សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​ការិយាល័យ​គឿង​ញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​បង្ក្រាប​ករណី​ប្រើ​ប្រាស់​និងជួញ​ដូរ​គ្រឿងញៀន​ បង្ក្រាប​បានជនសង្ស័យ ២ នាក់ និងម៉ាទឺកកក ​៥,៤​ក្រាម

កម្លាំង​ការិយាល័យ​គឿង​ញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​បង្ក្រាប​ករណី​ប្រើ​ប្រាស់​និងជួញ​ដូរ​គ្រឿងញៀន​ បង្ក្រាប​បានជនសង្ស័យ ២ នាក់ និងម៉ាទឺកកក ​៥,៤​ក្រាម

​បន្ទាយមានជ័យ​៖ កម្លាំង​ការិយាល័យ​គឿង​ញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​ចំនួន​៧​នាក់ ដឹកនាំ​ដោយ​លោ​វរៈសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​លើ​ការងា​បទល្មើស​គឿង​ញៀន បាន​ចុះ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ករណី​ជួញដូរ​គឿង​ញៀន​ខុសច្បាប់​១​កន្លែង នៅ​ចំណុច​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​កម្លាំង​សមត្ថកិច្ច​បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ និង​ដកហូត​វត្ថុតាង​គឿង​ញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១​ថង់​ធំ​ស្មើ​និង​៥,៤​ក្រាម និង​ទូរស័ព្ទដៃ​ចំនួន​២​គឿង រថយន្ត​មួយ គឿង​ម៉ាក​កា​មេ​រី​ឆ្លាម ពណ៌​ប្រផេះ​ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​១​សន្លឹក នៅវេលា​ម៉ោង​៣​ល្ងាច ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៦ ក្រោយពី​ឃាត់ខ្លួន​បាន​ហើយ​អាវុធហត្ថ​ធើ្វ​ការសាកសួរ​ភ្លាមៗ ពេលនោះ ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា​ថ្នាំញៀន​នេះ ទិញ​ពី​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែត បន្ត​មក​កម្លាំង​អាវុធហត្ថ ចុះ​ទៅ​ដល់​ក្រុង​ប៉ោយ​ប៉ែត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្នាក់ការ សន្តិសុខ​៥៦៨ នៃ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន ជនសង្ស័យ បាន​ម្នាក់​ទៀត នៅ​ចំណុច​ស្តង់​តា​ងួន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​១​គឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125​សេរី​2016 គ្មាន​ស្លាក​លេខ និង​ទូរស័ព្ទដៃ​ចំនួន ២ គឿង​។

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវបាន​អាវុធហត្ថ​យក​មក​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ដី​េ​ម្បី​ធ្វី​េ​ការសាកសួរ​។ លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ១/​ឈ្មោះ​ឈិត ចាន់ថន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ រស់នៅ​ក្នុង​ភូមិ​បន្ទាយ​រិទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ  ២/​ឈ្មោះ​ញិ​ប ឈឿប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករ​រស់នៅ​បណ្តោះអាសន្ន​ផ្ទះសំណាក់​រ៉ូ​ហ្សា ភូមិ​បា​លិលេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ លោក​វរៈសេនីយ៍ឯក បាន​បញ្ជាក់ទៀតថា មុន​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺ​បាន​ទទួល​ព័ត៌មាន​ពី ប្រជាពលរដ្ឋ​ជាច្រើន ដង​មក​ហើយ​ថា ក្រុម​យុវជន​នេះ​យក​គឿង​ញៀន​មក​លក់​ចែកចាយ​ជា​ញឹកញាប់ ។

​នៅ​ចំពោះមុខ​អាវុធហត្ថ​ខេត្ត ជនសង្ស័យ​ទាំង ២ នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ទាំង ២ នាក់​ពិតជា​បាន​ជួញដូរ​គឿង​ញៀន​នៅ​ចំណុចកើតហេតុ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ​ដើ​ម្បី​ដាក់ទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ៕

 

IMG-20160829-WA0014 IMG-20160829-WA0013

Filed in: គ្រឿងញៀន