សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​ភ្នំពេញ​បន្ត​ហាមឃាត់​មិន​ឱ្យ​បើក​ខារ៉ាអូខេ រង្គសាល​ ​និង​ឌី​ស្កូ​តែ​ក​រយៈពេល​១៤​ថ្ងៃ​បន្តទៀត ព្រោះ​ជា​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​

អាជ្ញាធរ​ភ្នំពេញ​បន្ត​ហាមឃាត់​មិន​ឱ្យ​បើក​ខារ៉ាអូខេ រង្គសាល​ ​និង​ឌី​ស្កូ​តែ​ក​រយៈពេល​១៤​ថ្ងៃ​បន្តទៀត ព្រោះ​ជា​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​

​រាជធានី​ភ្នំពេញ​៖ យោងតាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ត្រូវ​បាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណះ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែតុលា​ឆ្នាំ​២០២១​រហូត​ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។​

​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ រួមមាន ខារ៉ាអូខេ រង្គសាល​និង​ឌី​ស្កូ​តែ​ក​។​

​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើសពី ៥០ (​ហាសិប​) នាក់ លើកលែងតែ​ក្នុង​ករណី​ដូចខាងក្រោម​៖
– ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ និង​សាច់ញាតិ ក្នុង​ពិធី​សាសនា ឬ ពិធី​ប្រពៃណី​ផ្សេងៗ តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​
– ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេ​រោគកូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩
– ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​សង្គ្រោះ​បន្ទាន់​ផ្សេងទៀត​
– ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការបំពេញ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​
– ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះក្តី​
– ការជួបជុំ​មនុស្ស​ដែល​មាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

Filed in: ព័ត៌មានជាតិ