សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រចណ្ឌ័​ព្រោះ​ឃើញ​លេង​ហ្វេស​ប៊ុកឆាត ​ប្តី​ឃោរ​ឃៅ​អារក​ប្រពន្ធ​និង​សម្លា​ប់​ខ្លួន​តាម​ចោល​កូន​២​នាក់​ទទេ​!

ប្រចណ្ឌ័​ព្រោះ​ឃើញ​លេង​ហ្វេស​ប៊ុកឆាត ​ប្តី​ឃោរ​ឃៅ​អារក​ប្រពន្ធ​និង​សម្លា​ប់​ខ្លួន​តាម​ចោល​កូន​២​នាក់​ទទេ​!

ខេត្ត​កណ្តាល​ ៖ ​ព្រោះតែ​ហ្វេ​សប៊ុក​ប្តី ប្រពន្ធ មួយគូ​បាន​បញ្ចប់​ជីវិត​ចោល​កូនប្រុស ២​នាក់ ដ៏​កំសត់ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ វេលា ម៉ោង ៧៖៣០​នាទី នៅ​ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។​

​ប្រភព​ពី​សមត្តកិច្ច​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ឲ្យ ដឹងថា ជនរងគ្រោះ​ឈ្មោះ គឹម ពៅ ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ​មេផ្ទះ (​ស្លាប់​) មាន​ស្នាមរបួស កាត់​ទទឹង ក ជំរៅ​ដល់​ឆ្អឹង ក​ងក ប្រវែង ១៤cm x 6cm ដាច់​បំពង់ខ្យល់ និង​បំពង់ ក ។​

​ជនសង្ស័យ​ជា​ប្តី​ដែល​សម្លាប់​ប្រពន្ធ​ហើយ​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ឈ្មោះ ពេជ្រ វិចិត្រ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល មុខរបរ កម្មករ​រោងចក្រ (​ស្លាប់​នៅ​មន្ទី​ពេទ្យ​) និង​របួស ដាច់​បំពង់ខ្យល់ កាត់​ទទឹង ក ប្រវែង ០៨cm x ០៣cm ។​

​មូលហេតុ កន្លងមក​ជនសង្ស័យ​ធ្លាប់​ប្រចណ្ឌ ដោយសារ​ប្រពន្ធ​លេង​ឆាត​ជាមួយ​ប្រុស​ផ្សេង មកដល់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ដើរ​និយាយ​ប្រាប់​អ្នក​ជិតខាង ថា អញ​លា​ហើយ មើល​កូន​អញ​ផង ។​ជនរងគ្រោះ​ឈ្មោះ មានកូន​ប្រុស​ចំនួន ២​នាក់ ឈ្មោះ វិចិត្រ រតនា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ក្នុង​បន្ទក់ និង​ឈ្មោះ វិចិត្រ រតនៈ ភេទ​ប្រុស អាយុ ៦​ឆ្នាំ ។ នៅក្នុង​ផ្ទះ កូនប្រុស​ទាំង ២​នាក់ អង្គុយ​កៀន​ផ្ទះ ដោយ​កូនប្រុស​ច្បង​ឈ្មោះ វិចិត្រ រតនា ឮសូរ​សម្លេង​វ៉ៃ​គ្នា ក៏​ចូល​ទៅ​មើល​ឃើញ​ឪពុក​កំពុង​យក​កាំបិត​អារ ក ម្តាយ ក៏​រត់​ទៅ​ហៅ​អ្នកជិតខាង​អោយមក​ជួយ ។​

​ពេល​មក​ដល់​ឃើញ​ម្តាយ​ដេក​ស្លាប់មាន​ស្នាម​អារ ក ហើយ​ឪពុក​ដេក​អោប​ពីលើ​ក៏មាន​ស្នាម​អារ ក ដែរ ។ តែ​នៅ​មាន​ដង្ហើម អ្នកជិតខាង​ក៏​ទូរស័ព្ទ​ទៅ​ប៉ូលិស និង​ឡាន​សង្គ្រោះ មួយសន្ទុះ​ក្រោយមក​ឡាន​សង្គ្រោះ​ក៏​ដឹក​ឪពុក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កណ្តាលស្ទឹង ពេលទៅដល់​ន្ទី​ពេទ្យក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។​

Filed in: ព័ត៌មានជាតិ