែរ ។ លោក​មានប្រសាសន៍​បន្ត​ថា​៖ សកម្មភាព​នេះ យើង​នៅតែ​បន្ត​ឲ្យ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​អប់រំ ផ្សព្វផ្សាយ ពី​ច្បាប់​ចរាចរ​ផ្លូវគោក ពិសេស​ការបំពាក់​ភ្លើង​បំភ្លឺ និង​ចំណាំងផ្លាត នៅលើ​យានយន្ដ និង​ទោ​ចក្រ​ក្រ​យានយន្ដ​គ្រប់​ប្រភេទ ដើម្បី​ធានាឲ្យបាន​នូវ​ការកាត់បន្ថយ​គ្រោះ​ថ្នាក់​នានា ដែល​បណ្ដាល​មកពី​គ្រោះថ្នាក់​ចរាចរ នៅលើ​ផ្លូវជាតិ និង​ផ្លូវថ្នល់​នានា ។ លោក​ក៏​បាន​បញ្ជាក់បន្ថែម​ថា ការចុះ​បិទ​ស្លាក​សញ្ញា​សុវត្ថិភាព ឬ​ស្ទី​កគ័រ ចំណាំង​ផ្លាត នេះ​មិន​ប្រកាន់​បក្សពួក និន្នាការ​នយោបាយ​ឡើយ ។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​នេះដែរ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ដល់​មន្ត្រី​គណបក្ស​ប្រជាជន ឲ្យ​បន្ត​ចុះជួយ​ប្រជាពលរដ្ឋ តាម​ខ្នង​ផ្ទះ ព្រមទាំង​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ពួកគាត់​មាន​ទុក្ខ​លំបាក ដូចជា មាន​ជំងឺ និង​មាន​បញ្ហា​ផ្សេងៗ និង​ជួយ​សំរួល​ការធ្វើ​ឯកសារ​នា​នា នៅ​សាលាឃុំ ព្រមទាំង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យបាន​គ្រប់ៗ  ហើយ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ​គឺ ដើម្បី​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នាពេល ខាងមុខ ព្រមទាំង​ទុក​ប្រើប្រាស់​ផ្សេងៗ​ផងដែរ ៕
​អត្ថបទ ទូច សុខន ប៉ៃលិន​

 

 

IMG-20160829-WA0030 IMG-20160829-WA0027 IMG-20160829-WA0028 IMG-20160829-WA0029

Filed in: ព័ត៌មានជាតិ