សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូវី​ត​ធូ​តិច​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រសួង​វ​ប្បធ​ម៍​បន្ធូ​ដៃ​តែ​នៅ​ព្រមាន​ដដែល​!

​កូវី​ត​ធូ​តិច​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រសួង​វ​ប្បធ​ម៍​បន្ធូ​ដៃ​តែ​នៅ​ព្រមាន​ដដែល​!

ភ្នំពេញ​ ៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​តែ​នៅ​រឹតត្បិត​ផ្អាក​ជា​បណ្ដោះអាសន្ន​ត្រឹម​អាជីវកម្ម ខារ៉ាអូខេ រង្គសាល និង​ឌី​ស្តូតែ​ក សម្រាប់​រយៈពេល​១៤​ថ្ងៃ​បន្តទៀត​តែប៉ុណ្ណោះ​។

​វិធានការ ដែល​បាន​ដាក់ចេញ​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី នៅ​បន្ត​ដាក់ចេញ​នូវ​វិធានការ​ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ត្រូវបាន​ធ្វើឡើង​សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ​បន្ថែមទៀត​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ក្នុង​សេចក្ដីសម្រេច​ថា ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូល​រូ​ម​លើសពី ៥០ (​ហាសិប​) នាក់ លើកលែងតែ​ក្នុង​ករណី​ដូច​ជា​ការជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​និង​សាច់ញាតិ​ក្នុង​ពិធី​សាសនា ឬ​ពិធី​ប្រពៃណី​ផ្សេងៗ​កំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍​៖ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេ​រោគកូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​សង្គ្រោះ​បន្ទាន់​ផ្សេងទៀត ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ថ្នាក់​ក្នុងការ ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះក្ដី ការជួបជុំ​មនុស្ស​ដែល​មាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​លោក ឃួ​ង ស្រេង​បញ្ជាក់​ទៀត​ដែរ​ថា សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់ និង​ការជួបជុំ​ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​ត្រូវបាន​លើកលែង​ដូច​ក្នុង​ប្រការ​៣​នៃ​សេចក្ដីសម្រេច​នេះ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ គឺ​កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ បាញ់ថ្នាំ​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣ ការពារ និង ៣ កុំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ។​

​ដោយឡែក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ វិញ​បាន​សម្រេច​បើក​ដំណើរការ​ឡើងវិញ​នូវ​ការ​ចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្ប​: ក្នុង​រាជធានី​ភ្នំពេញ តែ​ត្រូវ​គោរព​អនុវត្តតាម​វិធានការ​គោលការណ៍​ស្តង់ដារ​ប្រតិបត្តិ SOP និង​វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។
​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១​បញ្ជាក់ថា ដើម្បី​ចូលរួម​ចំណែក​បើក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ នូវ​ការ​ចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ នៅក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១ នេះ​តទៅ ដោយ​ត្រូវ​អនុវត្ត​ឲ្យបាន​ម៉ត់ច​ត់​បំផុត​នូវ​វិធានការ​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ SOP ដែល​រៀបចំ​ឡើង​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​សុខាភិបាល ព្រមទាំង​សេចក្តីណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល​។​

​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ SOP សម្រាប់​សារមន្ទីរ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ សម្រាប់​អនុវត្ត ក្នុងពេល​បើក​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​៣០ ខែតុលា​តទៅ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំណត់ថា ទស្សនិកជន​គ្រប់រូប ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវី​ដ​១៩ ឬ ស្កេន QR Code​។ ប៉ុន្តែ​ករណី​នេះ ត្រូវបាន​លើកលែង​ចំពោះ​ទស្សនិកជន ដែល​មាន​អាយុ​ក្រោម ៦​ឆ្នាំ​។​
​ក្រៅពីនោះ ទស្សនិកជន រួមទាំង​បម្រើ​ការងារ​ទាំងអស់ ត្រូវ​វាស់​កម្តៅ និង​ពាក់​ម៉ាស​គ្រប់គ្នា​។ ត្រូវ​រិះរក​វិធានការ​លើកទឹកចិត្ត​ឲ្យ​ទស្សនិកជន ទិញ​សំបុត្រ​តាម​អន​ឡា​ញ ឬ​តាម App ដើម្បី​កាត់បន្ថយ​ការលក់​សំបុត្រ​ដោយ​ផ្ទាល់​នៅ​ហ្នឹង​កន្លែង​។ ក្នុងនោះ ក៏​ត្រូវ​រៀបចំ​ដាក់​សញ្ញា​សម្គាល់ ដើម្បី​ឲ្យ​ទស្សនិកជន ឈរ​រង់ចាំ ដោយ​រក្សា​គម្លាត​ឲ្យបាន​យ៉ាងតិច ១,៥០​ម៉ែត្រ ក្នុងករណី​ទស្សនិកជន ទិញ​សំបុត្រ​ផ្ទាល់​នៅ​បញ្ជរ​លក់​សំបុត្រ​។​

​ក្រសួង ក៏​បាន​កំណត់​ឲ្យ​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ អនុញ្ញាត​ឲ្យ​ទស្សនិកជ​ន ចូល​បាន​តែ ៥០% នៃ​ចំនួន​កៅអី​សរុប​តែប៉ុណ្ណោះ នៅក្នុង​រោង​បញ្ចាំង ឬ​រោង​សម្តែង​សិល្បៈ​និមួយៗ​។ ត្រូវ​រក្សា​គម្លាត​រវាង​ទស្សនិកជន​ពី​ម្នាក់ ទៅ​ម្នាក់ទៀត យ៉ាងតិច​ចន្លោះ ១,៥០​ម៉ែត្រ​។ តែ​ក្នុងករណី​ទស្សនិកជន​ចូល​ទស្សនា​ជា​លក្ខណៈ​គ្រួសារ ដែល​មាន​សមាជិក​មិន​លើសពី ៥​នាក់ អាច​អនុញ្ញាត​ឲ្យ​អង្គុយ​ក្បែរ​គ្នា​បាន​។ ក្នុងនោះ ទ្វារ​នៃ​រោង​បញ្ចាំង ឬ​រោង​សម្តែង​សិល្បៈ ត្រូវ​ទុកឲ្យ​ចំ​ហមុន និង​ចាប់​បញ្ចាំងភាពយន្ត ឬ​សម្តែង​សិល្បៈ​ម្តងៗ​។​

​ចំណែក​ម៉ោង​បញ្ចាំង ឬ​ម៉ោង​សម្តែង ក៏​ត្រូវ​កាត់បន្ថយ ដើម្បី​ទុក​ចន្លោះ​ពេល​យ៉ាងតិច ៣០​នាទី សម្រាប់​ធ្វើ​ការសម្អាត​រោង​បញ្ចាំង ឬ​រោង​សម្តែង មុន​នឹង​បន្ត​ចាក់​បញ្ចាំងភាពយន្ត ឬ​សម្តែង​សិល្បៈ​ជាថ្មី​។​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ និង​ការពារ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ រោងភាពយន្ត ត្រូវ​ចាក់ផ្សាយ​សារ​អប់រំ​ពី​របៀប​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​១៩ រៀង​រាល់​ពេល មុននឹង​ចាក់​បញ្ចាំងភាពយន្ត ដើម្បី​ក្រើនរំលឹក​ដល់​ទស្សនិកជន​។ ចំពោះ​រោង​សម្តែង​សិល្បៈ ត្រូវមាន​ពិធីករ ថ្លែង​សារ​អប់រំ មុននឹង​ចាប់ផ្តើម​ការសម្តែង​៕

Filed in: ព័ត៌មានជាតិ