សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រូ​ជោគជ័យ​សៀវ​សុផល​បង្ហាញ​បញ្ជីរ​លុយ​ជំពាក់​គេ និង​ទ្រព្យ​របស់​ខ្ញុង​សុទ្ធតែ​បញ្ចាំ និង​បង់​រំលស់ មេ​បក្ស​នយោបាយ​មួយ​ថា​ខុស​ច្បាប់​

គ្រូ​ជោគជ័យ​សៀវ​សុផល​បង្ហាញ​បញ្ជីរ​លុយ​ជំពាក់​គេ និង​ទ្រព្យ​របស់​ខ្ញុង​សុទ្ធតែ​បញ្ចាំ និង​បង់​រំលស់ មេ​បក្ស​នយោបាយ​មួយ​ថា​ខុស​ច្បាប់​

ភ្នំពេញ ៖ តារា​កំប្លែង​អ្នកនាង​ស្រេង​សុ​កាន់​ដា​ហៅ នាង​ខ្ញុង និង​ប្តី​លោកកៃ​ដ​ក្រោយ​ពី​នាំគ្នា​លើក​ដៃ សុំ​ជំនួយ​កាលពី​ថ្ងៃ​ទី​១៨​តុលា​រួចមក បងប្អូន​ខ្មែរ​ភាគច្រើន អាណិត​និង​គាំទ្រ រូបនាង ដោយ​ត្រឹម​តែ ៣​ថ្ងៃ​សោះ ទទួលបាន​ទឹកប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ ។​មេ​បំណុល​មួយចំនួន ក៏​បាន​លើកលែង​ការប្រាក់​ឲ្យ​រូបនាង​ផង​ដែរ​។​

​ក្រោយ​ពី​នាង​ខ្ញុង​ជោគជ័យ លោកគ្រូ​សៀវ​សុផល​ដែល​អ្នក​អាង​ថា​អ្នក​ជោគជ័យ​បាន​ទម្លាយ ថា​រូបលោក​ជា អ្នកផ្តើមគំនិត​ឲ្យ​នាង​ខ្ញុង សុំ​ប្រជាជន​ម្នាក់​១​ដុល្លារ ដើម្បី​ដោះ​បំណុល​នោះ ដោយ​ទទួល​សេវា​៥០០​ដុល្លារ​។ លោកគ្រូ ជោគជ័យ​សៀវ​សុផល​បន្ទាប់ពី​បាន​រាយការណ៍​ទៅ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​លាង​កំហុស ក៏បាន បង្ហោះ​បញ្ជី​ហរិញ្ញវត្ថុ​លុយ​ជំពាក់​គេ ចំណូល​ចំណាយ របស់​តារា​កំប្លែង​រូបនេះ ដែល​ត្រូវ​គេ ភ្ញាក់ផ្អើល បន្ទាប់​ពី ឃើញ ទ្រព្យសម្បត្តិ​របស់​នាង មិន​តិច​ទេ ដែល​នៅ​ជាប់​នឹង​ខ្លួន នោះ សុទ្ធតែជា របស់​បញ្ចាំ និង​បង់​រំ​លោះ ស្ទើរតែ​ទាំងអស់​ទៅហើយ​។​

​ក្រោយពី​បាន​លុយ តារា​កំប្លែង​រូប​នេះ​ធ្វើ​ឬ​ក​ម៉ា​បាវ​និង​អះអាង ថា លុយ​ជំពាក់​រូបនាង ត្រូវ​តែ​រកស៊ី​យក​មក​សង​គេ ការ​ចេញ​មក​សុំ​ម្នាក់​១​ដុល្លារ​នេះ គឺ​ដើម្បី អាច​ធានា​ថា កូនៗ​របស់​រូប​នាង​អាច រៀនសូត្រ​និង​រស់នៅ​បាន ខណៈពេល ម្ចាស់បំណុល​អាច​ប្តឹង​រូបនាង ចូល​គុក​គ្រប់ពេល​!​។​ទាក់ទង​និង​លោកគ្រូ​សៀវ​សុផ​លឃុប​ឃឹត​គ្នា​ជាមួយ​ខ្ញុង​និង​ប្តី​បោកប្រាស​ប្រជាពលរដ្ឋ​មួយ​នគរ​ដើម្បី​រក​លុយ​លោក​វីល្លៀម ហ្គ័​ង​អតីត​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​យោបល់​ថ្នាក់ស្មើ​រដ្ឋមន្ត្រី​ក្នុងនា​ម​គណបក្ស​ខ្មែរ​ក្រោក ក៏​បាន​ចេញ​មុខ​បកស្រាយ​លើកឡើង​ដូច្នេះ​ថា​៖

​តើ​ការរៀបចំ​សេណា​រី​យូ (​ផែនការ​/​ឧបាយកល​) ដើម្បី​ទទួលបាន​ផល​ប្រយោជន៍​បែប​នេះ ត្រូវ​ចាត់ទុក​ជា​បទល្មើស​ឬទេ ? បើ​គិត​ជា​ផ្លូវច្បាប់​តាម​ផ្លូវ​ច្បាប់​ព្រហ្មទណ្ឌ បទ​ឆបោក មាត្រា ៣៧៧ បាន​កំណត់​និយមន័យ​ថា ” គឺជា​អំពើ​បន្លំ​ចំពោះ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ណាមួយ ដោយ​ប្រើ​ឈ្មោះ​ក្លែង​ដោយ​អះអាង​ទៅលើ​ឋានៈ​ក្លែង​ដោយ​រំលោភ​ទៅ​លើ​ឋានៈ​ពិតប្រាកដ ឬ​ដោយ​ប្រើ (​ឧបាយកល​ទុច្ចរិត​) ហើយ​ដូច្នេះ​បាន​ទទួល​ពី​បុគ្គល​នេះ​ដោយ​ធ្វើអោយ​ខូច​ប្រយោជន៍ របស់​បុគ្គល​នេះ​ឬ​របស់​តតិយជន​នូវ​៖ ទី​១៖ ការប្រគល់​មូលនិធិ​តម្លៃ ឬ ទ្រព្យសម្បត្តិ​អ្វី​មួយ​។ ទី​២៖ ការផ្គត់ផ្គង់​សេវា​។ ទី​៣៖ ការ​ធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច ឬ​ជា​ការ​ឲ្យ​រួច​ពី​កាតព្វកិច្ច​។​លោក វីល្លៀម ហ្គ័​ង​!

​លោក វីល្លៀម ហ្គ័​ង បាន​ចោទ​ជា​សំនួរ​ដូច្នេះ​ថា ដើម្បី​ធានា​ទប់ស្កាត់​បាតុភាព​នានា​ដែល​បង្ករ​ដល់​ការ​បំពុលសង្គម ជា​ចម្ងល់​របស់​ខ្ញុំ តើ ព្រះរាជអាជ្ញា អាចធ្វើ បណ្ដឹង​អាជ្ញា​ចំពោះ​ករណី​នេះ​ឬ​ទេ​? ។​

​លោក​បន្តថា ការដែល​លោក​លើក​បញ្ហា​នេះ​មក​និយាយ ព្រោះ​ពលរដ្ឋ​ត្រូវបាន​គេ​បំពុល គេ​បញ្ឆោត យ៉ាង​គួរអោយ​អាណិត​បំផុត​ហើយ​សង្គម​មួយ​នេះ ត្រូវបាន​មនុស្ស​មួយ​ក្ដាប់​តូច​ប្រើប្រាស់​ប្រជាប្រិយភាព​ក្នុងកា​រ​បង្កេីត​ព្រឹត្តការណ៍​ទាញ​ផលប្រយោជន៍​មក​ខ្លួន ។ ដែល​ក្នុង​នាម​ជា​អ្នកនយោបាយ​ម្នាក់​ត្រូវ​តែ​បញ្ចេញមតិ​ការពារ​ផលប្រយោជន៍​ពលរដ្ឋរ​បស់​ខ្លួន​។

​លើសពីនេះ លោក​បាន​សង្កត់ធ្ងន់ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ រដ្ឋ​ដែល​មាន​ច្បាប់ គ្រប់​គ្នា​រស់នៅ​ដោយ​ស្មេី​ភាព​ចំពោះ​មុខ​ច្បាប់​។​ដោយឡែក​សម្រាប់​គ្រូ​ជោគជ័យ​សៀវ​សុផល​តាមរយៈ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​បាន​សសេរ​ថា​៖< ខ្ញុំ​ជួយ​គាត់​ប៉ុណ្ណោះ តាមរយៈ​ទឹកចិត្ត​អ្នកគាំទ្រ និង​ខ្មែរ​តែ​១ ហើយក៍​សប្បាយចិត្ត​ដែល​ខ្មែរ​ចេះ​ជួយ​គ្នា ដោយសារ​គាត់​មិន​បាន​គេចវេស​ពី​បំណុល​ទេ ហើយ​មិនមែន​លើក​ទី​១​ទេ ដែល​ខ្ញុំ​ជួយ​កូនសិស្ស អ្នក​មាន​ផលវិបាក និង​មន្ទីរពេទ្យ​គន្ធបុប្ឋា ។ ប្រសិនបើ​ការជួយ​នេះ ធ្វើឲ្យ​មហាជន​មានប្រតិកម្ម និង​ធ្វើឲ្យ​ខ្ញុង គិត​ថា​ប៉ះពាល់​ដល់​កិត្តិយស ខ្ញុំ​សូមទោស​ជា​សាធារណ​: ចំពោះ​ការ​បំផុស ១​ដុល្លារ​នេះ »​។​

​លោក សៀវ សុផល ប្រាប់​បន្ថែមថា​៖​កាលពី​ថ្ងៃ​18/10 ក្រុមការងារ​របស់​ខ្ញុំ បាន​ជួយ អ្នកនាង​ខ្ញុង វិញ $488.22 ៕

Filed in: ព័ត៌មានជាតិ