សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី​និង​ស្នងការ​ត្រូវបាន​នគរបាល​ផា​ករឿង​ជិញ​ម៉ូតូ​ចុះមើល​ទឹកជំនន់​មិន​ពាក់​មួកសុវត្ថិភាព​!

​អភិបាល​រាជធានី​និង​ស្នងការ​ត្រូវបាន​នគរបាល​ផា​ករឿង​ជិញ​ម៉ូតូ​ចុះមើល​ទឹកជំនន់​មិន​ពាក់​មួកសុវត្ថិភាព​!

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេង​និង​លោក​ឧត្តមសេនីយ៍ឯក​សថេត​ស្នងការ​នគរបា​លរា​ជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១​នេះ បាន​ចូលខ្លួន​មក​បង់​ប្រាក់​ពិន័យ​៦​ម៉ឺន​រៀល​នៅ​នគរបាល​ខណ្ឌ​ដង្កោ​ករណី​លោក​បាន​ជិះ​ម៉ូតូ​ជាមួយ​មន្ត្រី​ជាច្រើន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ខណ្ឌ​ដង្កោ​មិនបាន​ពាក់មួក​សុវត្ថិភាព ។​

​ទាក់ទង​រឿង​មិន​ពាក់​មួកសុវត្ថិភាព​នេះ​លោក ម៉េត មាស​ភក្ដី​អ្នកនាំពាក្យ និយាយថា តាមពិតទៅ លោក​អភិបាល​ក៏បាន​យក​មួកសុវត្ថិភាព​មក​ពាក់​ដែរ ប៉ុន្តែ​ដោយ​កញ្ចក់​មួកសុវត្ថិភាព​ស្រអាប់​ពេក​ពិបាក​មើល​ផ្លូវ ម្យ៉ាងទៀត​ដោយ​មាន​ការ​បន្ទាន់​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ដើម្បី​រក​ដំណោះស្រាយ​ជួយ​ប្រជាជន​ផង​នោះ ទើប​លោក​អភិបាលបេ​ី​ក​ម៉ូតូ​ទៅ​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ។​

​ក្រោយពី​មាន​ការរិះគន់​ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ​និង​លោក​ឧត្តមសេនីយ៍​សថេត បាន​ចូល​ខ្លួន​បង់ប្រាក់​ពិន័យ​តាម​ផ្លូវច្បាប់​នៅ​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក បង្ហាញ​ពី​ការទទួលស្គាល់​កំហុស​ដោ​យ​អ​ចេតនា ទោះបី​លោក​និង​សហការី ប្រឈម​នឹង​ការ​មមាញឹក​ការងារ ជួយ​ធ្វើ​អន្តរាគមន៍​រំដោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ទាំងយប់ ទាំង​ថ្ងៃ​ក៏ដោយ ។​

​គេ​មិនដឹងថា​តើ​ការ​ផា​ក​ពិនយ័​ធ្វើ​ទាំងអស់គ្នា​ឬ​លើ​តែ​មេដឹកនាំ​ទេ​ហើយ​តើ​វា​ជា​ទង្វើ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​នគរបាល​ចរាច​រ​ដោយ​ភ្ញាក់រលឹក​ឬ​ជា​ការបញ្ជារ​ក្រោយពី​មាន​ការរិះគន់​នោះទេ​?​។​ប្រសិនបើ​ជា​ទង្វើ​បំពេញការងារ​តាម​កាតព្វកិច្ច​វា​គួ​មាន​ការលើកទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​ចរាច​រ​ផង​ដែល​ប្រថុយ​និង​ហានិភយ័​ផាក​មេ​របស់​ខ្លួនឯង​។​

​សូម​បញ្ជាក់​ដែរ​ថា បើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់​ស្មគ្រ័ចិត្ត​ឲ្យ​នគរបាន​ចរាចរ​ខេត្ត​កោះកុង​ផាក​រឿង​ជិះ​ម៉ូតូ​មិន​ពាក់​មួកសុវត្ថិភាព​ផងដែរ​។​រឿង​ល្បែង​បង្ហាញ​ភាព​គំរូ​នេះដែរ​ប្រសិនបើ​អ្នក​ណា​ធ្លាប់​មើល​រឿង​សាម​កុក​ក៏​ឃើញ​មាន​ឈុត​មួយ​មេ​ទព័​ឆាវៗ​បាន​ដាក់​ពិន័យ​ខ្លួនឯង​ដោយ​យក​ដាវ​កាត់សក់​បន្ទាប់ពី​បររទេះ​សេះ​កាត់​ស្រែ​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ