សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង យប់​ថ្ងៃ​២៧​តុលា​ចុះ​ត្រួតពិនិត្យ​កម្លាំង​នៅ​ទីបញ្ជាការ​ស្រាល មុខ​ផ្សារ​ព្រែក​ជ្រៃ ដើម្បី​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

លោក ឃួ​ង ស្រេង យប់​ថ្ងៃ​២៧​តុលា​ចុះ​ត្រួតពិនិត្យ​កម្លាំង​នៅ​ទីបញ្ជាការ​ស្រាល មុខ​ផ្សារ​ព្រែក​ជ្រៃ ដើម្បី​ត្រៀម​សង្គ្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

​រាជធានី​ភ្នំពេញ ៖ លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​ជាង​១០​យប់​ថ្ងៃ​ទី ២៧ ខែ​តុលា​នេះ បាន​ដឹកនាំ​កម្លាំង​និង​អាជ្ញាធរ ដោយ​ឈរជើង​នៅ ទីបញ្ជាការ​ស្រាល ដែល​មាន​ទីតាំង​ស្ថិតនៅ​មុខ​ផ្សារ​ព្រែក​ជ្រៃ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​នូវឡើយ​ទេ ។​

​ការ​មក​កាន់​ទី​បញ្ជាកា​រ​ស្រាល​របស់​លោក​ឃួង ស្រេង ធ្វើឡើង ក្នុង​គោលបំណង​តែមួយគត់ គឺ​ដើម្បី​បញ្ជា​កម្លាំង​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ នៅពេល​ដែល​ពួកគាត់ មាន​ទុក្ខភ័យ ខណៈ​ដែរ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​បាន​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​១០​សង្កាត់​ហើយ នៅក្នុង​ខណ្ឌ​ដង្កោ​នេះ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​គ្រោង​នឹង​នាំ​អំណោយ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការលិចលង់​នេះ​ផងដែរ​។​

​បើ​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​សង្កាត់​អាជ្ញាធរ​ខណ្ឌ​ដង្កោ​បានឲ្យដឹងថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ​មាន​សង្កាត់​ចំនួន ១០​ហើយ ដែល​ទទួល​ការ​រក​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​នោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០០ គ្រួសារ​បាន​ទទួលរង​ផលប៉ះពាល់ ហើយ​ចំនួន​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​គ្រោង​នឹង​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោមក​ចែក​ជូន​ពួកគាត់​ផង​ដែរ ។

​នៅ​ម៉ោង​ជាង​១១​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា​៖​ការងារ​សំខាន់​បំផុត​របស់​អាជ្ញា​ធរ​គឺ​ត្រៀមកំលាំង​រួចហើយ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ទឹក​លិច នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​លោក​ឃួង ស្រេង បន្តថា​៖​អនុវត្ត​តាម​អនុ​សាសន៌ស​ម្ដេច​តេជោ​ហ៊ុនសែន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​សំខាន់​មើលថែ​និង​ការ​ការ​រពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​កត្តា​សំខាន់​និង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​អត់បាយ​នៅក្នុង​រាជកា​ល​ដឹកនាំ​របស់​សម្ដេច​យើង​អនុវត្ត​បាន​ខ្ជាប់ខ្ជួន​។​សម្រាប់​រាជធានី​ភ្នំពេញ​ត្រៀម​អង្ករ​១០០០​តោន​ជា​រៀង​រាល់​ពេល​ដោះស្រាយ​ចំ​យថាហេតុ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​។​

​គួរបញ្ជាក់​ថា ៖ នៅ​យប់​ថ្ងៃទី​២៧ តុលា​នេះ ទាំង​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ទាហាន បាន​ត្រៀម​រួចរាល់​ហើយ​ទាំង​កម្លាំង​និង​ឧបករណ៍​សម្ភារៈ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅពេល​ដែល​ពួកគាត់​ជួប​ហានិភ័យ​ដោយ​ទឹកជំនន់ បើ​ទោះ​បី​ឆ្នាំ​នេះ​ស្ថានភាព​
​លិចលង់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ​មាន​ទំហំ​តូច​ជាង​ឆ្នាំ​កន្លង​ទៅ​ក៏​ដោយ ។

​កម្លាំង​ទាំងអស់​គឺ​បាន​ត្រៀម​និង​ឈរជើង​រួចស្រេច​ហើយ​នៅ​ទីបញ្ជាការ​ស្រាល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ មុខ​ផ្សារ​ព្រែក​ជ្រៃ​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ