សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឪពុក​កញ្ញា​ព្រះកាយ​ចន្ទ័​លាចាក​លោក​បង្ក​ឲ្យមាន​ការសោកស្តា​យ​ពី​សិស្សានុសិស្ស​

​ឪពុក​កញ្ញា​ព្រះកាយ​ចន្ទ័​លាចាក​លោក​បង្ក​ឲ្យមាន​ការសោកស្តា​យ​ពី​សិស្សានុសិស្ស​

​ភ្នំពេញ​៖ ឪពុក​របស់​តារា​ស្រី​ពហុ​ជំនាញ​សិល្បៈ​កញ្ញា ព្រះកាយ​ច័ន្ទ បាន​ចែក​ឋាន​ដោយ​បន្សល់​នូវ​ក្ដី​ស្រណោះស្រណោក​យ៉ាងខ្លាំង​ពី​សាច់ញាតិ មិត្ត​រូប​សិស្បៈ រួមទាំង​សិស្ស​របស់លោក​ផងដែរ​។

​សារ​របស់​ជា​តារា​សម្តែង ជា​គ្រូបង្រៀន និង​ជា​ម្ចាស់​សាលា​ឯកជន​បង្ហាត់​របាំ​ឈ្មោះ «​ព្រះកាយ​ច័ន្ទ ក្លឹប​» ដែល​មាន​ទទួល​បង្រៀន​សិល្បៈ របាំ​បុរាណ K-Pop សម្តែង ដើរ​ម៉ូដ ច្រៀង និង​ពិធីករ​/​ពិធី​ការិនី (MC) កញ្ញា ព្រះកាយ ច័ន្ទ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នេះ​សរសេរ​ថា​៖ «​លោកឪពុក​ជាទី​ស្រឡាញ់រ​បស់​កូន​អើយ​! លោក​ពុក​ទៅ​ចោល​កូន​ហើយ ចាប់ពី​ថ្ងៃនេះ ទៅ​កូន​លែង​បាន​ឃើញ​មុខ​ប៉ា​ទៀតហើយ សូម​ប៉ា​ទៅឱ្យ​បាន​សុខ​ទៅកាន់​សុគតិភព កុំ​បារម្ភ​គិត​ពី​កូនៗ និង​ម៉ែ​អី កូន​អាច​មើលថែ​គ្រួសារ​យើង​បាន​ណា​ប៉ា សូម​ប៉ា​ទៅ​បាន​សុខ​!»​។​

​ក្រោយ​ពី​បង្ហោះ​សារ​នោះ តាម​បណ្តាញ​សង្គម​រួចហើយ គេ​ឃើញ​មិត្ត​រួម​សិល្បៈ​ពី​គ្រប់​មជ្ឈដ្ឋាន បាន​ចូល​ទៅ​សរសេរ​សារ ដែល​សឹងតែ​មាន​ពាក្យពេចន៍​ដូចគ្នា​ថា​៖ «​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ និង​ក្រុមគ្រួសារ​ផង​!»​។​

​គួរ​បញ្ជាក់ដែរថា លោក​ឪពុក​របស់​តារា​សម្តែង ចម្រៀង និង​គ្រូ​បង្រៀន​របាំ​បុរាណ​-​សម័យ ដែល​ក្តោប​ទីផ្សារ​កុន​បាន​សុទ្ធតែ​តួឯក​ក្នុងការ​ថតកុន​ភាគរ​បស់​ផលិតកម្ម​ប៉ុស្តិ៍​លេខ ៥ កញ្ញា ព្រះកាយ ច័ន្ទ មានឈ្មោះ ច័ន្ទ តារា ដោយ​លោក​អតីត​ជា​សិល្បករ​ជើងចាស់ ផ្នែក​លោ្ខនបាសាក់​មួយរូបផ​ង​ដែរ​។​

​លោក ច័ន្ទ តារា ត្រូវបាន​យុវជន​ជាច្រើន​ហៅថា​លោកគ្រូ​តា ដែល​បាន​បង្ហាត់បង្ហាញ​ពួកគេ​។​លោក​គឺជា​អ្នក​ជ្រោមជ្រែង​កូនស្រី តារា​សម្តែង តារាចម្រៀង និង​ជា​គ្រូបង្រៀន​របាំ​បុរាណសម័យ ឱ្យបាន​ក្តោប​ទីផ្សារ​ថតកុន​សុទ្ធតែ​តួឯក​រហូត​ក្លាយ​ជា​តារា​ម៉ូយ ប្រចាំ​ផលិតកម្ម​ប៉ុស្តិ៍​លេខ ៥ កញ្ញា ព្រះកាយ ច័ន្ទ​ច័ន្ទ ប្រកាស​បើក​សាលាបង្រៀន​ជំនាញ​សិល្បៈ​ចម្រុះ សម្រេចក្តី​បំណង​កាលពី​ក្មេង ដែល​មាន​ថ្នាក់​របាំ​បុរាណ (​ចាប់ពី​វ័យ ៤ ឆ្នាំ​ឡើង​ទៅ​) សម្តែង ដើរ​ម៉ូដ រាំ​សម័យ និង​ប្រពៃណី មានឈ្មោះ​ថា «​សាលា​ព្រះកាយ ច័ន្ទ​ក្លិប​» តាំងពី​ឆ្នាំ ២០១៩៕

Filed in: ព័ត៌មានជាតិ