សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​កូរ៉េ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ចកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​

កម្ពុជា​កូរ៉េ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ចកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​

ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរ​ទ្វេភាគី​វាង​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ (CKFTA) ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវកា​រហើយ​នៅ​ថ្ងៃ​ទី ២៦​ខែតុលា ឆ្នាំ ២០២១ រវាង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក YEO Han-Koo រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ដោយ​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់ និង​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ មក​ពី​ស្ថាប័ន​សាធារណៈ​និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។

​យោងតាម​សេចក្តីប្រកាស​ពត៍​មាន​ឲ្យដឹងថា​៖​ការចរចា​កិច្ចព្រមព្រៀង CKFTA នេះ ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក MOON Jae-In ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅ សំដៅ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​កូរ៉េ​បាន​ប្រកាស​ចាប់ផ្តើម​ការ​សិក្សា​រួម​កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ​។​បន្ទាប់​មក​កិច្ចព្រមព្រៀង CKFTA ត្រូវបាន​ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ និង​ឆ្លងកាត់​ការចរចា​សរុប​ចំនួន ១២​លើក មុន​នឹង​ឈាន​មក​ដល់​ការចុះហត្ថលេខា​នាពេលនេះ​។​

​កិច្ចព្រមព្រៀង​នេះ​មាន​ចំនួន ១០​ជំពូក មាន ១៣១​មាត្រា រួម​ទាំង​បុព្វកថា និង​ឧបសម្ព័ន្ធ​ចំនួន ៩ ដែល​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​ទំនិញ ដែល​ក្នុងនោះ​រួមមាន ស្តង់ដារ បទ​ប្បញ្ញត្តិ​បច្ចេក ទេស និង​នីតិវិធី​វាយតម្លៃ​ភាព​អនុលោម វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង​គ្របដណ្តប់​ផងដែរ​លើ ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច តម្លាភាព យន្តការ​ដោះស្រាយ​វិវាទ អញ្ញត្រ​កម្ម ការរៀបចំ​ស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ​។​

​កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​កំណើន​ឱកាស​ការងារ ព្រមទាំង​ជួយ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច របស់​ប្រទេស​ទាំង​ពីរ​បាន​ឆាប់រហ័ស ដែល​ទទួលរង​ផលប៉ះពាល់​ជំងឺ​កូវី​ដ​-១៩ ដោយ​នឹង​ពង្រីក​បន្ថែម​ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ បន្ថែម​ពីលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ (AKFTA) និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។ ជាពិសេស កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​បន្ថែមទៀត ដូចជា ផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លា​ស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម ជាដើម​។​

​កិច្ចព្រមព្រៀង CKFTA នេះ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល ៦០​ថ្ងៃ បន្ទាប់​ពី​ភាគី​ទាំងពីរ ជូនដំណឹង​ទៅវិញទៅមក​តាម​ផ្លូវកា​រ​ទូត អំពី​ការបញ្ចប់​នីតិវិធី​ផ្ទៃក្នុង​នៃ​ការ​ផ្តល់​សច្ចាប័ន​។​កិច្ចព្រមព្រៀង CKFTA គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​លើក​ទី​ពីរ​របស់​កម្ពុជា បន្ទាប់ពី​បាន​ធ្វើ​ជាមួយ​ភាគី​ចិន​កាលពី​ខែ​តុលា ឆ្នាំ ២០២​។​

Filed in: ព័ត៌មានជាតិ, អន្តរជាតិ