សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ថៅកែ​ហាង​សាំង​មាន​បញ្ហា​លុយកាក់​មិន​ខ្ចី​រក​គ្រូ​ជោគជ័យ​សុខចិត្ត​បាញ់​សម្លាប់​ខ្លួន​!

បុរស​ថៅកែ​ហាង​សាំង​មាន​បញ្ហា​លុយកាក់​មិន​ខ្ចី​រក​គ្រូ​ជោគជ័យ​សុខចិត្ត​បាញ់​សម្លាប់​ខ្លួន​!

​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​មន្ត្រី​យោធា​និង​ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​មិន​ខ្ចី​ទៅរក​លោកគ្រូ​ជោគជ័យ​ឲ្យជួយ​ឬ​ប្រហែល​មកពិ​សេវា​ថ្លៃ​ពេក​មិន​ដឹង​បាន​ជា​សុខ​បាញ់​សម្លាប់​ខ្លួនឯង​បង្ក​ការភ្ញាក់ផ្អើល នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​១៥​នាទី នៅ​ចំណុច​ក្នុង​បន្ទប់ទឹក​ខាងក្រោយ​បរិវេន​កា​រ៉ាស់​សាំង PTT ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ករណីយ៍​នេះ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​លើកឡើង​ថា (​សព​) ឈ្មោះ ឡី សុក្រឹត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ម្ចាស់កា​រ៉ាស់​សាំង PTT​ស្នាក់​នៅ​កន្លែងកើតហេតុ ហើយ សព​មាន​ស្នាមរបួស​ធ្លាយ​ពី​សៀតផ្កា​ស្ដាំ​ទៅ​ឆ្វេង​។ វត្ថុតាង​បន្សល់​ទុក​កន្លែងកើតហេតុៈ អាវុធខ្លី​១​ដើម​ម៉ាក​ZORAKI 2914-T, បង់​១ មាន​គ្រាប់​ក្នុង​បង់ ៦​គ្រាប់ ក្នុង​កាណុង​១, សំបក​កា​ទុស​១ និង​បាល់​គ្រាប់​១​។​

​កន្លង​មក​ជនរងគ្រោះ​មាន​វិបត្តិ​រឿង​លុយកាក់​ធ្ងន់ធ្ងរ ។ លុះ​ព្រឹក​ថ្ងៃកើតហេតុ​កូនចៅ​ងើប​ពី​ដេក​ដើរ​កមេ​មិនឃើញ​ព្រោះ​ណាត់គ្នា​ត្រូវ​ទៅ​ខេត្ត​កំពត ក៏​ទៅ​មើល​នៅ​បន្ទប់ទឹក​ឃើញតែ​ស្បែកជើង​ស្រែកហៅ​មិនឮ​ឆ្លើយ ដោយ​មាន​សង្ស័យ​ក៏​ហៅ​គ្នា​យក​សោរ​ចាក់​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ​ដោយ​មាន​ឈាម​ផ្នែក​ក្បាល រួច​ក៏​ឆោឡោ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។​

Filed in: ព័ត៌មានជាតិ