សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​អប់រំ​យុវជន និង​កីឡា​ច្រានចោល សេចក្តីជូនដំណឹង​ស្តីពី​ការអនុញ្ញាតិ​អោយ​សិស្សានុសិស្ស​ដែល​ត្រួវ​ប្រឡង​ឌី​ប្លូម និង​បាក់​បាក់​ឌុប​ជាប់​ទាំងអស់ ដោយ​គ្មាន​និទ្ទេស គឺជា​ការ​ក្លែងក្លាយ​

ក្រសួង​អប់រំ​យុវជន និង​កីឡា​ច្រានចោល សេចក្តីជូនដំណឹង​ស្តីពី​ការអនុញ្ញាតិ​អោយ​សិស្សានុសិស្ស​ដែល​ត្រួវ​ប្រឡង​ឌី​ប្លូម និង​បាក់​បាក់​ឌុប​ជាប់​ទាំងអស់ ដោយ​គ្មាន​និទ្ទេស គឺជា​ការ​ក្លែងក្លាយ​

​ភ្នំពេញ​ ៖​ បន្ទាប់ពី​មាន​ការ​បែកធ្លាយ​សេចក្តីប្រកាស​ជូនដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ស្តីពី ការអនុញ្ញាតិ​អោយ​សិស្សានុសិស្ស ដែល​ត្រូវ​ប្រឡង​ឌី​ប្លូម និង បាក់​ឌុប ជាប់​ជាស្ថ​ពរ​ទាំង​អស់ ដោយ​មិន​មាន​និទ្ទេស អោយតែ​មាន​វត្តមាន​មក​ក្នុង​ថ្ងៃ​ប្រឡង គឺជា លិខិត​ក្លែងក្លាយ​ទេ​ដូច្នេះ សិស្សានុសិស្ស ដែល​ត្រូវ​ប្រឡង​កុំ​យល់ ច្រឡំ ។

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​លិខិត​ដែល​ផ្សព្វផ្សាយ​អំពី​ការ​ជាប់​ជា​ស្ថាពរ របស់​បេក្ខជន​នោះ គឺជា​លិខិត​ក្លែងក្លាយ ក្រសួង​អប់រំ សូម​ច្រានចោល​លិខិត​ក្លែងក្លាយ​នោះ​»​។​សូមជម្រាបថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូម​) នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​២៨-២៩ ខែ​ធ្នូ ឆ្នាំ​២០២១​។​

​លោក រស់ សុ​វាចា បាន​បញ្ជាក់ទៀតថា ក្រសួង​អប់រំ យុវជន និង​កីឡា សូម​លើក ទឹកចិត្ត​សិស្សានុសិស្ស និង​បេក្ខជន​ប្រឡង​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ពី​ចម្ងាយ និង​តាម​អន​ឡាញ ទន្ទឹម​នឹង​ការសិក្សា​ក្នុង​ថ្នាក់ ដោយ​បន្ត​ថែទាំ​សុខភាព និង​គាំទ្រ​គ្នា​ទៅវិញទៅមក ខណៈ​ដែល​កម្ពុជា​និង​ពិភពលោក នៅ​កំពុង​ប្រឈម​ជាមួយនឹង​កូវី​ដ​-១៩ នៅឡើយ​។​

​ក្នុងន័យ​នេះ​ក្រសួង​អប់រំ យុវជន និង កីឡា នៅតែ​បន្ត​លើកកម្ពស់​គុណភាព​អប់រំ និង​គុណភាព​ប្រឡង ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សិក្សា​ក្នុង​បរិបទ​កូវី​ដ​-១៩​។​
​ធនធាន​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៖
១- កម្មវិធី​ទូរ​សព្ទ​ដៃ MoEYS E-Learning​។​២- បណ្ដាញ YouTube ផ្លូវការ​របស់​ក្រសួង​៖ www.youtube.com/moeyscambodia
៣- គេហទំព័រ​គ្រូ​របស់​ក្រសួង​៖ www.krou.moeys.gov.kh​។​៤- ទំព័រ​ហ្វេ​សប៊ុក​គ្រូ​របស់​ក្រសួង​៖ www.facebook.com/krou.moeys.gov.kh
៥- មជ្ឈមណ្ឌល​សិក្សា​អេឡិចត្រូនិក​របស់​ក្រសួង​៖ www.elearning.moeys.gov.kh៕

Filed in: ព័ត៌មានជាតិ