សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខណ្ឌ​កំបូល នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល​

លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី  អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ខណ្ឌ​កំបូល នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល​

នៅ​រសៀល​ថ្ងៃ​អង្គារ ៥​រោច ខែ អ​ស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នេះ លោក នៅ សារឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​កំបូល លោក ឃឹម ស៊ុន​សូ​ដា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក​-​លោកស្រី​សមាជិក សមាជិការ​ក្រុមប្រឹក្សា​ខណ្ឌ លោក លោកស្រី​អភិបាលរងខណ្ឌ លោក​អធិការនគរបាល​ខណ្ឌ មេ​បញ្ជា​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ខណ្ឌ​កំបូល លោក​ចៅសង្កាត់​បឹង​ធំ អមដំណើរ​លោក​ជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌ​កំបូល បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ចំនួន​៧៤​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន (១)​អង្ករ​ចំនួន ២៥​គី​ឡូ (២)​មី​ចំនួន​១​កេស​(៣)​ត្រីខ​ចំនួន​១​យួរ​(៤)​ទឹកត្រី​/​ទឹកស៊ីអ៊ីវ (៥)​ថ្នាំ​បា​រ៉ា​ចំនួន​១​បន្ទះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោកជំទាវ​កិត្តិ​បណ្ឌិត បាន​ពាំនាំ​នូវ​សេចក្តី​នឹករលឹក និង​ការ​ផ្តាំផ្ញេ​ី​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​នឹករលឹក និង​គិតគូ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច ជាពិសេស​ដូច​ក្នុង​កាលៈទេសៈ​ជាក់ស្តែង​នៅពេលនេះ ។

​លោកជំទាវ​កិត្តិ​បណ្ឌិត បាន​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​មាត់​ស្ទឹង ត្រូវ​មាន​ការ​ប្រុងប្រយ្ន័ត​ខ្ពស់​ជាពិសេស កូន ចៅ និង​ក្មេង​តូចៗ ដើម្បី​ជៀសវាង​មាន​គ្រោះថ្នាក់​ជា​យថាហេតុ និង​ត្រូវ​រក្សា​អនាម័យ​ស្អាត​ជាប់​ជាប្រចាំ ៕

​ក្នុ​​ង​នោះ​ផង​ដែរ ​លោក​ជំទាវ​កិត្តិ​បណ្ឌិត​បាន​ឧបត្ថម្ភ​ថវិកា​ដល់ កម្លាំង​ទូក​សង្គ្រោះ​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស​ឆត្រយោង ៩១១ ចំនួន​២​លាន​រៀល អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំនួន​១​លាន​រៀល មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ចំនួន​៥០​ម៉ឺន​រៀល សាលាសង្កាត់​បឹង​ធំ​ចំនួន​១​លាន​រៀល ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក​មេ​ភូមិ​ដូន​កុក បច្ច័យ​ចំនួន​១​លាន​រៀល និង​បាន​ឧបត្ថម្ភ​ដល់​ស្មៀន​សង្កាត់​ឪឡោក​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤០​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ