សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយ​ចឺម បោះបង់​សង្សារ​ក្រមុំ​មក​យក​សង្សារ​ថ្មី មេម៉ាយ​កូន​មួយ​

​នាយ​ចឺម បោះបង់​សង្សារ​ក្រមុំ​មក​យក​សង្សារ​ថ្មី មេម៉ាយ​កូន​មួយ​

ភ្នំពេញ ​៖ ​ស្នេហារ៍​តារា​សម្តែង​សាច់​ខ្ចី កញ្ញា ហ្វា​ហា នឹង​តារាចម្រៀង​វ័យក្មេង​នាយ​ចឺម​បាន​បែកបាក់​ហើយ​បង្ក​ឲ្យមាន​ការចាប់អា​រម្ម​ណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម​។ តែ​សម្រាប់​តារា​ចម្រៀង​ដែល​ចេញពី​អ្នកកំប្លែង​ពេល​បែកបាក់​ស្នេហ៍​ភ្លាម នាយ​ចឺម​បាន​ទៅ​ស្និទ្ធស្នាល​នឹង​តារា​សម្តែង​ម្នាក់ទៀត​ភ្លែត​ឈ្មោះ សេង សុខ​ឃីម ហៅ គីម គីម ភ្លាម ដែល​ពេល​នេះ​គេ​ដឹង​ហើយ​ថា សង្សារ​ថ្មី​នាយ​ចឺម​គឺជា​អ្នក​មេម៉ាយ​កូន​មួយ​សោះ​។​

​អ្នកនាង​សេង សុខ​ឃីម ហៅ គីម គីម តារា​ស្រី​មេម៉ាយ​កូន​១​រូបនេះ​បាន​បង្ហាញ​មុខ​ក្នុង​ការងារ​សិល្បៈ និង​ផ្សព្វផ្សាយ​ផលិតផល​ថែ​សម្រស់​មួយចំនួន រហូត​នាង​លេចមុខ​ក្នុង​ការសម្តែង​ក្នុង​MV​បទ​ចម្រៀង​ថ្មី​របស់​តារាចម្រៀង​នាយ​ចឺម​រហូត​ទាក់​យក​បេះដូង​នាយ​ចឺម​បាន​។​នាយ​ចឺម​បាន​បង្ហាញ​ពី​ចំណង​ស្នេហ៍​ដោយ​បើកចំហ​ដោយ​ការភ្ជាប់​Relationship នៅលើ​បណ្តាញ​សង្គម​រហូត​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល ខណៈ​ដែល​អតីត​គូស្នេហ៍​កញ្ញា ហ្វា​ហ្វា ក៏​បាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ថ្មី​ជា​ច្រើន​សន្លឹក​ធ្វើ​ប្រុសៗ​គ្រឺត​ខ្នាញ់​ជា​ហូរហែ​ហាក់​មិន​ខ្វល់​ពី​រឿង​ស្នេហា​ប្រេះស្រាំ​នោះ ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​មាន​ការបញ្ជាក់​អំ​ពី​មូលហេតុ​នៅ​ពីក្រោយ​នៃ​ការបែកបាក់​ចំណង​ស្នេហា​របស់​សិល្បក​រ​មួយគូ​នេះ​នៅឡើយ​។​

​តាម​ការកត់សម្គាល់ ចំណង​ស្នេហា​រវាង​តារាចម្រៀង​នាយ ចឺម នឹង​តារា​សម្តែង​ហ្វា​ហ្វា ត្រូវបាន​ទម្លាយ​ឡើង​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​នេះ ក្រោយពី​ពួកគេ​បាន​ស្វែង​យល់​ចិត្ត​គ្នា​ក្រោម​ការដឹងឮ​ពី​ចាស់ទុំ​ទាំងសងខាង ហើយ​កន្លង​ទៅ​អ្នក​ទាំង​ពីរ​ក៏​បាន​ចូលរួម​សម្តែង​ក្នុង​បទ​ចម្រៀង​រួម​គ្នា​ជា​ច្រើន​ហូរហែ​ផងដែរ​។​
​ប៉ុន្តែ​កាលពី​រដូវ​កាល​ភ្ជុំបិណ្ឌ​នេះ​តារា​ចម្រៀង​រូប​នេះ​បែរជា​បង្ហាញមុខ​ដៃគូ​សម្តែង​ថ្មី​គឺ​អ្នកនាង សេង សុខ​ឃីម ក្នុង​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​គឺ​បទ​”​ថ្លៃ​ទឹកដោះ​” ទៅវិញ​។
​អ្នក​ក្នុង​និង​ក្រៅ​ចង្កោម​សិល្បៈ​បាន​កោតសរសើរ​ពី​វាសនា​ខ្ពស់​របស់​នាយ​ចឺម​ដែល​អាច​រក​បាន​សង្សារ​ស្រស់​សោភា សាច់​ខ្ចី​គួរ​ឲ្យ​ស្រលាញ់ ហើយ​បើ​ទោះបីជា​សង្សារ​ថ្មី​នេះ​ជា​អ្នក​មេម៉ាយ​មែន ប៉ុន្តែ​នាង​មាន​រូប​សម្រស់​ស្រស់​សោភា ក្រមុំ​សុំ​ខ្មាស​ផងដែរ​។

​អ្នកនាង សេង សុខ​ឃីម ក៏​បាន​ទាំង​បញ្ចេញ​អត្តសញ្ញាណ​ខ្លួនឯង​ច្បាស់​ជាង​មុន​ជាមួយនឹង​ការទទួលស្គាល់​ថា​នាង​ជា​មេម៉ាយ​កូន​មួយ ហើយ​កូនប្រុស​របស់​នាង​ពិតជា​ស្រស់​សង្ហា​គួរ​ឲ្យ​ខ្នាញ់​ខ្លាំងណាស់​៕

Filed in: ព័ត៌មានជាតិ, សិល្បៈ កំសាន្ត