សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មិនទាន់​មាន​ការបើក​ឲ្យ​រៀប​អាពាហ៍ពីពាហ៍​នៅ​ឡើយ​ទេ​កុំ​អាល​ជ្រួស​ជ្រើម​!

​មិនទាន់​មាន​ការបើក​ឲ្យ​រៀប​អាពាហ៍ពីពាហ៍​នៅ​ឡើយ​ទេ​កុំ​អាល​ជ្រួស​ជ្រើម​!

ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់ថា មិន​មាន​ការអនុញ្ញាត​ឱ្យ​រៀបចំ​អាពាហ៍ពិពាហ៍​ឡើងវិញ​នោះ​ឡើយ​។​ឯ​សារ​សំឡេង​របស់​សម្ដេច ដែល​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​សង្គម​នៅថ្ងៃនេះ គឺជា​សារ​សំឡេង​ចាស់​របស់​សម្ដេច​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​ជា​ការបញ្ជាក់​របស់​សម្ដេច​តេជោ ហ៊ុន សែន ជាមួយ​កាសែត​នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១​។​

​សូមបញ្ជាក់​ថា នៅថ្ងៃនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​សារព័ត៌មាន​ជាច្រើន​នាក់​បាន​ចែកចាយ​សារ​សំឡេង​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​មាន​រយៈពេល​ជិត​១​នាទី នៅតាម​បណ្ដាញ​សង្គម ដូចជា Facebook និង Telegram ពី​ការអនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​រៀបចំ​អាពាហ៍ពិពាហ៍​ឡើងវិញ​បាន ដែល​ធ្វើឱ្យ​មាន​ការយល់ច្រឡំ ពីព្រោះ​សារ​សំឡេង​នេះ គឺជា​សារ​សំឡេង​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០២០ មកម្ល៉េះ​។​

​ទោះ​ជា​ការចម្លង​ជម្ងឺ​កូវី​ត​១៩​មាន​ការធ្លាក់​ថយ​បន្តិច​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា មិនទាន់​បាន​ប្រកាស​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ​ទាំងមូល​នោះឡើយ​។ សម្រាប់​អាជ្ញាធរ​តាម​រាជធានី​-​ខេត្ត​អាច បើក​ដំណើរកា​រលើ​សកម្មភាព សេដ្ឋកិច្ច​មួយ​ផ្នែក ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ទាប នៃ​ការ​ចម្លងជំងឺ​កូវី​ដ​១៩ ជាមួយនឹង​ការ​រឹតបន្ដឹង​លើ​វិធានការ​សុខាភិបាល​តិចតួច​សិន​ប៉ុណ្ណោះ​។​

​ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​អាជីវកម្ម​មួយចំនួន ដែល​មាន​ហានិភ័យ​ទាប នៃ​ការ​ចម្លងជំងឺ​កូវី​ដ​-១៩ អាច​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​អាជីវកម្ម​មួយចំនួនទៀត ដូចជា ក្លិប​កម្សាន្ត រោងភាពយន្ត ខារ៉ាអូខេ និង​ឌី​ស្កូ​តែ​ក​ជាដើម នៅ​មិនទាន់​អនុញ្ញាត​ឱ្យ​ដំណើការ​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ