សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

Facebook​ធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​បន្ទាប់ពី ប្រិយភាព​មាន​ការថយចុះ​

Facebook​ធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​បន្ទាប់ពី ប្រិយភាព​មាន​ការថយចុះ​

ភ្នំពេញ​៖ នៃ​អគ្គស្នងការ​នគរបាល​ជាតិ Facebook ដែល​ធ្លាប់​ជា​ក្រុមហ៊ុន និង​កម្មវិធី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ធំ​មួយ​នឹង​លែង​ប្រើ​ឈ្មោះ​ហ្វេ​សប៊ុក​ដើម្បី​សម្គាល់​ក្រុមហ៊ុនហើ​យបាន​ងាក​មក​ប្រើ​ឈ្មោះ Meta ជំនួស​វិញ ខណៈ​ដែល​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​មាន​ការថយចុះ​ជុំវិញ​ពិភពលោក​ក្នុង​ពេល​ថ្មីៗ​នេះ​។

​អង្គភាព​នាយកដ្ឋាន​ន​គរ​បាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១ បាន​បញ្ជាក់​ឲ្យដឹងថា​៖ ទាក់ទង​ទៅនឹង​ការផ្លាស់ប្ដូរ​ឈ្មោះ​របស់​ក្រុមហ៊ុន​លោក Zuckerberg បានបញ្ជាក់​ថា ការប្រើ​ឈ្មោះ Facebook សម្រាប់​សម្គាល់​ក្រុមហ៊ុន​គឺ​វា​ភ្ជាប់​ទៅនឹង​ផលិតផល​តែមួយ ដែល​វា​មិន​អាច​តំណាង​ឱ្យ​អ្វីៗ​ទាំងអស់​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​នា​ពេលបច្ចុប្បន្ន​នេះ ឬ​នៅ​ពេល​អនាគត​។ ការប្រើ​ឈ្មោះ​ថ្មី​សម្រាប់​ស្គាល់​ក្រុមហ៊ុន ពាក្យ “Facebook” នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​សម្គាល់​កម្មវិធី​បណ្ដាញ​ទំនាក់ទំនង​សង្គម​តែប៉ុណ្ណោះ ដែល​ដូចគ្នា​និង​កម្មវិធី​មួយចំនួន​ទៀត​មានដូចជា WhatsApp និង Instagram​។​

​លោក Mark Zuckerberg ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook បាន​ថ្លែងឱ្យដឹងថា ឈ្មោះ​ថ្មី​នេះ​គឺ​បាន​ឆ្លុះបញ្ចាំង ពី​ការងារ និង​ការវិនិយោគ​របស់​ខ្លួន​ទៅលើ​គម្រោង «metaverse» ក្នុង​ការបង្កើត​នូវ​ឧបរណ៍​ជា​ច្រើន​សម្រាប់​ពិភពលោក​នា​ពេលអនាគត ហើយ​ចំពោះ បណ្ដាញ​សង្គម Facebook គឺ​នៅ​ប្រើ​ឈ្មោះ Facebook ដដែល​។​

​គួរ​បញ្ជាក់ដែរថា កាលពីដើម​ខែ​តុលា​កន្ល​ង​ទៅនេះ សមាជិក​សភា​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការចោទប្រកាន់​ខ្លាំងៗ​ទៅ​លើ​ក្រុមហ៊ុន​ហ្វេ​សប៊ុក​ថា កម្មវិធី​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram របស់​ក្រុមហ៊ុន​បាន​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ទៅលើ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ បន្ទាប់​ពី​សារព័ត៌មាន The Wall Street Journal បាន​ចុះផ្សាយ​ព័ត៌មាន​ទាក់ទង​ទៅនឹង ការស្រាវជ្រាវ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ហ្វេ​សប៊ុក​ដែល​បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ថា កម្មវិធី​ចែករំលែក​រូ​បថ​ត​របស់​ខ្លួន​កំពុងតែ​បំផ្លាញ​សុខុមាលភាព​របស់​កុមារ​៕

 

Filed in: អន្តរជាតិ