សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បញ្ជាការដ្ឋាន​អង្គរក្ស យក​រថយន្ត ៥៦​គ្រឿង បង់ពន្ធ និង​អាករ​នាំចូល ស្មើ​នឹង​ថវិកា​ជិត​៤៤​ម៉ឺន​ដុល្លារ​

​បញ្ជាការដ្ឋាន​អង្គរក្ស យក​រថយន្ត ៥៦​គ្រឿង បង់ពន្ធ និង​អាករ​នាំចូល ស្មើ​នឹង​ថវិកា​ជិត​៤៤​ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖ លោកនាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត​ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ (​ខ​.​ភ​.​ម​) និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​នេះ បានសម្រេច​ប្រមូល​រថយន្ត ដែល​ជា​កម្ម​សិទ្ធ​ផ្ទាល់ របស់​អង្គភាព​បញ្ជាការដ្ឋាន​អង្គរក្ស មក​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ និង​អាករ​នាំចូល​ទាំង​៥៦​គ្រឿង តាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

រថយន្ត​ទាំង​៥៦​គ្រឿង​នេះ បានមក​ពី​ការ ជួយឧបត្ថម្ភ​ជា​អំណោយ​របស់​សប្បុរសជន ដល់​បញ្ជាការដ្ឋាន​អង្គរក្ស សម្រាប់​ចុះ​បំពេញ​ភារកិច្ច​នៅ​គ្រប់​រាជធានី​-​ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។

ក្រោយពី​បាន​ទទួល​បង្កា​ន់​ពន្ធ​នាំចូល​ស្របច្បាប់​ហើយ​, ឯកឧត្តម នឹង​ធ្វើ​ពាក្យ​ទៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្នើសុំ​ធ្វើ​បណ្ណ​សំគាល់​យានយន្ត និង​ស្លាក​លេខ​ស៊ីវិល សម្រាប់​បំពាក់​លើ​រថយន្ត​ទាំង​៥៦​គ្រឿង​នេះ ព្រមទាំង​អនុវត្ត​ការបង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ តាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ផងដែរ​។​

​លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​ក្រុម​មន្ត្រី ទៅ​បិទ​លត​ប័ត្រ​លើ​កញ្ចក់​រថយន្ត ដើម្បី​សម្គាល់​លើ​រថយន្ត​ទាំងអស់​នោះ ថា​មាន​ពន្ធ និង អាករ​នាំចូល​ស្របច្បាប់ ព្រមទាំង​យក​បង្កាន់ដៃ​ពន្ធ​និង​អាករ មក​ប្រគល់ជូន​ដល់​ទី​បញ្ហា​ការដ្ឋាន​អង្គរក្ស​នោះ​, បាន​ប្រាប់ឲ្យដឹង​ថា ចំណូល​ពី​ការបង់ពន្ធ និង​អាករ​នាំចូល លើ​រថយន្ត​ទាំង​៥៦​គ្រឿង​នេះ មាន​ចំនួន​ជិត​៤៤​ម៉ឺន​ដុល្លារ​អាមេរិក​។​

​លោក​ប្រធាន​សាខាគយ​រាជធានី ក៏​បាន​អំពាវនាវ ដល់​ម្ចាស់​រថយន្ត​មិនទាន់​បង់ពន្ធ និង​អាករ​នាំចូល ទាំង​ចង្កូត​ឆ្វេង​និង​ស្តាំ​ទាំងអស់ សូម​រួសរាន់​ទៅ​បង់ពន្ធ ឲ្យបាន​មុន​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ដើម្បី​ទទួលបាន​ការបន្ថយ​តម្លៃ​បង់ពន្ធ​១០​ភាគរយ ខណៈ​ចាប់ពី​ឆ្នាំ​២០២២​តទៅ នឹង​ត្រូវ​បង់​ពេញ​១០០​ភាគរយ​៕

Filed in: ព័ត៌មានជាតិ