សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បើក​យុទ្ធនាការ​បិទ និង​ចែក​ស្ទីក​ឃើ ចំណាំង​ផ្លាត ជូន​ពលរដ្ឋ ការពារ​ចំណាំងផ្លាត​នៅពេល​យប់​

មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បើក​យុទ្ធនាការ​បិទ និង​ចែក​ស្ទីក​ឃើ ចំណាំង​ផ្លាត ជូន​ពលរដ្ឋ ការពារ​ចំណាំងផ្លាត​នៅពេល​យប់​

នៅ​ព្រឹក​ថ្ងៃតី​២៩ ខែ​សីហា​នេះ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ដឹកនាំ​ដោយ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​ខេត្ត ក្រោម​វត្តមាន​លោក វ៉ា ថន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ និង​មាន​ការចូលរួម​ពី​មន្ត្រី​នគរបាល​ចរាចរ​ផ្លូវគោក និង​អាជ្ញាធ​រទាំង​៥​ស្រុក​-​ក្រុង​១ បាន​បើក​យុទ្ធនាការ​ចែក ស្ទីក​ឃើ ចំណាំងផ្លាត​នៅពេល​យប់ ចំនួន ៣៥,៧៨២​សន្លឹក ជូន​ប្រជាពលរដ្ឋ និង​មាន​ការបិត​ផ្ទាល់​លើ​គោយន្ត និង​ម៉ូតូ ប្រមាណ​ជាង ១០០​គ្រឿង ដែល​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​នៅពេល​យប់​ផងដែរ​។​

​លោក វ៉ា ថន អភិបាលរង​ខេត្ត បាន​ប្រសាសន៍ថា សព្វថ្ងៃនេះ បងប្អូន​ប្រជាកសិករ ភាគច្រើន​បាន​ប្រើប្រាស់​គោយន្ត​កន្ត្រៃ ឬ​តា​ឡេថង ដើម្បី​ធ្វើ​ស្រែចំការ និង​បើកបរ​លើ​ផ្លូវ​សាធារណៈ ជាពិសេស​លើ​ផ្លូវជាតិ​តែម្តង ។ ដូច្នេះ អាជ្ញាធរ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យក​ស្ទីក​ឃើ ឬ​សន្លឹក​ចំណាំងផ្លាត​នៅពេល​យប់​នេះ ទៅ​បិទ​លើ​គោយន្ត ឬ​ទោចក្រយានយន្ត​ឲ្យបាន​គ្រប់​គ្នា ដើម្បី​ជៀសវាង​បងប្អូន​ធ្វើដំណើរ​ពេលយប់​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​លោក បន្ដថា ពេល​ដែល​បងប្អូន​ទទួល​ន​ស្ទីក​ឃើ នេះហើយ ត្រូវ​ចេះ​ថែរក្សា ហើយ​បើ​មាន​រហែក ឬ​របក ត្រូវសុំ​ពី​អាជ្ញាធរ​យក​បិត​ទៀត ។​

​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បានបញ្ជាក់​ថា ដោយ​ទទួល​ស្ទីក​ឃើ ចំណាំង​ផ្លាត ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លើ​ការគិតគូរ​ពី​សុវត្ថិភាព​ចរាចរ លោក បាន​ចែក​ស្ទីក​ឃើ ចំណាំងផ្លាត​ទៅ​ការិយាល័យ​ជំនាញ គ្រប់​ស្រុក​ក្រុង ធ្វើយ៉ាងណា​បិទ​និង​ចែក​ឲ្យ​ប្រជាពលរដ្ឋ យក​បិត​លើ​យានជំនិះ របស់​ពួកគាត់​ឲ្យបាន​គ្រប់ៗ​គ្នា​៕

 

 

IMG-20160829-WA0021 IMG-20160829-WA0020 IMG-20160829-WA0019 IMG-20160829-WA0023

Filed in: ព័ត៌មានជាតិ