សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោផ្ត​ល់​អនុសា​សន៍​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៨​និង​៣៩

​សម្តេច​តេជោផ្ត​ល់​អនុសា​សន៍​ដល់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៨​និង​៣៩

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៨-៣៩ តាម​ប្រព័ន្ធ​វីដេអូ​អន​ឡា​ញ ដែល​មាន​ព្រះរាជាណាចក្រ​ប្រ៊ុយណេ​ដា​រ៉ុយ​សាឡា​ម ធ្វើ​ជា​ម្វាស់ ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​ក្រោម​ប្រធានបទ យើង​យកចិត្តទុកដាក់ យើង​រៀបចំ​ត្រៀមលក្ខណ​: យើង​រីកចម្រើន​ទៅមុខ ។

​មេដឹកនាំ នៃ​សហភាព​មី​យ៉ាន់​ម៉ា មិន​ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ខ្លួន ដើម្បី​ពិនិត្យ​ពិភាក្សា​ទៅ​លើ​របៀប​វា​រ​:​គ្រោងទុក និង​ក្រោម​កិច្ច​ដឹកនាំ​ផ្ទាល់​ពី ព្រះ​ចៅ​ស៊ុល​តង់ ហា​ជី ហា​សា​ណាល់ ប៊ុល​គី​យ៉ា នោះទេ​។ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ មេដឹកនាំ​អាស៊ាន បាន​ធ្វើ​ការពិភាក្សា​ទៅ​លើ​របៀប​វារ​:​សំខាន់ៗ ចំនួន​២ ក្នុងនោះ​រួមមាន ៖​ទី​១) ការកសាង​សហគមន៍​អាស៊ាន​ទី​២) ការឆ្លើយតប​នឹង​ជំងឺ​កូវី​ដ​-១៩
​ដោយឡែក​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៩ មេដឹកនាំ​អាស៊ាន បាន​ធ្វើ​ការពិភាក្សា​ទៅ​លើ​របៀប​វារ​:​សំខាន់ៗ​ចំនួន​២៖
​ទី​១) ទំនាក់ទំនង​ខាង​ក្រៅ និង​ម​ជ្ឈភាព​អាស៊ាន​ទី​២) ការផ្លាស់ប្តូរ​ទស្សន​: ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​បទ​អន្តរាគមន៍​ទៅ​កាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៨ និង​លោក​ទី​៣៩ ដោយ​បាន​ធ្វើ​ការគូសបញ្ជាក់​ថា ការអូសបន្លាយ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ អស់​រយ​:​ពេល​ជិត​២​ឆ្នាំកន្លងមក បាន​ក្លាយ​ជា​វិញ្ញាសារ​សាកល្បង​សមត្ថភាព​ដ៏​ធំ​មួយ ក្នុង​ការដឹកនាំ​និង​អភិវឌ្ឍ​ទាំង​សម្រាប់​អាស៊ាន​ទាំងមូល និង ទាំង​សម្រាប់​ប្រទេស​ជា​សមាជិក​នីមួយៗ​។ មកដល់​ពេលនេះ​យើង​អាច​វាយតម្លៃ​បាន​ថា អាស៊ាន​នឹង​ឈានទៅរក​ការគ្រប់គ្រង​ការរីក​រាលដាល នៃ​ជំងឺ​នោះ​បាន ប្រកបដោយ​ប្រសិទ្ធភាព​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​ជា​ទិសដៅ​ទៅមុខ ការងារ​សំខាន់​បន្ត និង​បន្ទាប់ គឺ​ការស្តារ​និង​ការអភិវឌ្ឍ​វិស័យ​សង្គម សេដ្ឋកិច្ច​ឡើងវិញ តាមរយ​:​ការធានា​ប្រក្រតីភាព នៃ​លំហូរ​ពាណិជ្ជកម្ម ការធ្វើដំណើរ និង​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម សេវាកម្ម និង​ការវិនិយោគ ។​ក្នុងន័យនេះ កម្ពុជា​សូម​គាំទ្រ​នូវ​ការរៀបចំ​ទស្សន វិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ និង​ស្វាគមន៍​ការអនុម័ត​លក្ខខណ្ឌ​ប្រតិបត្តិ​សម្រាប់​ក្រុម​ការងារ​ជាន់ ខ្ពស់​ទទួលបន្ទុក​កិច្ចការ​នោះ​។​

​ទាក់ទិន​ទៅ​នឹង​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា សម្តេច​តេជោ​បាន​ថ្លែងថា នៅ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ការចាក់​វ៉ាក់សាំង ជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹ​: គួបផ្សំ​និង​វិធានការ​ផ្សេង​ទៀត​។ គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ កម្ពុជា​សម្រេចបាន​នូវ​ការចាក់​វ៉ាកសាំង​ដល់​ប្រជាពលរដ្ឋ ១៣​លាន ៧​សែន​នាក់ សមមូល​នឹង​អត្រា ៨៥,៣៣​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់​។ ជា​ការវាយតម្លៃ​ជំងឺ​កូ​វី​ដនៅកម្ពុជា ស្ថិតនៅ​ក្នុង​ស្ថានភាព​គ្រប់គ្រង​បាន​ល្អ​។
​ឈរ​លើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ជំរុញ​ការបើក​ដំណើរការ​សកម្មភាព​សង្គម សេដ្ឋកិច្ច​ឡើងវិញ​ជា​បណ្តើរៗ តាម​គន្លង​ប្រក្រតីភាព​ថ្មី ហើយ​ក៏​គ្រោង​នឹង​ដាក់ចេញ​យុទ្ធសាស្ត្រ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយកូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​នៅ​ចុងឆ្នាំ​២០២១​នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​នេះ​មេដឹកនាំ​អាស៊ាន បាន​ឯកភាពគ្នា​ចេញ​នូវ​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ​អាស៊ាន ស្តីពី​ការលើកកម្ពស់​ពហុភាគី​និយម មាន​៩​ចំណុច ក្នុងនោះ ៖
១)​រំលឹក​ឡើ​វិញ​ពី​តម្រូវការ​របស់​អាស៊ាន ក្នុង​ការរក្សា​សាមគ្គីភាព ភាព​ស្អិតរ​មួ​ត និង​ភាពរឹងមាំ ក្នុង​ការលើកកម្ពស់​គោលបំណង និង​គោលការណ៍​របស់​ខ្លួន ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន ក្នុង​ការគាំទ្រ​ពហុភាគី​និយម​

២)​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​របស់​អាស៊ាន ដើម្បី​រក្សា​និង​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី រួម​ទាំង​ការគោរព​យ៉ាង​ពេញលេញ ចំពោះ​ដំណើរការ​ផ្នែក​ច្បាប់ និង​ការទូត ដោយ​មិន​ប្រើប្រាស់​ការគំរាមកំហែង ឬ​ការប្រើប្រាស់​កម្លាំង ដោយ​អនុលោម​តាម​គោលការណ៍ ដែល​ទទួលស្គាល់​ជា​សកល​នៃ​ច្បាប់​អន្តរជាតិ រួម​ទាំង​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២

៣)​ពង្រឹង​ម​ជ្ឈភាព​និង​ឯកភាព​អាស៊ាន នៅ​ក្នុង​ការចូលរួម​ប្រកបដោយ​ស្ថាបនា​របស់​អាស៊ាន ជាមួយ​ដៃគូ​ខាង​ក្រៅ​របស់​ខ្លួន តាមរយ​:​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន ក្នុង​ការកសាង​ភាព​ជឿជាក់​និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក ព្រមទាំង​ពង្រឹង​និម្មាបនកម្ម​តំបន់​ដែល​បើកចំហ មាន​តម្លាភាព បរិ​យាប​ន្ន និង​ផ្អែកលើ​វិធានការ​ច្បាប់ ដោយ​មាន​អាស៊ាន​នៅ​ចំ​កណ្តាល​.​។​

៤)​បញ្ជាក់​ជា​ថ្មី​អំពី​គោលបំណង និង​គោលការណ៍​នៃ​ទស្សនវិស័យ​អាស៊ាន ស្តី​ពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (AOIP) ដែល​ផ្តល់​ជា​មគ្គុ​ទេស​សំរាប់​ការចូលរួម​របស់​អាស៊ាន ក្នុង​ទំនាក់ទំនង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​មហាសមុទ្រ​ឥណ្ឌា​

៥)​រំលឹក​ឡើងវិញ​អំពី​ការគាំទ្រ​ដ៏​រឹងមាំ​របស់​អាស៊ាន ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​បើកចំហ មាន​តម្លាភាព គ្មាន​ការរើសអើង និង​ផ្អែកលើ​វិធាន​ច្បាប់ រួម​ទាំង​តាមរយ​:​ការចូល​ជា​ធរមាន​ឲ្យបាន​ឆាប់ នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) និង​ការអនុវត្តឲ្យ​បាន​ពេ​ញ​លេញ នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន​បូក​មួយ​។​

៦)​លើកកម្ពស់​ការ​បន្ស៊ី​គ្នា ការបំពេញបន្ថែម និង​ការរួមបញ្ចូល​គ្នា​លើ​ការដោះស្រាយ​បញ្ហា អន្តរ​វិស័យ​ដូចជា សកម្មភាព​ផ្នែក​អាកាសធាតុ ការការពារ​បរិស្ថាន និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​រួម និង​ផលវិបាក​នៃ​បញ្ហា​ប្រឈម ដែលមាន​ទំនាក់ទំនង​រវាង​គ្នា​នេះ​។​

៧)​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅ​រក​ការកែលម្អ នៃ​ប្រព័ន្ធ​សុខភាព​សាធារណ​:​សកល​របស់​យើង និង​ឆ្ពោះទៅរក​ការធានា​ឲ្យបាន នូវ​ការទទួល​បាន​ថ្នាំ​ប្រកបដោយ​សមធម៌ សម្រាប់​ការព្យាបាល ជំងឺ​កូវី​ដ​-១៩ ដោយ​ធ្វើឲ្យ​វ៉ាកសាំង​កូវី​ដ​-១៩ ជា​ទំនិញ​សាធារណ​:​សកល អាច​រកបាន និង​មាន​តម្លៃ សមរម្យ​សម្រាប់​មនុស្ស​ទូទៅ​។​

៨)​លើកទឹកចិត្ត​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត ក្នុង​សសរស្តម្ភ​ទាំងបី នៃ​សហគមន៍​អាស៊ាន និង​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង នូវ​ការសម្របសម្រួល​បញ្ហា​អន្តរ​វិស័យ និង​ឆ្លង​សសរ​ស្តម្ភ ឆ្ពោះ​ទៅ​សម្រេចបាន នូវ​ចក្ខុវិស័យ​សហគម​ន៍​អាស៊ាន​២០២៥ និង​ការអភិវឌ្ឍ​ទស្សនវិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥​។​

៩)​ពង្រឹង​ស្ថាប័ន​នានា​របស់​អាស៊ាន ដោយ​គាំទ្រ​ដល់​ស្ថាប័ន និង​យន្តការ​សម្របសម្រួល ដែល​មាន​ស្រាប់ ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​នៅ​ក្នុង​អាស៊ាន និង​ជាមួយ​ដៃគូ​ខាងក្រៅ ហើយ​ព្រមទាំង​គូសបញ្ជាក់​បន្ថែមទៀត អំពី​ម​ជ្ឍភាព​និង​ឯកភាព​អាស៊ាន ដែល​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​អាស៊ាន នៅ​តំបន់​និង​ក្រៅ​តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​.​។​

​ក្រៅពី​នេះ​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​គាំទ្រ​សំណើ​របស់​ទីម័​រឡេ​ស្តេ សុំ​ចូល​ជា​សមាជិក​អាស៊ាន និង​ស្នើ​ឱ្យ​អាស៊ាន​ពន្លឿន​ទទួលយក​ប្រទេ​សទីម័​រ​ឡេស ចូល​ជា​ក្របខ័ណ្ឌ​អាស៊ាន​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា «​ប្រទេស​ទី​ម័រ​ឡេស បាន​ខិតខំ​ប្រឹងប្រែង​សម្រាប់​ចូល​ជា​សមាជិក​អាស៊ាន តាមរយៈ​ការបើក​ស្ថានទូត​នៅ​តាម​បណ្ដា​ប្រទេស​នានា ក្នុងពេលដែល​អាស៊ាន​របស់​យើង​មិនសូវ​អើពើ​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ទី​ម័រ​ឡេស​»​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ហេតុផល​ថា «​ខ្ញ៉ំ​មាន​ការព្រួយបារម្ភ​ពាក់ព័ន្ធ​ទៅនឹង​ពេល​ណាមួយ​ដែល​នៅក្នុង​តំបន់​មាន​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ហើយ​ប្រសិនបើ​អាស៊ាន​ទុកឱ្យ​ទី​ម័រ​ឡេស​នៅ​ដោយឡែក​គឺ​ជា​បញ្ហា​ដែល​យើង​គួរ​ព្រួយបារម្ភ ហើយ​នឹង​ធ្វើឲ្យ​ទី​ម័រ​ឡេស ទៅ​ស្វែងរក​ទីកន្លែង​ដែល​អាច​ពឹង​ពាក់បាន ក្រៅពី​អាស៊ាន​។ ដូច្នេះ​សូម​ពន្លឿន​ឲ្យមាន​ការសម្រេចចិត្ត​ខាង​នយោបាយ​ក្នុង​ការទទួលយក​ទី​ម័រ​ឡេស ចូល​ជា​ក្របខ័ណ្ឌ​អាស៊ាន​»៕

Filed in: ព័ត៌មានជាតិ