សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បង្ក្រាបជំនួញ​គ្រឿងញៀន​២៥​គីឡូក្រាម​នៅ​ក្រុង​ប៉ោយប៉ែត​!

បង្ក្រាបជំនួញ​គ្រឿងញៀន​២៥​គីឡូក្រាម​នៅ​ក្រុង​ប៉ោយប៉ែត​!

បន្ទាយមានជ័យ​៖ ​គ្រឿងញៀន​ប្រមាណ​២៥​គីឡូក្រាម​ត្រូវ​បាន​សមត្តកិច្ច​ខេត្ត​បន្ទាយមានជ័យដ​ក​ហូត​បាន​ពី​ជនសង្ស័យ​ចំនួន​៣​នាក់​នាក់​(​ក្នុងនោះ​មាន ស្រី​១​នាក់​)​។​

នគរបាល​ជំនាញ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា អនុវត្តតាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នគរបាល​ជំនាញ​បាន​សហការ ជាមួយ​កម្លាំង នគរបាល​ក្រុង​ប៉ោយ​ប៉ែត​ធ្វើការ​ការស្រាវជ្រាវ​ឈានទៅដល់​ធ្វើការ​បង្ក្រាប​បាន​នាក់​លក់​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជា​ជនជាតិ​ថៃ​១​នាក់ ឈ្មោះ SUCHAT WANSUWONG ភេទ​ប្រុស ជនជាតិ​ថៃ លិខិតឆ្លងដែន​គ្មាន នៅ​ចំណុច​ក្រោម​ដើម​ស្វាយ ប្រហែល​១០​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​ស្ថិតក្នុង​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​កម្លាំង​សមត្ថកិច្ច​បាន ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ចំនួន​២៥​ដុំ ស្មើ​ទម្ងន់ ២៤​គ​.​ក្រ ៨៨៨.១៥​ក្រាម នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២​ខែតុលា ឆ្នាំ​២០២១ ។​បន្ទាប់​ពី​បង្ក្រាប​ជនជាតិ​ថៃ​នោះ​រួច កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​.០១) និង​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី អ៊ួ​ង អម​រ៉ា ស្នងការរង ទទួល​ផែនកា​រងារ​ប្រឆាំង​គ្រឿងញៀន នៅវេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងៃទី​២៣ ខែតុលា​ឆ្នាំ ២០១ បាន​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ បុរី អចលនទ្រព្យ​អង្គរ ស្ថិតក្នុង​ភូមិ​គោក​ធ្នោ​ត ឃុំ​កណ្តែក ស្រុក​ប្រាសាទ​បាគង់ ខេត្តសៀមរាប ឈ្មោះ លាង ម៉ាប់ ហៅ​ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ​ឈ្មោះ ឡុង សុ​ឡេង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​។​

​សរុប​សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុតាង -​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​(ICE)​ចំនួន ២​កញ្ចប់​តូច -​ថ្នាំ​គ្រប់​ពណ៌​ក្រហម WY ចំនួន ៤​កញ្ចប់ -​កូន​ជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​១ នឹង​ថង់​សម្រាប់​ច្រក​មួយចំនួន គ​-​ចាប់​យក​សម្ភារៈ​រួមមាន​៖1) រថយន្ត​ចំនួន ១​គ្រឿង ស្លាក​លេខ 2AX-7997 -​ទូរស័ព្ទដៃ​ចំនួន ៦​គ្រឿង -​ប្រាក់​ថៃ​ចំនួន ២៦,៣៥០​បាត -​ប្រាក់​ខ្មែរ​៧,៨០០,០០០​រៀល -​ប្រាក់​អាមេរិក ចំនួន ៨៨៥ ដុល្លារ -​លោហធាតុ​ពណ៌​លឿង​ទុំ​(​កងដៃ​១,​ស្នៀត​សក់​១,​បន្តោង​ខ្សែករ​២,​ខ្សែករ​៣​ខ្សែរ​)-​ប័ណ្ណ​សម្គាល់​រថយន្ត​ចំនួន​០៣​សន្លឹក​(2AX-7997 ;2B-7778; 2M7875) -​កាតគ្រី​ម៉ូតូ​ចំនួន​០១ -​កូនសោ ១​ចង្កោម ។​

​បន្ទាប់មក​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ ទី​២៣ ខែតុលា​ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ នៅផ្ទះ​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​បា​លិលេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ដកហូត​មាន​១-​ទូដែក​ចំនួន​ពីរ​(​មិនទាន់​បើក​)២​ប្រាក់​ខ្មែរ​ចំនួន​១៥៥,០០០​រៀល​, ៣​ប្រាក់​ថៃ​ចំនួន​២០,០០០​បាត , ៤ សៀវភៅ​កំណត់ហេតុ​ចំនួន ៥​ក្បាល ,៥)-​អាជ្ញាប័ណ្ណ​សម្គាល់​ភ្នាក់ងារ​វី​ង​ចំនួន ១​សន្លឹក​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ក្រោយពី​ធ្វើ​កំណត់ហេតុ​ហើយ​និង​បញ្ជូន​ទៅ​តុលា​នៅ​ល្ងាច ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ២០២១​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់ ។ សំណាង​ហើយ​បង្ក្រាប​បាន​មុន​បើ​មិន​បាន​តើ​វាសនា​យុវជន​ខ្មែរ​វា​យ៉ាងម៉េច​ទៅវិញ​?​។ មា​ការកត់សម្គាល់ថា​សន្ទុះ​នៃ​ការប្រើប្រាស​និង​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​និន្នាការ​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ដោយ​មិន​បានធូ​ស្រាល​នោះទេ​?៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម