សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេក្រុម​ល្បង​ធំ​ហៃ​វ៉ៃ​បាណន់​នៅ​បាត់ដំបង​ត្រូវ​សមត្តកិច្ច​ចាប់ខ្លួន​បាន​ហើយ​!

មេក្រុម​ល្បង​ធំ​ហៃ​វ៉ៃ​បាណន់​នៅ​បាត់ដំបង​ត្រូវ​សមត្តកិច្ច​ចាប់ខ្លួន​បាន​ហើយ​!

ខេត្ត​បាត់ដំបង​៖ ល្បង​ធំ​នៃ​ពួកក្មេង​អន្ធ​ពាល ដែល​អះអាង​ថា​មាន​សមាជិក​ក្រុម​ប្រមាណ​១០០​នាក់ ប្រើ​រហ្សនាម​ថា ក្រុម​«​ហៃ​វេ បាណន់​» ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​សម្រេច​ហើយ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ តុលា នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តាម​«​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» របស់​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ត ពីបទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​»​កាលពីដើម​ខែ​កក្ដ​ដា កន្លងទៅនេះ​នៅ​ម្ដុំ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេង​។

​សមត្តកិច្ច​ឲ្យដឹងថា ជន​ត្រូវ​ចោទ​មានឈ្មោះ ម៉ា ចិន្ត្រា (​ចិ​ត្រា​) ហៅ​ម៉ៅ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ត្រូវ​ចាប់ខ្លួន​តាម «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» លេខ​៥៦៨ ត​ព្រ ចុះ​ថ្ងៃ​ទី​១២ តុលា ២០២១ របស់​លោក​អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ។ ឈ្មោះ ម៉ា ចិន្ត្រា (​ចិ​ត្រា​) ហៅ ម៉ៅ បាន​ប្រព្រឹត្ត​អំពើហិង្សា​ដ៏​ឃោរឃៅ​ទៅលើ​ភាគី​ម្ខាង​ទៀត នៅ​យប់​ថ្ងៃទី​០៦ កក្កដា ឆ្នាំ​២០២១ នៅលើ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេង​។ អំពើហិង្សា​របស់​ក្រុុម​ក្មេង​ពាលនេះ គឺ​មាន​បក្សពួក​ច្រើន​នាក់ ដូច​គោ​ហ្វូង​ប្រដាប់​ដោយ​កាំបិត ដំបង ដេញ​កាប់​និង​គប់​ទៅលើ​គួរ​សត្រូវ​របស់​ខ្លួន​យ៉ាង​ឃោរឃៅ ដែល​ធ្វើឲ្យ​ភាគី​ម្ខាងរ​ងបួស​។ ជននេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា « ក្រុម​គាត់​ឈ្មោះ ហៃ​វេ បាណន់​។ មាន​សមាជិក​ប្រហែល​១០០​នាក់​ជាង មាន​ម៉ូតូ​ជាង​៥០​គ្រឿង​។ សម្ភារៈ ដែល​ពួកគេ​ប្រើប្រាស​សម្រាប់​ប្រើ​ហិង្សា​ទៅ​លើ​គូសត្រូវ មាន​ផ្គាក់ កាំបិត​ពូថៅ និង​ដប​សាំង​»​។​

​ទីតាំង​ដែល​ក្រុម​ហៃ​វេ បាណន់​ដេញ​កាប់​ចាក់​គ្នា មាន​នៅ​លើ​ផ្លូវ​ហៃ​វេ ក្នុង​ស្ថានីយ​រថភ្លើង នៅ​លើ​សួនច្បារ និង នៅ​តាម​កន្លែង​ដទៃទៀត ដែល​មាន​គួរ​សត្រូវ​ច្រើន ហើយ​ពេល​ខ្លះ​ឈ្នះ តែ​ពេលខ្លះ​រងរបួស​ទាំង​សងខាង​»​។ បើ​តាម​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​កន្លងមក ក្រុម​«​ហៃ​វេ បាណន់​» ដែល​មានឈ្មោះ ល្បង​ម៉ៅ ជា​មេខ្លោង នេះ​ពិតជា​ល្បីល្បាញ​មែន​។ ក្រុម​នេះ​ធ្វើ​សកម្មភាព​ស្ទើរ​គ្រប់​ទីកន្លែង​ឡើង​កក្រើក​ក្រុង និង នៅតាម​បណ្ដា​ស្រុក​មួយចំនួន​ទៀត ព្រោះ​ក្រុម​«​ហៃ​វេ បាណន់​» នេះ​បង្កើត​សត្រូវ​ច្រើនណាស់​។​សមត្តកិច្ច​ឲ្យដឹង​ថា​សមាជិក​ក្រុម​នេះ​ជាច្រើន​នាក់​ត្រូវ​បាន​បង្ក្រា​បបាន​ជា​បន្ត​បន្ទាប់ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់គុក​នៅ​ឡើយ តែ​នៅ​មាន​ឈ្មោះ​ជាច្រើន​នាក់​ទៀត ដែល​កំពុង​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​តាម​ចាប់ខ្លួន​នៅឡើយ តែ​ពេល​នេះ​មេខ្លោង​ធំ នៃ​ក្រុម​នេះ​ត្រូវ​ចាប់​បញ្ចូល​គុក​ហើយ​៕

 

Filed in: ព័ត៌មានជាតិ