សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា ទទួល​តំណែង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ២០២២

​កម្ពុជា ទទួល​តំណែង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ២០២២

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៨ ខែ តុលា ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​តំណែង​ជា​ប្រធាន​អាស៊ាន និង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ ឆ្នាំ​២០២២ បន្ត​ពី​ប្រទេស​ប្រុយ​ណេ​ដា​រុយ​សា​ឡឹម​។

​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​សម្តេច​សសេរ​ថា «​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​មួយ​រូប ដែល​បាន​កាន់​ញញួរ​ប្រធាន​អាស៊ាន​រហូត​៣​ដង​។ ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​រូប​ខ្ញុំ​ក្នុង​ការដឹកនាំ​កម្ពុជា ដែល​ធ្វើឱ្យ​ខ្ញុំ​មាន​លទ្ធភាព​ចូលរួម​ក្នុង​កិច្ចការ​តំបន់​និង​អន្តរជាតិ​តាមរយៈ​អាស៊ាន​»​។

​សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ពេល​បិទ​កិច្ចប្រជុំ​នា​រសៀល​ថ្ថៃទី​២៨​យុ​លា​ថា «​ក្នុងនាម​ជា ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ កម្ពុជា​ប្ដេជ្ញា​ចិត្ត​ដឹកនាំ​អាស៊ាន​បោះជំហាន​ទៅមុខ​ដើម្បី ភាពសុខដុមរមនា សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់​ទាំងមូល​»​។​សម្តេច​តេជោ ហ៊ុន សែន បាន​គូស​រំលេច​នូវ​អាទិភាព​ការងារ​មួយ ចំនួន​សម្រាប់​ឆ្នាំ​២០២២ ក្នុងនោះ កម្ពុជា​នឹង​យកចិត្តទុកដាក់​ពង្រឹង​អាស៊ាន និង​ឯកភាព​អាស៊ាន ទាំង​ក្នុង​យន្តការ​តំបន់ និង​កិច្ចសហប្រតិបត្តិការ​ដៃគូ​ខាងក្រៅ ដោយ​ឈរ​លើ​គោលការណ៍​អាស៊ាន ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ និង​ទស្សនវិស័យ​អាស៊ាន ស្ដី​ពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក អាស៊ាន និង​មាន​ភាព​ធន់​ទប់ទល់​រឹងមាំ នៃ​ឥទ្ធិពល​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុង​កើតឡើង​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ភាវ​កម្ម ការប្រែប្រួល​អាកាសធាតុ ជំងឺ​រាតត្បាត​។​ល​។​

​សម្តេច​តេជោ «​កម្ពុជា នឹង​ជំរុញ​ការអនុវត្ត​ឲ្យមាន ប្រសិទ្ធ ភាព​ខ្ពស់ នូវ​រាល់​គំនិត​ផ្ដួចផ្ដើម​វិធានការ​ដែល​បាន​ឯកភាពគ្នា និង​ទាញ​យក​ផល ប្រយោជន៍ ជា​អតិបរមា នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដើម្បី​ស្ដារ​កំណើន​សេដ្ឋកិច្ច​ឲ្យ​ឆាប់រហ័ស ពិសេស​តាមរយៈ​ការជំរុញ​ការតភ្ជាប់​ទាំង​រូបវន្ត​ឌីជីថល ការលើកកម្ពស់​សហគ្រាស ខ្នាត​មីក្រូ តូច និង​មធ្យម និង​ការលើកកម្ពស់​ស្ត្រី និង​យុវជន និង​ការងារ​អតិ​ភាព​ផ្សេងទៀត ដើម្បី​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ និង​ពង្រឹង​សមាហរណកម្ម​តំបន់​»​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា កម្ពុជា នឹង​ជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​ក្នុង​ការកសាង​សហគមន៍​រួម ការជំរុញ​ចូលរួម​ស្ត្រី និង​យុវជន​ក្នុង​ការចូលរួម​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ ប្រព័ន្ធ​ការពារ​សង្គម និង​ការជំរុញ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន សំដៅ​ពង្រឹងស្មារតី អត្តសញ្ញាណ​អាស៊ាន​តែមួយ​។ ជារួម កម្ពុជា នឹង​កៀរគរ​កិច្ចសហប្រតិបត្តិការ ដើម្បី សម្រេច​គោលដៅ​ការកសាង​សហគមន៍​អាស៊ាន តាម​ទស្សនៈវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ ២០២៥​។​

 

Filed in: ព័ត៌មានជាតិ