សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​អប់រំ​ប្រកាស​ពី​ការបើក​សាលារៀន​ឡើង​វិញ​នា​ថ្ងៃទី​១​វិច្ឆិកា​ខាង​មុខ​

​ក្រសួង​អប់រំ​ប្រកាស​ពី​ការបើក​សាលារៀន​ឡើង​វិញ​នា​ថ្ងៃទី​១​វិច្ឆិកា​ខាង​មុខ​

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា​ន​បាន​ចេញប្រកាស​ស្តី​ការបើក​សាលារៀន​ឡើងវិញ ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​

​សេចក្តីប្រកាស លើកឡើងថា ការពង្រីក​វិសាលភាព​នេះ រួមបញ្ចូល​ទាំង​ការពង្រីក​ពី​កម្រិត​ថ្នាក់​ទី​៩ និង​ទី​១២ រហូត​ដល់​គ្រប់​កម្រិត​ថ្នាក់​មធ្យមសិក្សា និង​ការពង្រីក​វិសាលភាព​ដល់​កម្រិត​បឋម​សិក្សា គ្រឹះស្ថានឧត្តមសិក្សា​សាធា​រណៈ និង​ឯកជន វិទ្យាស្ថាន​ជាតិ​អប់រំ វិទ្យាស្ថាន​បច្ចេកវិទ្យា គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ គ្រឹះស្ថាន​សិក្សា​អប់រំ​ពិសេស សាលា​អនុវត្តន៍ និង​វិទ្យាល័យ​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស ដោយ​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទដ្ឋាន​សុខាភិបាល​ជា​ធរមាន​។​

​សូម​រម្លឹកថា សាលារៀន​ថ្នាក់​អនុវិទ្យាល័យ និង​ថ្នាក់​វិទ្យាល័យ បាន​បើក​ដំណើរការ​ឡើងវិញ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ ក្រោយ​ពី​គ្រូ និង​សិស្ស បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ ក្នុងពេល​បើក​សាលារៀន​ដំបូងៗ ក៏​មាន​គ្រូ និង​សិស្ស រកឃើញ​ឆ្លងកូវី​ដ​១៩ ដែរ​។ តែ​មិន​ច្រើន រហូតដល់​ត្រូវ​បិទ​សាលារៀន​នោះទេ​។​
​ក្រោយ​ភ្ជុំបិណ្ឌ នា​ដើមខែ​តុលា​នេះ ក៏​គ្រូបង្រៀន​មួយចំនួន ធ្វើតេស្ត​រកឃើញ​ឆ្លងកូវី​ដ​១៨ ដែរ​។ តែ​មិន​មាន​ច្រើន ហើយ​ដំណើរការ​រៀន និង​បង្រៀន​នៅ​ថ្នាក់រៀន តាម​គន្លង​ថ្មី រួម​ទាំង​ការបង្រៀន និង​រៀន​តាម​អន​ឡាញ ក៏​នៅតែ​បន្ត​។​

​រហូតដល់​ពេល​នេះ សិស្សានុសិស្ស​នៅ​កម្រិត​បឋមសិក្សា ចាប់ពី​អាយុ ៦​ឆ្នាំ រហូត​ដល់​ក្រោម ១២​ឆ្នាំ ក៏​បាន​ចាក់​វ៉ាក់សាំង ស្ទើរតែ ១០០% ក្នុងចំណោម​ជិត ២​លាន​នាក់​។ ចំណែក​កុមារ និង​យុវវ័យ អាយុ​ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ក៏​បាន​ចាក់​វ៉ាក់សាំង​ស្ទើរតែ​ទាំងអស់​ផងដែរ​។ អ្នកមាន​អាយុ ១៨​ឆ្នាំ​ឡើង ក៏​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ បាន​សឹងតែ ១០០% ហើយ​គ្រូបង្រៀន​ទាំងអស់ បាន​ចាក់​វ៉ាក់សាំង រហូតដល់ ៣​ដូស​រួចរាល់​៕

Filed in: ព័ត៌មានជាតិ